រឿង៥យ៉ាង ដែលមនុស្សប្រុស តែងតែលួចសង្កេត មុនយកនរណាម្នាក់​ ធ្វើជាប្រពន្ធ - TrueID

រឿង៥យ៉ាង ដែលមនុស្សប្រុស តែងតែលួចសង្កេត មុនយកនរណាម្នាក់​ ធ្វើជាប្រពន្ធ

June 7, 2021

យល់ដឹង៖ ការជ្រើសរើសនរណាម្នាក់មកធ្វើគូជីវិត គឺមិនមែនឱ្យតែស្រលាញ់ គឺដឹងតែជ្រើសយកនោះទេ ដោយឡែកមនុស្សស្រីជាច្រើន តែងតែគិតថា មនុស្សប្រុសឱ្យតែស្រលាញ់ គឺដឹងតែជ្រើសយក ធ្វើជាគូជីវិតហើយតែផ្ទុយទៅវិញ គឺមនុស្សប្រុស តែងតែលួចសង្កេតលើ មនុស្សស្រីជានិច្ចមុននឹងពួកគេជ្រើសយកនរណាម្នាក់ មកធ្វើជាគូជីវិត។

បើទោះបីជា មាននាមជាសង្សារ នឹងគ្នាហើយក៏ពិតមែនប៉ុន្តែមនុស្សប្រុសជាច្រើន គឺពួកគេតែងតែ លួចសង្កេតមើលទៅលើមនុស្សស្រី ដែលជាសង្សាររបស់ ពួកគេនូវរឿងមួយចំនួន ជាមុនសិនមុននឹងពួកគេ សម្រេចចិត្តជ្រើសរើសយក មកធ្វើជាប្រពន្ធ។ ដូច្នេះហើយ មនុស្សស្រីក៏គួរតែបានដឹង អំពីរឿងទាំងអស់នេះ។

រឿង៥យ៉ាងនេះ ដែលមនុស្សប្រុសតែងតែ លួចសង្កេតមើលទៅលើមនុស្សស្រីមុននឹងសម្រេចចិត្ត ថាយកធ្វើជាប្រពន្ធ៖

១. ភាពស្មោះត្រង់

រូបតំណាង
រូបតំណាង

បើទោះបីជាមនុស្សប្រុសជាមនុស្សដែល ខិលខូចខ្លាំងប៉ុណ្ណាក៏ដោយ ក៏ការជ្រើសរើស មនុស្សស្រីណាម្នាក់ មកធ្វើជាប្រពន្ធ របស់ពួកគេនោះគឺពួកគេតែងតែលួចសង្កេត មើលទៅលើមនុស្សស្រីណា ដែលស្រលាញ់ និងស្មោះត្រង់នឹងពួកគេព្រោះពួកគេជឿជាក់ថា មនុស្សស្រីដែលមាន ភាពស្មោះត្រង់ គឺជាមនុស្សស្រីដែលអាចចំណាយពេលវេលាពេញមួយជីវិត រស់នៅក្បែរពួកគេ។

២. ភាពវៃឆ្លាត

រូបតំណាង
រូបតំណាង

ពិតណាស់ចំពោះមនុស្សប្រុស នៅពេលដែល ពួកគេជ្រើសរើសនរណា ម្នាក់មកធ្វើជាសង្សារ គឺពួកគេនឹងជ្រើសរើសមនុស្សស្រី ដែលមានសម្រស់ស្រស់ស្អាតប៉ុន្តែការជ្រើសរើស មនុស្សស្រីណាម្នាក់ មកធ្វើជាគូជីវិតគឺពួកគេតែងតែមើលទៅលើ ភាពវៃឆ្លាតរបស់មនុស្សស្រី ជាជាងមើលទៅលើរូបសម្រស់ព្រោះការសង្កេតមើល ទៅលើភាពវៃឆ្លាតរបស់មនុស្សស្រីនេះហើយ ដែលធ្វើឱ្យ មនុស្សប្រុសគិតថាជាមនុស្សស្រីដែលងាយស្រួល ក្នុងការរួមរស់ជាមួយគ្នា និងចេះស៊ូទ្រាំលំបាក និងអាចអត់ធ្មត់ ជាមួយនឹងពួកគេបាន។

