ប្តីដែលអស់ចិត្តស្រលាញ់អ្នក នឹងមានសញ្ញាទាំងនេះ - TrueID

ប្តីដែលអស់ចិត្តស្រលាញ់អ្នក នឹងមានសញ្ញាទាំងនេះ

October 12, 2022

យល់ដឹង៖ទោះរៀបការស្របច្បាប់ ក្លាយជាប្តីប្រពន្ធនឹងគ្នាក៏ដោយបើរស់នៅជាមួយមនុស្សដែលគេអស់ចិត្តស្រលាញ់យើង វាក៏គ្មានក្តីសុខដែរ​ វាមានតែធ្វើឱ្យយើងឈឺចាប់លើសដើមព្រោះត្រូវរស់នៅជាមួយនឹងក្តីស្រលាញ់ក្លែងក្លាយ។

ហេតុនេះហើយកុំឱ្យខ្លួនឯងក្លាយទៅជាមនុស្សល្ងង់ និងត្រូវរស់នៅជាមួយមនុស្សប្រុសដែលមានឈ្មោះថាជាប្តីយើងប៉ុន្តែគេអស់ចិត្តស្រលាញ់ អ្នករាល់គ្នាគួរតែរៀនសង្កេតមើលលើសញ្ញាមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកច្បាស់ជាបានដឹង។

ប្តីដែលអស់ចិត្តស្រលាញ់អ្នកនឹងមានសញ្ញាទាំងនេះ៖

១. តែងរកលេសដើម្បីចេញក្រៅ

រូបតំណាង
រូបតំណាង

អ្វីដែលអ្នកអាចនឹងមើលដឹងថាប្តីអ្នកគេអស់ចិត្តស្រលាញ់អ្នក គឺអ្នកអាចសង្កេតមើលថាប្តីអ្នក គេតែងរកលេសដើម្បីបានចេញក្រៅដែរឬក៏អត់បើប្តីអ្នក គេតែងតែបែបនេះពិតមែន ដោយមិនចេះទំនេរទាល់តែសោះនោះ គឺបានន័យថាប្តីអ្នកគេកំពុងតែធុញទ្រាន់ និងអស់អារម្មណ៍ល្អជាមួយនឹងអ្នកហើយ ដូច្នេះអ្នកគួរតែឆាប់រកដំណោះស្រាយ។

២.ស្ងៀមស្ងាត់ខុសប្លែកពីធម្មតា

រូបតំណាង
រូបតំណាង

ប្តីដែលអស់ចិត្តស្រលាញ់ចំពោះអ្នកគឺគេនឹងស្ងៀមស្ងាត់ខុសប្លែកពីធម្មតា ដែលអ្នកមើលទៅឃើញថាប្តីអ្នកកំពុងតែគិតឬស្មុគស្មាញនឹងរឿងអ្វីមួយ ប៉ុន្តែតាមពិតទៅ គឺដោយសារតែស្មុគស្មាញ ជាមួយនឹងរឿងដែលគេត្រូវបង្ខំខ្លួនឯងត្រូវរស់នៅជាមួយអ្នកហេតុនេះហើយ អ្នកគួរតែសង្កេតមើលឱ្យបានច្បាស់ ទើបមិនត្រូវក្លាយជាមនុស្សល្ងង់។

៣. តែងរករឿងឱ្យឈ្លោះគ្នា

រូបតំណាង
រូបតំណាង

ប្រសិនបើនៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធអ្នកទាំងពីរចេះតែមានរឿងឈ្លោះប្រកែកគ្នា ហើយប្តីអ្នក គេតែងតែរករឿងឱ្យឈ្លោះគ្នាស្ទើរតែគ្រប់ពេលនោះ គឺបានន័យថាប្តីអ្នក គេចង់បែកចិត្តពីអ្នកមែនទែនហើយ គ្រាន់តែគេមិនចង់ឱ្យខ្លួនគេខុស ទើបគេចេះតែបង្កឱ្យមានរឿងឈ្លោះប្រកែកគ្នាឥតឈប់ឈរដើម្បីឱ្យអ្នកជាអ្នកសុំបែកមុន។

៤. មិនចង់នៅជិតអ្នក

រូបតំណាង
រូបតំណាង

ប្តីប្រពន្ធដែលគេស្រលាញ់គ្នាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ គេកាន់តែជិតស្និទ្ធនឹងគ្នាតែសម្រាប់ប្តីប្រពន្ធដែលមានម្ខាងអស់ចិត្តស្រលាញ់ចំពោះគ្នា គឺភាពជិតស្និទ្ធនឹងត្រូវបាត់បង់បន្តិចម្តងៗ ជាពិសេសប្តីដែលអស់ចិត្តស្រលាញ់ប្រពន្ធ គឺនឹងមិនចង់នៅជិតប្រពន្ធទេ ព្រោះតែការធុញទ្រាន់ និងអស់ចិត្តស្រលាញ់ប្រពន្ធ ទើបចេះតែរក្សាគម្លាតពីប្រពន្ធ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...