លេចចេញសញ្ញាទាំងនេះ បង្ហាញថាប្តីអ្នកកំពុងមានរឿងលាក់បាំង - TrueID

លេចចេញសញ្ញាទាំងនេះ បង្ហាញថាប្តីអ្នកកំពុងមានរឿងលាក់បាំង

May 24, 2022

យល់ដឹង៖ ធ្វើជាប្រពន្ធត្រូវតែចេះឆ្លាត កុំស្ងៀមៗឱ្យប្តីបំពាក់ស្នែងបានឱ្យសោះព្រោះការធ្វើបែបនេះ នាំតែឱ្យប្តីបានចិត្តធ្វើអ្វីមិនគិតពីអារម្មណ៍របស់អ្នកដែលជាប្រពន្ធតែប៉ុណ្ណោះ អញ្ចឹងហើយស្រីៗជាប្រពន្ធកុំស្លូតពេកត្រូវចេះកាចខ្លះ ទើបតាមទាន់ប្តី។

ជាងនេះទៅទៀតបើចង់ដឹងថាប្តីអ្នកតែងតែភូតកុហកអ្នក និងកំពុងតែលាក់បាំងអ្វីមួយពីអ្នកឬក៏អត់អ្នកអាចសង្កេតមើលលើសញ្ញាព្រមានទាំងនេះបាន នោះអ្នកនឹងអាចចាប់បានចំណុចសង្ស័យប្តីរបស់អ្នកបាន ថាប្តីអ្នកកំពុងតែមានរឿងលាក់បាំងអ្វីមួយ ដែលមិនចង់ឱ្យអ្នកដឹង។

បើប្តីអ្នកលេចចេញសញ្ញាទាំងនេះបង្ហាញថាប្តីអ្នកកំពុងមានរឿងលាក់បាំង៖

១. នៅសុខៗស្រាប់តែធ្វើល្អ

រូបតំណាង
រូបតំណាង

ប្រសិនបើប្តីរបស់អ្នកនៅសុខៗស្រាប់តែធ្វើល្អចេះផ្អែមល្ហែម និងយកចិត្តទុកដាក់លើអ្នកខ្លាំង អ្នកគួរតែចាប់ផ្តើមសង្ស័យ កុំទាន់រំភើបចិត្ត ព្រោះវាបង្ហាញឱ្យអ្នកបានដឹងថាប្តីអ្នក កំពុងតែដឹងខ្លួនថាខុសដែលលាក់បាំងរឿងអ្វីម្យ៉ាងពីអ្នកអញ្ចឹងហើយ ទើបខំធ្វើល្អដាក់អ្នក ដើម្បីលុបលាងកំហុសនូវអ្វីដែលប្តីអ្នកបានធ្វើដាក់អ្នក។

២.មិនហ៊ានសម្លឹងមើលភ្នែកប្រពន្ធចំ

រូបតំណាង
រូបតំណាង

មានតែប្តីដែលធ្វើខុសទេទើបមានខ្លួន​ មិនហ៊ានមើលមុខប្រពន្ធខ្លួនឯងចំ ហើយការដែលប្តីអ្នក មិនហ៊ានមើលមុខអ្នកចំបែបនេះវាបង្ហាញឱ្យអ្នកដឹងថា ប្តីអ្នកកំពុងតែព្យាយាមលាក់បាំងអ្វីមួយ ដែលមិនចង់ឱ្យអ្នកដឹងដូច្នេះហើយ សកម្មភាពចម្លែកៗទាំងនេះ ដែលអ្នកជាប្រពន្ធគួរតែចេះសង្កេតមើល។

៣. មិនដាក់ទូរស័ព្ទចោលផ្តេសផ្តាស

រូបតំណាង
រូបតំណាង

ប្តីដែលកំពុងព្យាយាមលាក់បាំងអ្វីមួយពីអ្នកសូម្បីតែទូរស័ព្ទរបស់គេ ក៏គេមិនដាក់ចោលផ្តេសផ្តាស ដែលធ្វើឱ្យអ្នកចាប់គេបានដែរអញ្ចឹងហើយ បើឃើញថាប្តីអ្នក មិនដែលឱ្យអ្នកប៉ះពាល់ទូរស័ព្ទរបស់គេទាល់តែសោះនោះ ហើយតែងតែប្រុងប្រយ័ត្នជាមួយនឹងទូរស័ព្ទគេ អ្នកគួរតែដឹងហើយថាប្តីអ្នកកំពុងតែបិទបាំងអ្វីមួយ ដែលមិនចង់ឱ្យអ្នកដឹង។

៤.មកផ្ទះមិនដែលទៀងម៉ោង

រូបតំណាង
រូបតំណាង

បើប្តីរបស់អ្នកតែងតែមកផ្ទះមិនដែលទៀងម៉ោងច្បាស់លាស់ដាច់ខាតកុំគិតថាជារឿងធម្មតាឱ្យសោះ ព្រោះការដែលប្តីអ្នក មកផ្ទះមិនដែលទៀងម៉ោងនេះហើយធ្វើឱ្យប្តីអ្នកអាចទៅធ្វើអ្វីបានស្រេចតែចិត្ត ហើយមិនចង់ឱ្យអ្នកបានដឹងដូច្នេះគួរតែចេះចាប់ចំណុចសង្ស័យខ្លះផង ទើបអាចស្រោចស្រង់បញ្ហាទាន់ពេល៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...