៣.ឯករាជ្យភាពរបស់មនុស្សស្រី

រូបតំណាង
រូបតំណាង

ភាពទាក់ទាញ បំផុតរបស់មនុស្សស្រី មិនមែនជាភាពស្រស់ស្អាត នៅពីខាងក្រៅនោះទេប៉ុន្តែគឺជាភាពមោះមុត និងអាចធ្វើអ្វីៗ បានដោយខ្លួនឯង ហើយជាមនុស្សស្រី ដែលអាចរកលុយបាន ដោយខ្លួនឯង និងមិនចូលចិត្ត ពឹងពាក់ទៅលើអ្នកណាម្នាក់ដែលជាហេតុធ្វើឱ្យ មនុស្សប្រុសភាគច្រើន តែងតែលួចសង្កេត ទៅលើមនុស្សស្រី នូវរឿងមួយនេះព្រោះពួកគេគិតថា មនុស្សស្រីដែលមាន ភាពឯករាជ្យនៅក្នុងខ្លួន គឺជាមនុស្សស្រី ដែលនឹងមិនធ្វើឱ្យពួកគេ មានសម្ពាធខ្លាំងក្នុងការរកប្រាក់ចំណូល បន្ទាប់ពីរៀបការរួច។

៤. ភាពសាមញ្ញរបស់មនុស្សស្រី

រូបតំណាង
រូបតំណាង

នៅក្នុងភ្នែកមនុស្សប្រុសភាពលេចធ្លោរបស់មនុស្សស្រី មិនមែនជា ការប្រើប្រាស់របស់ទំនើបៗ និងភាពស៊ីវិល័យនោះទេ តែវាជាជីវិតសាមញ្ញធម្មតាៗ របស់មនុស្សស្រីទៅវិញទេដែលជាប្រភេទមនុស្សស្រី ដែលមនុស្សប្រុស គ្រប់រូបតែងតែចង់បាន យកមកធ្វើគូជីវិតព្រោះពួកគេគិតថា មនុស្សស្រីប្រភេទនេះ ជាមនុស្សស្រីដែល ចេះចាយវាយត្រឹមត្រូវ និងមិនចេះតែ ចាយវាយផ្តេសផ្តាស លើសពីនេះ ជាមនុស្សស្រីដែលចេះ គ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ បានយ៉ាងល្អក្រោយពេល ដែលរៀបការហើយ។

៥. ចេះលើកទឹកចិត្ត

រូបតំណាង
រូបតំណាង

មនុស្សប្រុស គឺពួកគេដឹងស្រាប់ រួចមកហើយថាក្រោយពេលដែលរៀបការរួច ពួកគេនឹងទទួលរងនូវសម្ពាធ និងទំនួលខុសត្រូវជាច្រើន។ ដូច្នេះហើយទើបមនុស្សប្រុសជាច្រើន មុននឹងយកមនុស្សស្រីណា មកធ្វើជាប្រពន្ធ គឺពួកគេតែងតែសង្កេតមើល ទៅលើមនុស្សស្រីណាដែលចេះលើកទឹកចិត្ត ដល់មនុស្សជុំវិញខ្លួន និងជាមនុស្សស្រី ដែលមិនចូលចិត្តស្តីបន្ទោសឬចាំតែទម្លាក់កំហុសឱ្យអ្នកដទៃ ព្រោះពួកគេគិតថា មនុស្សស្រីប្រភេទនេះ គឺចេះលើកទឹកចិត្តដល់ពួកគេ  នៅពេលដែលពួកគេនឿយហត់ ឬជួបវិបត្តិអ្វីមួយ៕

ប្រភព៖​ sanook

ទាក់ទងជាមួយ:
ជីវិតយុវវ័យអនាគត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...