ស្នេហា៖ មនុស្សស្រីងាយនឹង ធ្វើឱ្យមនុស្សប្រុសស្រលាញ់ក៏ពិតមែន តែអ្វីដែលពិបាកនោះ គឺការដែលធ្វើឱ្យមនុស្សប្រុសស្រលាញ់ស្មោះស្ម័គ្រ ដោយមិនប្រួលប្រែទៅណាតែមុននឹងក្លាយទៅជាមនុស្សស្រីម្នាក់ ដែលធ្វើឱ្យមនុស្សប្រុសមិនអាចឈប់ស្រលាញ់បានមនុស្សស្រីក៏ត្រូវធ្វើខ្លួនឱ្យល្អជាមុនសិនផងដែរ។
ដូច្នេះហើយដើម្បីចង់ឱ្យមនុស្សប្រុសស្រលាញ់អ្នក ដោយមិនចង់បែកចិត្តពីអ្នកទៅណាមនុស្សស្រីត្រូវតែរៀនធ្វើខ្លួនឱ្យស្ថិតនៅក្នុងប្រភេទមនុស្សស្រី ដូចដែលបានរៀបរាប់នេះទើបមនុស្សប្រុសគេស្រលាញ់អ្នកដោយមិនចង់បែកពីអ្នក ហើយក៏គ្មានថ្ងៃប្រួលប្រែចិត្តចំពោះអ្នក។
ប្រភេទមនុស្សស្រីដែលមនុស្សប្រុសស្រលាញ់ហើយមិនចង់បែក៖
១. មនុស្សស្រីដែលមានហេតុផល
ភាគច្រើននៃមនុស្សស្រីដែលមានហេតុផល គឺមិនងាយនឹងធ្វើឱ្យមនុស្សប្រុសប្រួលប្រែចិត្ត ឬចង់បែកដោយងាយឡើយព្រោះមនុស្សស្រីបែបនេះកម្ររកបានខ្លាំងណាស់ដោយសារតែជាទូទៅមនុស្សស្រី ជាមនុស្សចូលចិត្តរករឿង និងតែងតែប្រើអារម្មណ៍ហួសហេតុ ដូច្នេះទើបនៅពេលដែលមនុស្សប្រុស គេបានជួបនឹងមនុស្សស្រីដែលមានហេតុផល គេមិនងាយចង់បែកចិត្តទៅណាឡើយ។
២.មនុស្សស្រីដែលចេះស្រលាញ់ខ្លួនឯង
ប្រភេទមនុស្សស្រីដែលធ្វើឱ្យមនុស្សប្រុសស្រលាញ់ហើយមិនចង់បែកគឺជាមនុស្សស្រីដែលចេះស្រលាញ់និងមើលថែខ្លួនឯង ព្រោះថាមនុស្សស្រីដែលចេះស្រលាញ់ខ្លួនឯងគេមិនសូវមានពេលវេលាតាមរករឿងមនុស្សប្រុសដែលធ្វើឱ្យមនុស្សប្រុសធុញទ្រាន់ជាមួយឡើយម្យ៉ាងការដែលមនុស្សស្រីចេះស្រលាញ់ខ្លួនឯង វាក៏ជាអ្វីដែលធ្វើឱ្យខ្លួនពួកគេកាន់តែមានតម្លៃ។
៣.មនុស្សស្រីដែលមានចិត្តទូលាយ
សម្រស់ស្រស់ស្អាតរបស់មនុស្សស្រី ងាយនឹងធ្វើឱ្យមនុស្សប្រុសលង់ស្រលាញ់តែមិនប្រាកដថាស្រលាញ់គ្មានថ្ងៃចង់បែកទេ តែសម្រាប់មនុស្សស្រីដែលមានចិត្តទូលាយ និងមិនសូវចេះប្រកាន់ច្រើនចំពោះមនុស្សប្រុស តែងតែធ្វើឱ្យមនុស្សប្រុសរស់នៅជាមួយដោយគ្មានសម្ពាធ ដូច្នេះទើបបានជាមនុស្សប្រុសស្រលាញ់ហើយ មិនងាយចង់បែក។
៤. មនុស្សស្រីដែលពូកែយល់ចិត្ត
អ្វីដែលមនុស្សប្រុសត្រូវការពីមនុស្សស្រីដែលគេស្រលាញ់បំផុតនោះគឺការដែលយល់ពីចិត្តរបស់គេ ដូច្នេះមិនមែនមានតែមនុស្សស្រីទេ ដែលត្រូវការការយល់ចិត្តមនុស្សប្រុសក៏ត្រូវការដូចគ្នា ហើយបើអ្នកជាមនុស្សស្រីម្នាក់ដែលតែងតែយល់ពីចិត្តមនុស្សគ្រប់គ្នាជាពិសេសមនុស្សប្រុស គេច្បាស់ជាគ្មានថ្ងៃបែកពីអ្នកឡើយ ព្រោះការយល់ចិត្តរបស់អ្នកធ្វើឱ្យគេដឹងថាអ្នកបានឱ្យតម្លៃគេ។
៥. មនុស្សស្រីឆ្លាត
ភាពឆ្លាតវៃរបស់មនុស្សស្រីអាចជាផ្នែកមួយដែលធ្វើឱ្យជីវិតរបស់មនុស្សប្រុសទទួលបានការរីកចម្រើនព្រោះមនុស្សប្រុសសម័យនេះ ស្រលាញ់មនុស្សស្រីមិនមើលទៅលើតែភាពស្រស់ស្អាតនៅពីខាងក្រៅតែមួយមុខទេតែគេជ្រើសរើសយកមនុស្សស្រីណា ដែលអាចជួយធ្វើឱ្យជីវិតគេរីកចម្រើនទៅមុខ ទើបគេដាក់ចិត្តថាស្រលាញ់៕