មនុស្សចំណាយពេល លើបណ្តាញសង្គមច្រើនជាងជីវិតពិត តែងតែជាមនុស្សបែបនេះ - TrueID

មនុស្សចំណាយពេល លើបណ្តាញសង្គមច្រើនជាងជីវិតពិត តែងតែជាមនុស្សបែបនេះ

January 14, 2022

យល់ដឹង៖ បណ្តាញសង្គមជាទីកន្លែងមួយមានភាពទូលំទូលាយខ្លាំង ដែលមនុស្សគ្រប់គ្នានៅជុំវិញពិភពលោក កំពុងតែចំណាយពេលវេលាប្រើប្រាស់វា​ គ្រាន់តែមនុស្សម្នាក់ៗ មានពេលវេលាប្រើប្រាស់វាខុសៗគ្នា ហើយម្យ៉ាងវិញទៀត ពេលវេលានៃការចំណាយទៅលើការប្រើប្រាស់បណ្តាញសង្គម វាក៏អាចបង្ហាញថាជាប្រភេទមនុស្សបែបណាបានដែរ។

ហេតុនេះហើយមនុស្សដែលចូលចិត្តចំណាយពេលវេលា នៅលើបណ្តាញសង្គម ច្រើនជាងជីវិតពិតរមែងតែជាប្រភេទមនុស្ស ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះមានតែប្រភេទមនុស្សទាំងនេះទេទោះចំណាយពេលរាប់ម៉ោងក្នុងការប្រើប្រាស់បណ្តាញសង្គម ក៏ពួកគេមិនធុញទ្រាន់ដែរ។ លើសពីនេះការប្រើប្រាស់លើបណ្តាញសង្គម​វាក៏អាចធ្វើឱ្យពួកគេមានអារម្មណ៍ល្អជាងការចំណាយពេលវេលាជាមួយនឹងជីវិតពិតពួកគេផងដែរ។

មនុស្សដែលចំណាយពេល លើបណ្តាញសង្គមច្រើនជាងជីវិតពិតតែងតែជាមនុស្សបែបនេះ៖

១. មនុស្សឯកា

រូបតំណាង
រូបតំណាង

ភាគច្រើននៃមនុស្សដែលចូលចិត្តចំណាយពេលនៅលើបណ្តាញសង្គម ច្រើនជាងជីវិតពិត គឺច្រើនតែជាមនុស្សឯកា ព្រោះនៅពេលដែលពួកគេចំណាយពេលវេលា លើបណ្តាញសង្គមកាន់តែច្រើនភាពឯការបស់ពួកគេក៏បាត់ទៅតាមហ្នឹងដែរ ម្យ៉ាងវិញទៀត ការប្រើប្រាស់បណ្តាញសង្គមច្រើន វាក៏អាចធ្វើឱ្យពួកគេគ្មានអារម្មណ៍ថាឯកាទៀតដែរ។

២.មនុស្សដែលកំពុងជួបស្ថានភាពតានតឹង

រូបតំណាង
រូបតំណាង

មនុស្សម្នាក់ៗនៅពេលដែលកាន់តែជួបភាពតានតឹង គឺពិតជាចង់រត់គេចចេញពីភាពតានតឹងនោះខ្លាំងណាស់ក៏ប៉ុន្តែបែរជាមិនអាចរត់គេចចេញទៅណាបាន ដូច្នេះហើយ គឺមានតែការចំណាយពេលវេលាលើបណ្តាញសង្គមឱ្យបានច្រើន ជាងការចំណាយពេលជាមួយនឹងជីវិតពិតទេ ទើបជាវិធីអាចធ្វើឱ្យពួកគេ ភ្លេចនូវស្ថានភាពតានតឹងទាំងនោះបាន។

៣. មនុស្សបាក់ទឹកចិត្ត

រូបតំណាង
រូបតំណាង

នៅពេលដែលមនុស្សម្នាក់ មានការបាក់ទឹកចិត្តពួកគេនឹងកាន់តែកាត់បន្ថយការនិយាយ និងការចេញទៅខាងក្រៅជួបមនុស្សក្នុងសង្គមហេតុនេះហើយ មនុស្សដែលបាក់ទឹកចិត្តភាគច្រើន តែងតែចំណាយពេលវេលា ទៅលើបណ្តាញសង្គមជាងចំណាយពេលវេលាជាមួយនឹងជីវិតពិត។ ម្យ៉ាងវិញទៀត ពេលខ្លះ នៅលើបណ្តាញសង្គម ក៏ជាកន្លែងដែលធ្វើឱ្យពួកគេ មានអារម្មណ៍ថាខ្លួនឯងមិនមែនជាមនុស្សតែម្នាក់ទេដែលមានការបាក់ទឹកចិត្ត តែក៏នៅមានមនុស្សជាច្រើន ដែលកំពុងតែបាក់ទឹកចិត្តដូចជាពួកគេដែរ។

៤. មនុស្សចូលចិត្តភាពស្ងប់ស្ងាត់

រូបតំណាង
រូបតំណាង

មនុស្សដែលចូលចិត្តចំណាយពេលវេលានៅលើបណ្តាញសង្គមច្រើនជាងជីវិតពិត ភាគច្រើនតែងតែជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងមិនសូវចូលចិត្តនិយាយស្តីច្រើន ព្រោះការចំណាយពេលលើបណ្តាញសង្គមច្រើនវានឹងធ្វើឱ្យពួកគេបានដឹងនូវរឿងរ៉ាវជាច្រើន ដោយមិនចាំបាច់ត្រូវទៅខាងក្រៅ ជួបនិងស្គាល់មនុស្សឱ្យបានច្រើនទេ។

៥.មនុស្សគ្មានទំនុកចិត្តលើខ្លួនឯង

រូបតំណាង
រូបតំណាង

ភាគច្រើននៃមនុស្សដែលចូលចិត្តចំណាយពេល លើបណ្តាញសង្គមច្រើនជាងជីវិតពិតគឺតែងតែជាមនុស្សដែលគ្មានទំនុកចិត្តលើខ្លួនឯង ព្រោះនៅលើបណ្តាញអាចឱ្យគេបង្ហាញភាពជាខ្លួនឯងបានដោយមានទំនុកចិត្ត និងមិនចាំបាច់ត្រូវខ្វល់ពីភ្នែករបស់អ្នកដទៃដូច្នេះហើយ ទើបធ្វើឱ្យមនុស្សគ្មានទំនុកចិត្តលើខ្លួនឯងតែងតែចំណាយពេលវេលានៅលើបណ្តាញសង្គមច្រើនជាងជីវិតពិតរបស់ពួកគេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...