ចាំមានឡាន មានផ្ទះ មានអ្វីៗគ្រប់យ៉ាងសិន ចាំរៀបការ តើវាអាចនឹងហួសពេលទេ? - TrueID

ចាំមានឡាន មានផ្ទះ មានអ្វីៗគ្រប់យ៉ាងសិន ចាំរៀបការ តើវាអាចនឹងហួសពេលទេ?

March 2, 2022

យល់ដឹង៖គូស្នេហ៍ភាគច្រើន ស្រលាញ់គ្នារាប់ឆ្នាំហើយក៏ប៉ុន្តែម្នាក់ៗហាក់បីដូចជាមិនទាន់ដាច់ចិត្ត ថានឹងរៀបការជាមួយគ្នាសោះ ក៏ព្រោះតែពួកគេអាចនឹងយល់ថា ពួកគេនៅមិនទាន់មានអ្វីៗគ្រប់យ៉ាងនៅឡើយទេ អញ្ចឹងហើយ បើសម្រេចចិត្តរៀបការនឹងគ្នា រៀបការរួចច្បាស់ជារស់នៅទាំងលំបាក។

ដោយឡែកចំពោះគូស្នេហ៍មួយចំនួនផ្សេងទៀត ពួកគេបានសម្រេចចិត្តរៀបការនឹងគ្នា បើទោះបីជាពួកគេ មិនទាន់មានអ្វីៗគ្រប់យ៉ាងក៏ដោយដោយសារតែពួកគេយល់ថា រៀបការរួចពួកគេអាចនឹងប្រឹងប្រែងរកទាំងពីរនាក់ មិនចាំបាច់ទាល់តែមានគ្រប់យ៉ាងសិនចាំរៀបការនោះទេ។

រូបតំណាង
រូបតំណាង

ដូច្នេះហើយចំពោះគូស្នេហ៍ដែលគិតថាចាំមានឡាន មានផ្ទះ មានអ្វីៗគ្រប់យ៉ាងសិនចាំរៀបការ តើពួកគេអាចនឹងហួសពេលទេ?ចម្លើយនោះគឺថាវាអាចនឹងមិនហួសពេលផង និងអាចហួសពេលផង ដែលទាំងអស់នោះក៏អាស្រ័យទៅលើមនុស្សពីរនាក់ដែលជាគូស្នេហ៍នឹងគ្នាផងដែរ។

រូបតំណាង
រូបតំណាង

ម្យ៉ាងបើចាំមានអ្វីៗគ្រប់យ៉ាងសិន ចាំរៀបការ លុះត្រាតែមនុស្សពីរនាក់ ប្តេជ្ញាចិត្តថានឹងស្រលាញ់គ្នាយ៉ាងស្ម័គ្រស្មោះ ដោយគ្មានថ្ងៃងាករេចិត្តពីគ្នាឡើយ ទើបការរង់ចាំមានអ្វីៗគ្រប់យ៉ាង វានឹងមិនធ្វើឱ្យហួសពេល ប៉ុន្តែចិត្តរបស់មនុស្សយើងម្នាក់ៗទៅថ្ងៃមុខ មើលមិនដឹងថាគិតយ៉ាងណានោះទេ ដូច្នេះហើយ វាក៏អាចធ្វើឱ្យការរង់ចាំមានអ្វីៗគ្រប់យ៉ាងសិន ចាំរៀបការ ក្លាយទៅជារឿងហួសពេលមួយ សម្រាប់មនុស្សពីរនាក់ ដែលជាគូស្នេហ៍នឹងគ្នាណាស់។

រូបតំណាង
រូបតំណាង

ជារួមមក មនុស្សពីរនាក់ដែលជាគូស្នេហ៍នឹងគ្នា បើចង់ចាំមានអ្វីៗគ្រប់យ៉ាងសិន​ ចាំរៀបការនឹងគ្នា វាក៏មិនហួសពេលដែរ ឱ្យតែមនុស្សពីរនាក់ជឿជាក់ថានឹងគ្មានថ្ងៃងាករេចិត្តពីគ្នានោះ ប៉ុន្តែយល់ល្អ គូស្នេហ៍គួរតែកុំចាំទាល់តែមានអ្វីៗគ្រប់យ៉ាង ចាំរៀបការអី ព្រោះភាគរយដែលនាំឱ្យហួសពេលគឺមានច្រើន ដោយសារតែចិត្តរបស់មនុស្សមើលមិនធ្លុះឡើយម្យ៉ាងកុំឱ្យខាតទាំងពេលវេលា ហើយត្រូវមកខកចិត្តដោយសារតែការរង់ចាំអ្វីមួយ ដែលវាមិនអាចកើតឡើងបានឱ្យសោះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...