យល់ដឹង៖ សម្រាប់មនុស្សស្រី ភាពរឹងមាំគឺជាអ្វីមួយ ដែលសំខាន់ខ្លាំងណាស់ ដែលមនុស្សស្រីគ្រប់រូប ត្រូវតែមាន ព្រោះមានតែភាពរឹងមាំតែប៉ុណ្ណោះ ទើបធ្វើឱ្យមនុស្សស្រី អាចឆ្លងកាត់រាល់នូវបញ្ហាជីវិត បានដោយជោគជ័យ។
មនុស្សស្រីប្រសិនបើចង់ដឹងថាខ្លួនឯងជាមនុស្សស្រី ដែលរឹងមាំពិតប្រាកដ ឬអត់នោះ អ្នកគួរតែព្យាយាមសង្កេតមើលទៅលើខ្លួនឯងតាមរយៈចំណុចទាំងនោះ ហើយបើអ្នករកឃើញថា អ្នកពិតជាមាននៅក្នុងចំណុច ដែលបានរៀបរាប់នៅខាងក្រោមនេះពិតមែន នោះមានន័យថាអ្នក គឺជាមនុស្សស្រីម្នាក់ ដែលមានភាពរឹងមាំយ៉ាងពិតប្រាកដ។
មនុស្សស្រីដែលរឹងមាំពិតប្រាកដតែងតែស្ថិតនៅក្នុងចំណុចទាំងនេះ៖
១. មិនធ្វើជាជនរងគ្រោះ
មនុស្សស្រីដែល មានភាពរឹងមាំពិតប្រាកដមិនថាពួកគេត្រូវបាននរណាម្នាក់ ធ្វើឱ្យពួកគេខូចចិត្តខ្លាំង ប៉ុណ្ណានោះទេ ដាច់ខាតមនុស្សស្រីដែលរឹងមាំគឺពួកគេនឹងមិនធ្វើជាជនរងគ្រោះ ដែលបណ្តោយឱ្យនរណាម្នាក់ មកធ្វើបាបចិត្តពួកគេដោយងាយទៀតបានឡើយហេតុនេះហើយ មនុស្សស្រីដែលមានភាពរឹងមាំពិតប្រាកដ គឺពួកគេនឹងមិនឱ្យខ្លួនឯងក្លាយទៅជាជនរងគ្រោះ ដោយសារតែនរណាម្នាក់ ទៀតឡើយ។
២. មានភាពឯករាជ្យ
ភាពរឹងមាំ របស់មនុស្សស្រីគឺតែងតែកើតចេញ ពីការដែលមនុស្សស្រី មានភាពឯករាជ្យនៅក្នុងខ្លួនដែលចេះធ្វើអ្វីៗដោយខ្លួនឯង និងមិនចាំបាច់ ត្រូវការឱ្យនរណាម្នាក់ ឱ្យមកជួយដូច្នេះហើយ មនុស្សស្រីដែលមានភាពឯករាជ្យ នៅក្នុងខ្លួន គឺតែងតែជាមនុស្សស្រី ដែលពោរពេញដោយភាពរឹងមាំ យ៉ាងពិតប្រាកដជាពិសេស មិនងាយចុះចាញ់ជាមួយនឹងបញ្ហាទេ។
៣. មិនទោរទន់ទៅតាមបញ្ហាដែលកើតមាន
ជីវិតរបស់មនុស្សយើងម្នាក់ៗគឺជៀសមិនផុតឡើយ ពីការដែលមានបញ្ហានៅក្នុងជីវិត ប៉ុន្តែអ្វីដែលសំខាន់គឺមិនត្រូវទោទន់ ទៅតាមបញ្ហាដែលកើតមាន ទាំងអស់នោះទេ ហើយការដែលមិនចេះទោទន់ និងផ្តេកផ្តួល ទៅតាមបញ្ហាដែលកើតមាន នោះហើយដែលធ្វើឱ្យមនុស្សស្រី កាន់តែមានភាពរឹងមាំ ក្នុងការប្រឈមមុខ ជាមួយនឹងបញ្ហាទាំងអស់នោះ ដូច្នេះហើយ មនុស្សស្រីដែលរឹងមាំពិតប្រាកដ គឺពួកគេមិនទោទន់ទៅតាម បញ្ហាដែលកើតមានឡើយ។
៤.តែងតែស្រលាញ់និងឱ្យតម្លៃខ្លួនឯង
គ្មានការស្រលាលញ់និងការផ្តល់តម្លៃណា ដែលសំខាន់ស្មើជាង ការស្រលាញ់ និងការផ្តល់តម្លៃមកឱ្យខ្លួនឯងនោះទេ ហើយការស្រលាញ់ និងឱ្យតម្លៃខ្លួនឯងនេះហើយ ដែលវាធ្វើឱ្យមនុស្សស្រី អាចក្លាយទៅជាមនុស្សស្រី ដ៏រឹងមាំម្នាក់បានដូច្នេះហើយ បើអ្នកតែងតែស្រលាញ់ និងឱ្យតម្លៃខ្លួនឯង នោះវាបានបង្ហាញថាអ្នកពិតជាមនុស្សស្រីម្នាក់ដែលមានភាពរឹងមាំខ្លាំងណាស់៕
ប្រភព៖ luciahoxha.com