យល់ដឹង៖មនុស្សស្រីដែលមាន សម្តីអាក្រក់ភាគច្រើន តែងតែត្រូវបានគេគិតថា ជាមនុស្សស្រី ដែលមានអត្តចរិតមិនល្អ ដោយសារតែពាក្យសម្តី ដែលពួកគេបាននិយាយ ប៉ុន្តែយើងក៏មិនអាច វាយតម្លៃនរណាម្នាក់បាន ថាគេជាមនុស្សល្អឬអាក្រក់ តាមរយៈពាក្យសម្តីបាននោះ ព្រោះពាក្យសម្តីខ្លះ អាចនឹងពិបាកស្តាប់ក៏ពិតមែន តែអត្ថន័យនៃពាក្យសម្តី ទាំងអស់នោះ ក៏មិនប្រាកដថាអាក្រក់ដែរ។
ដោយឡែក តាមរយៈភាពជាក់ស្តែង នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង បានឱ្យឃើញថាមនុស្សស្រីដែលតែងតែប្រើប្រាស់ នូវពាក្យសម្តីអាក្រក់ៗ បែរជាមនុស្សស្រី ដែលមាននូវសន្តានចិត្តល្អ ចូលចិត្តបារម្ភ និងយកចិត្តទុកដាក់ ជាមួយមនុស្សក្បែរខ្លួនទៅវិញ ដូច្នេះហើយ គ្រប់ពាក្យសម្តី របស់នរណាម្នាក់ វាមិនអាចឱ្យធ្វើឱ្យយើង អាចវាយតម្លៃនរណាម្នាក់ បានដោយ ភាពត្រឹមត្រូវនោះទេ។
លើសពីនេះ អ្វីដែលជាមូលហេតុធ្វើ ដែលឱ្យមនុស្សស្រីមួយចំនួន ចូលចិត្តប្រើប្រាស់ពាក្យសម្តីមិនល្អនោះក៏ព្រោះតែ មនុស្សក្បែរខ្លួននាង មិនព្រមស្តាប់តាមអ្វីដែល នាងបានប្រាប់ ទាំងដែល ពាក្យសម្តីទាំងអស់នោះ គ្រាន់តែចង់ឱ្យ មនុស្សក្បែរខ្លួនរបស់នាង បានដើរផ្លូវត្រឹមត្រូវនិងជួបតែរឿងល្អ សោះនោះ។
ពាក្យសម្តីរបស់ មនុស្សស្រីភាគច្រើនអាចនឹងពិបាកស្តាប់ បន្តិចក៏ពិតមែន ប៉ុន្តែគ្រប់ពាក្យសម្តីរបស់នាង នាងគ្រាន់តែចង់ឱ្យមនុស្សក្បែរខ្លួននាង បានល្អនិងមានក្តីសុខ តែប៉ុណ្ណោះ ទើបធ្វើឱ្យនាង តែងតែប្រើប្រាស់ នូវពាក្យសម្តីធ្ងន់ៗ នោះក៏ព្រោះតែនាង មាននូវសន្តានចិត្តល្អក្នុងការជួយបង្ហាញផ្លូវ ឱ្យមនុស្សក្បែរខ្លួននាង តែប៉ុណ្ណោះ។
ជារួមមកមនុស្សស្រីភាគច្រើន ដែលមានសម្តីអាក្រក់ មិនមែនជាមនុស្សស្រី ដែលមានអត្តចរិតអាក្រក់នោះទេ ជាងនេះទៅទៀតមនុស្សស្រីដែលកាន់តែមានសម្តីអាក្រក់ គឺកាន់តែមាននូវសន្តានចិត្តល្អ ព្រោះតែពួកគេ មានការយកចិត្តទុកដាក់ និងព្រួយបារម្ភ ពីមនុស្សជុំវិញខ្លួន របស់ពួកគេ៕
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload