បើ​ប្តីបង្ហាញទង្វើល្អយ៉ាងនេះហើយ ប្រពន្ធគួរតែឆាប់កែចរិតរករឿងចេញភ្លាម - TrueID

បើ​ប្តីបង្ហាញទង្វើល្អយ៉ាងនេះហើយ ប្រពន្ធគួរតែឆាប់កែចរិតរករឿងចេញភ្លាម

January 18, 2022

យល់ដឹង៖ មនុស្សស្រីនៅពេលដែលរៀបការបានប្តីល្អគឺដូចបានធ្វើបុណ្យ៧វត្តអញ្ចឹង ដូច្នេះហើយ ប្រសិនបើបានប្តីល្អហើយ ត្រូវចេះថែរក្សាឱ្យបានល្អកុំអាងតែប្តីស្រលាញ់ ប្តីធ្វើល្អដាក់ បានចិត្តធ្វើអ្វីតាមតែចិត្តចង់ និងយល់តែពីខ្លួនឯងឱ្យសោះព្រោះបើសាកតែបណ្តោយខ្លួន ឱ្យមានទម្លាប់អាក្រក់ចាំតែរករឿងប្តីនោះ ទោះប្តីល្អយ៉ាងណាក៏ដោយក៏ប្តីមិនអាចធ្វើជាប្តីល្អបានយូរដែរ។

ជាងនេះទៅទៀត ទម្លាប់អាក្រក់របស់មនុស្សស្រីជាប្រពន្ធភាគច្រើនតែងតែរករឿងប្តីឥតឈប់ឈរ ទោះប្តីមិនបានធ្វើអ្វីខុសក៏ដោយ ដែលវាជាហេតុនាំឱ្យប្តីចេះធុញទ្រាន់និងរកលេសចេញទៅសប្បាយនៅខាងក្រៅ ហេតុនេះហើយ ប្រសិនមនុស្សស្រីបានប្តីល្អ ដូចដែលបានរៀបរាប់នៅខាងក្រោមនេះហើយត្រូវប្រញាប់កែចរិតរករឿងប្តីចេញភ្លាម ទើបអ្នកមិនស្តាយក្រោយនៅថ្ងៃមុខ។

បើ​ប្តីបង្ហាញទង្វើល្អយ៉ាងនេះហើយ ប្រពន្ធគួរតែឆាប់កែចរិតរករឿងចេញភ្លាម៖

១. ប្តីតែងតែស្តាប់និងធ្វើតាម

រូបតំណាង
រូបតំណាង

មនុស្សស្រីបើបានប្តីចេះស្តាប់និងធ្វើតាមដូចមានទ្រព្យមួយនៅក្នុងដៃអញ្ចឹង ដោយសារតែការដែលប្តីចេះស្តាប់ និងធ្វើតាម វាបង្ហាញឱ្យអ្នកឃើញថា ប្តីរបស់អ្នកពិតជាស្រលាញ់ និងឱ្យតម្លៃមកលើអ្នកខ្លាំងណាស់ដូច្នេះហើយ ឆាប់កែចរិតរករឿងប្តីចេញភ្លាម ហើយក៏កុំអាងតែប្តីស្រលាញ់ ចាំតែរករឿងប្តីខុសទំនងរហូតនោះ ព្រោះទម្លាប់ដែលអ្នកមានចរិតមិនល្អបែបនេះ ​អាចនឹងកែប្រែប្តីពីមនុស្សចេះស្រលាញ់និងឱ្យតម្លៃប្រពន្ធ ទៅជាមនុស្សប្រុសដែលមិនខ្វល់ខ្វាយពីប្រពន្ធកូន។

២. មិនដែលប្រកាន់ការងារប្រពន្ធ

រូបតំណាង
រូបតំណាង

ប្រសិនបើបានប្តី ចេះជួយកិច្ចការងារផ្ទះប្រពន្ធដោយមិនប្រកាន់ថាជាការងាររបស់មនុស្សស្រីនោះ អ្នកប្រៀបដូចត្រូវឆ្នោតបានរង្វាន់ធំអញ្ចឹងព្រោះមនុស្សប្រុសដែលចេះជួយកិច្ចការងារផ្ទះប្រពន្ធសម័យនេះ គឺមិនមានច្រើននោះទេ​ ហេតុនេះហើយ ក្នុងនាមអ្នកជាប្រពន្ធគួរតែព្យាយាមថែរក្សាប្តីឱ្យបានល្អជាងនេះទៅទៀត ប្រសិនបើអ្នកមានចរិតពូកែរករឿងប្តី គឺគួរតែឆាប់កែចេញឱ្យបានលឿន បើមិនអញ្ចឹងទេប្រយ័ត្នត្រូវបាត់បង់ប្តីដ៏ល្អម្នាក់។

៣. មិនងាយចេញក្រៅជួបជុំមិត្តភក្តិផឹកស៊ី

រូបតំណាង
រូបតំណាង

នៅក្នុងសម័យនេះមនុស្សប្រុសដែលចាត់ទុកប្រពន្ធកូនជាមនុស្សសំខាន់ដល់ថ្នាក់ហ៊ានបដិសេធមិត្តភក្តិផឹកស៊ីនៅខាងក្រៅ ដើម្បីចំណាយពេលវេលា នៅក្បែរប្រពន្ធកូនឱ្យបានច្រើននោះមានមិនច្រើនឡើយ ដូច្នេហហើយ បើបានប្តីល្អបែបនេះ ប្រពន្ធត្រូវចេះថែរក្សាប្តីឱ្យបានល្អ កុំចាំតែរករឿង ឬចេះតែសង្ស័យប្តីផ្តេសផ្តាស ព្រោះអ្វីដែលប្តីបង្ហាញតាមទង្វើចេញមក គឺគេពិតជាស្មោះត្រង់នឹងប្រពន្ធខ្លាំងណាស់ហើយតែបើអ្នកនៅតែមានចរិតរករឿង និងសង្ស័យគេផ្តេសផ្តាសទៀតនោះ ទោះបី្តធ្លាប់តែល្អប៉ុណ្ណាក៏ដោយ ក៏អាចក្លាយទៅជាប្តីខិលខូចបានដែរ។

៤. យកចិត្តទុកដាក់លើប្រពន្ធមិនថាតែចំពោះរឿងតូចតាច

រូបតំណាង
រូបតំណាង

មនុស្សស្រីមានសំណាងបំផុតគឺក្រោយពេលដែលរៀបការហើយ មានប្តីមើលថែដូចជាព្រះនាង ព្រោះការដែលប្តីមើលថែដូចព្រះនាងនេះហើយ វាអាចបង្ហាញពីក្តីស្រលាញ់ដ៏ធំធេងរបស់ប្តី ដែលមានចំពោះប្រពន្ធ ប៉ុន្តែមនុស្សស្រីបើបានប្តីល្អ ចេះយកចិត្តទុកដាក់ខ្លាំងប៉ុណ្ណេះហើយ នៅតែរករឿង ប្រច័ណ្ឌហួងហែងច្រើនទៀត មនុស្សស្រីជាប្រពន្ធត្រៀមតែពាក្យថាស្តាយក្រោយឱ្យហើយទៅព្រោះមនុស្សប្រុសល្អៗនៅសម័យនេះ កម្រនឹងមានខ្លាំងណាស់៕

ប្រភព៖​ phunuvagiadinh

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...