យល់ដឹង៖ អាចនិយាយបានថាចិត្តរបស់មនុស្សស្រី ពិបាកនឹងមើលធ្លុះបន្តិចក៏ពិតមែន តែវាក៏មិនពិបាកខ្លាំងណាស់ដែរ ប្រសិនបើមនុស្សប្រុសដែលស្រលាញ់នាង ព្យាយាមយល់ពីចិត្តរបស់នាងបន្តិចម្តងៗនោះមនុស្សប្រុសច្បាស់ជាអាចយល់ពីនាងបានច្រើន ហើយក៏មិនពិបាកដូចជាគេនិយាយដែរ។
មួយវិញទៀតមនុស្សប្រុសក៏ត្រូវតែដឹងដែរថា មាត់របស់មនុស្សស្រីគឺរឹងខ្លាំងណាស់ប៉ុន្តែជម្រៅក្នុងដួងចិត្តរបស់នាងវិញ គឺទន់ខ្លាំងណាស់ ដូច្នេះហើយប្រសិនបើពេលដែលនាងខឹង នាងនិយាយពាក្យសម្តីអ្វីចេញមក អ្នកគួរតែព្យាយាមស្វែងយល់ព្រោះពាក្យសម្តីមួយចំនួន ដែលនាងនិយាយចេញមកពេលខឹង ភាគច្រើន តែងតែជាពាក្យផ្ទុយតែប៉ុណ្ណោះ។
ប្រុសៗត្រូវដឹង!ពាក្យសម្តីទាំងនេះ របស់មនុស្សស្រីនៅពេលខឹង ភាគច្រើនគឺសុទ្ធតែជាពាក្យផ្ទុយ៖
១. «ចង់ទៅណាក៏ទៅៗ»
មនុស្សប្រុសត្រូវដឹង ចំពោះសម្តីដែលមនុស្សស្រីនិយាយមកថា «ចង់ទៅណាក៏ទៅៗ»នោះវាមិនមែនជាពាក្យពិតទេ តែវាជាពាក្យផ្ទុយ តែនាងចង់ប្រាប់អ្នកណា កុំទៅណាចោលនាង កុំទុកឱ្យនាងនៅតែម្នាក់ឯងលើសពីនេះនាងពិតជាត្រូវការឱ្យអ្នក នៅក្បែរនាងខ្លាំងណាស់។ ដូច្នេះហើយ ប្រសិនបើពេលដែលនាងខឹងក្នុងនាមអ្នកជាមនុស្សប្រុសដែលស្រលាញ់នាង អ្នកគួរតែព្យាយាមយល់ពីនាង ហើយនៅក្បែរនាងឱ្យបានច្រើន ទោះជានាងដេញអ្នកយ៉ាងណាក៏ដោយ ព្រោះមនុស្សស្រីមាត់រឹង តែចិត្តទន់ខ្លាំងណាស់។
២. «បើធុញពេកក៏បែកគ្នាទៅ»
ប្រុសៗតិចព្រមបែកតាមមនុស្សស្រីទៅ!វាគ្រាន់តែជាសម្តី ដែលមនុស្សស្រីប្រើមួយឆាវ នៅពេលដែលនាងខឹងតែប៉ុណ្ណោះ ហើយពាក្យសម្តីនោះ មិនទាន់បានឆ្លងកាត់បេះដូង និងការគិតរបស់នាងឡើយ ម្យ៉ាងវិញទៀត សម្តីដែលនាងនិយាយថា «បើធុញពេក ក៏បែកគ្នាទៅ» នោះមានន័យថានាងចង់ឱ្យអ្នក ព្យាយាមរកដំណោះស្រាយជាមួយគ្នាកុំព្យាយាមគេចវេស ពីបញ្ហាដែលកើតមានក្នុងទំនាក់ទំនង ហើយប្រសិនបើអ្នកមិនយល់ពីអត្ថន័យ នូវអ្វីដែលនាងនិយាយទេនោះ មនុស្សស្រីគឺប្រាកដជាសុខចិត្តធ្វើតាមមាត់រឹងរបស់នាង ហើយស្នេហារវាងអ្នកនិងនាង ក៏បែកគ្នា ទាំងចិត្តនៅស្រលាញ់គ្នាជាមិនខាន។
៣. «អត់មានកើតអ្វីទេ»
មនុស្សប្រុសកាលដែលស្រលាញ់មនុស្សស្រីម្នាក់ប្រហែលជាអាចមើលដឹងខ្លះហើយថា មនុស្សស្រីដែលខ្លួនស្រលាញ់ មានអារម្មណ៍បែបណា ហេតុនេះហើយប្រសិនបើអ្នក ដឹងថានាងមានអារម្មណ៍មិនល្អ ប៉ុន្តែនាងបែរជានិយាយថានាង «មិនបានកើតអ្វីនោះទេ» តាមពិតទៅ នាងចង់បង្ហាញឱ្យអ្នកបានដឹងថា អ្នកគួរតែព្យាយាមយកចិត្តទុកដាក់ជាមួយនាងឱ្យបានច្រើនជាងនេះ ហើយអ្នកក៏គួរតែព្យាយាម គិតពីកំហុសអ្វីមួយដែលអ្នកបានធ្វើ ព្រោះមិនមែននៅសុខៗនាងខឹងនោះទេដូច្នេះហើយ ពាក្យសម្តីរបស់មនុស្សស្រីនិយាយនៅពេលខឹងម្តងៗ ភាគច្រើនសុទ្ធសឹងតែជាពាក្យផ្ទុយដែលតម្រូវឱ្យមនុស្សប្រុសយល់ពីនាង៕
ប្រភព៖ quora