ក៏ព្រោះតែបែបនេះ ទើបអ្នកក្លាយទៅជាមនុស្សដែលគ្មានក្តីសុខ - TrueID

ក៏ព្រោះតែបែបនេះ ទើបអ្នកក្លាយទៅជាមនុស្សដែលគ្មានក្តីសុខ

May 28, 2022

យល់ដឹង៖ សេចក្តីសុខរបស់មនុស្សនៅមិនឆ្ងាយឡើយណាស់តែមនុស្សមួយចំនួន មើលមិនឃើញវាតែប៉ុណ្ណោះអញ្ចឹងហើយមិនបាច់ឆ្ងល់ ថាមកពីហេតុអ្វីបានជារស់នៅមិនដែលមានក្តីសុខដូចជាគេអីនោះក៏ព្រោះតែមកពីអ្នកខ្លួនឯងដែលមិនចេះរកក្តីសុខឱ្យខ្លួនឯង។

ជាងនេះទៅទៀត មូលហេតុដែលធ្វើឱ្យមនុស្សមួយចំនួនក្លាយទៅជាមនុស្សដែលគ្មានក្តីសុខ គឺមកពីបែបនេះ ហើយបើទោះបីជាក្តីសុខនៅនឹងមុខ ក៏មើលមិនឃើញដែរដូច្នេះហើយរៀនគិតល្អធ្វើល្អឱ្យបានច្រើន ទើបអាចរស់នៅដោយមានក្តីសុខបាន។

ក៏ព្រោះតែបែបនេះទើបអ្នកក្លាយទៅជាមនុស្សដែលគ្មានក្តីសុខ៖

១.​មិនព្រមកាត់អ្វីដែលមិនល្អចេញពីជីវិត

រូបតំណាង
រូបតំណាង

អ្នកក្លាយទៅជាមនុស្សដែលគ្មានក្តីសុខក៏ព្រោះតែអ្នកមិនព្រមកាត់ផ្តាច់នូវអ្វីដែលមិនល្អចេញពីជីវិតខ្លួនឯងឱ្យអស់ ហើយនៅតែបន្តឱបក្រសោបវា ទើបជីវិតអ្នករកក្តីសុខមិនឃើញ អញ្ចឹងហើយ ត្រូវចេះរៀនកាត់ផ្តាច់ទើបជីវិតអ្នក អាចមានរស្មីឡើងវិញបាន។

២. ជ្រើសរើសស្រលាញ់មនុស្សខុស

រូបតំណាង
រូបតំណាង

ការជ្រើសរើសស្រលាញ់មនុស្សខុសវាក៏ជាហេតុផល ដែលធ្វើឱ្យអ្នកក្លាយទៅជាមនុស្សដែលគ្មានក្តីសុខដែរ ព្រោះការដែលនៅក្បែរមនុស្សដែលមិនបានស្រលាញ់អ្នកពិតហើយថែមទាំងមិនបានផ្តល់នូវភាពសំខាន់ និងតម្លៃឱ្យអ្នកទៀតនោះ តើអ្នកនឹងអាចមានក្តីសុខដោយសារតែស្នេហាមួយនេះបានយ៉ាងម៉េចទៅ? ដូច្នេះទំនាក់ទំនងណាដែលធ្វើឱ្យគ្មានក្តីសុខ គួរតែឆាប់ដើរចេញ។

៣. ពូកែចងកំហឹង

រូបតំណាង
រូបតំណាង

ក៏ព្រោះតែអ្នកជាមនុស្សដែលពូកែចងកំហឹង មិនព្រមអភ័យទោស មិនព្រមរំងាប់ចិត្តខ្លួនឯងទើបចិត្តរបស់អ្នកពោរពេញដោយការខឹងគំគួន និងមានតែភាពក្តៅក្រហាយដែលជាហេតុធ្វើឱ្យអ្នករកក្តីសុខដាក់ខ្លួនមិនឃើញ បែបនេះហើយ អ្នករាល់គ្នាត្រូវរៀនចេះអត់ទោស អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ទើបរស់នៅបានក្តីសុខ។

៤. មិនរកពេលសម្រាកលំហែកាយ

រូបតំណាង
រូបតំណាង

គ្រឿនម៉ាស៊ីនពេលដែលប្រើច្រើននៅតែទុកពេលឱ្យវាបានសម្រាកខ្លះ ចុះទម្រាំតែមនុស្សនោះ ហេតុអ្វីមិនឱ្យខ្លួនឯងបានសម្រាកលំហែកាយក៏ដូចជាសាកថ្មឱ្យជីវិតមានថាមពលជាងមុនខ្លះ?ម្យ៉ាងការដែលមិនចេះផ្តល់ពេលវេលាឱ្យខ្លួនឯងបានសម្រាកនេះហើយ ដែលធ្វើឱ្យខួរក្បាលអ្នក ពោរពេញដោយការស្ត្រេសតប់ប្រមល់ ដែលជាហេតុមិនអាចឱ្យអ្នករកក្តីសុខឱ្យខ្លួនឯងបាន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...