ចង់ជួបតែរឿងល្អក្នុងឆ្នាំថ្មី គួររៀនកែទម្លាប់ទាំងនេះចេញ - TrueID

ចង់ជួបតែរឿងល្អក្នុងឆ្នាំថ្មី គួររៀនកែទម្លាប់ទាំងនេះចេញ

December 17, 2022

យល់ដឹង៖ នៅក្នុងឆ្នាំថ្មី មនុស្សគ្រប់គ្នាតែងតែប៉ងប្រាថ្នាចង់បានជីវិតមួយ ដែលពោរពេញដោយមានក្តីសុខ ហើយក៏បានចង់តែជួបនូវរឿងល្អៗ ប៉ុន្តែមនុស្សភាគច្រើន មិនព្រមមើលពីទង្វើនិងទម្លាប់របស់ខ្លួនឯងទេទើបធ្វើឱ្យជីវិតពីមួយឆ្នាំទៅមួយឆ្នាំ មិនមានការរីកចម្រើន។

ហេតុនេះហើយប្រសិនជាអ្នករាល់គ្នាចង់ឱ្យជីវិតនៅក្នុងឆ្នាំថ្មីរបស់អ្នកជួបតែរឿងល្អៗដែលនាំឱ្យជីវិតពោរពេញដោយក្តីសុខច្រើនជាងក្តីទុក្ខអ្នករាល់គ្នាត្រូវចេះរៀនកែទម្លាប់មិនល្អមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះចេញជាមុនសិនទើបនៅក្នុងឆ្នាំថ្មីរបស់អ្នក នឹងមានតែរឿងល្អៗ។

ចង់ជួបតែរឿងល្អក្នុងឆ្នាំថ្មីគួររៀនកែទម្លាប់ទាំងនេះចេញ៖

១. ទម្លាប់ចាំស្អែក

រូបតំណាង
រូបតំណាង

ជីវិតអ្នកនៅក្នុងឆ្នាំថ្មីនឹងមិនអាចរីកចម្រើនបានឡើយហើយក៏មិនអាចជួបនូវរឿងល្អៗដែរ ប្រសិនបើអ្នកមិនកែទម្លាប់ចាំស្អែករបស់អ្នកចេញព្រោះតែពាក្យថាចាំស្អែកនេះហើយ ទើបធ្វើឱ្យអ្នកដើរក្រោយគេ ធ្វើអ្វីក៏មិនសម្រេចជោគជ័យដូចដែលចិត្តចង់បានដែរ អញ្ចឹងហើយ បើមិនចង់ឱ្យខកបំណងនៅក្នុងឆ្នាំថ្មីទេចង់ធ្វើអ្វីគួរតែទៅធ្វើភ្លាមៗកុំចាំស្អែក។

២.ទម្លាប់គិតអវិជ្ជមាន

រូបតំណាង
រូបតំណាង

ការគិតរឿងអវិជ្ជមានវាមិនបានជួយដោះស្រាយ ឬបញ្ហាដែលកើតមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកបានឡើយដូច្នេះបើអ្នកចង់ឱ្យជីវិតនៅក្នុងឆ្នាំថ្មីរបស់អ្នក មិនសូវមានបញ្ហា និងទុក្ខច្រើនអ្នកគួរតែរៀនកែទម្លាប់គិតអវិជ្ជមានរបស់អ្នកចេញ នោះជីវិតអ្នកក៏មិនសូវជាកើតមានបញ្ហាច្រើន ដែលនាំឱ្យអ្នកកើតទុក្ខច្រើនផងដែរ។

៣. ទម្លាប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ

រូបតំណាង
រូបតំណាង

ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃវាជាទម្លាប់មិនល្អមួយសម្រាប់យើងទាំងអស់គ្នា ព្រោះថាមនុស្សម្នាក់ៗមានសមត្ថភាពមានទេពកោសល្យ និងស្ថានភាពជីវិតខុសៗគ្នា ម្យ៉ាងការប្រៀបធៀបបែបនេះ វាមានតែធ្វើឱ្យខ្លួនអ្នកមើលរំលងពីតម្លៃរបស់ខ្លួនឯងទេអញ្ចឹងហើយ បើមិនចង់ឱ្យជីវិតនៅតែមួយកន្លែង ដាច់ខាតត្រូវចេះកែទម្លាប់ប្រៀបធៀបខ្លួនឯងចេញ។

៤.ទម្លាប់ចាយវាយខ្ជះខ្ជាយ

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកដឹងខ្លួនថានៅក្នុងឆ្នាំចាស់អ្នកបានចាយវាយខ្ជះខ្ជាយ ដោយមិនបានគិតដិតដល់ចាប់ផ្តើមពីឆ្នាំថ្មីនេះទៅ អ្នកគួរតែរៀនកែទម្លាប់ចាយវាយខ្ជះខ្ជាយរបស់អ្នកចេញបន្តិចម្តងៗ ទើបអ្នកសល់លុយនិងមានលុយសន្សំក្នុងខ្លួនខ្លះ ហើយមុននឹងចាយវាយទៅលើអ្វីមួយ អ្នកត្រូវគិតពិចារណាឱ្យបានដិតដល់ទើបជីវិតអ្នកមិនត្រូវរស់នៅវេទនានៅពេលក្រោយ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...