យល់ដឹង៖ ថ្វីត្បិតតែនៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ តែងតែជួបនូវទុក្ខលំបាក និងបញ្ហានានាជាច្រើនក៏ដោយ តែវាក៏នៅតែមានរឿងល្អខ្លះនៅក្នុងជីវិតដែរ ម្យ៉ាងបើយើងមិនចេះរក្សាវាទុកឱ្យបានល្អឬបណ្តោយឱ្យអ្វីមួយមកបំផ្លាញរឿងល្អទាំងនោះចេញពីជីវិត វានឹងធ្វើឱ្យអ្នករស់នៅក្នុងភាពសោកសៅ។
ដូច្នេះហើយបើចង់រស់នៅដោយមានន័យ និងមានភាពរីករាយនៅក្នុងជីវិតយើងគ្រប់គ្នាត្រូវតែចេះថែរក្សារឿងល្អៗមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យបានល្អ ហើយកុំឱ្យវាបាត់បង់ចេញពីជីវិតយើងឱ្យសោះបើមិនអញ្ចឹងទេ ជីវិតយើងនឹងជួបតែទុក្ខលំបាកវេទនា។
រឿងល្អៗ៥យ៉ាងក្នុងជីវិតដែលយើងគួរថែក្សាកុំឱ្យបាត់បង់៖
១. ភាពស្ងប់សុខនៃចិត្ត
ភាពស្ងប់សុខនៃចិត្ត ជាអ្វីដែលយើងគ្រប់គ្នាតែងតែចង់បាន ព្រោះវាធ្វើឱ្យផ្លូវចិត្តរបស់យើងមានភាពរឹងមាំក្នុងការប្រឈមមុខទៅនឹងបញ្ហាផ្សេងៗ។ ដូច្នេះហើយ បើមានភាពស្ងប់សុខនៅក្នុងចិត្តហើយគួរតែចេះមើលថែវាឱ្យបានល្អ កុំឱ្យមានអ្វីមួយមកបំផ្លាញភាពស្ងប់សុខក្នុងចិត្តអ្នកបានឱ្យសោះ។
២. ភាពរីករាយ
ភាពរីករាយជារឿងដែលល្អបំផុតដែលមនុស្សគ្រប់គ្នាគួរតែមាន ហើយគួរតែចេះថែរក្សាភាពរីករាយខ្លួនឯងឱ្យបានល្អកុំឱ្យនរណាម្នាក់មកលួចវាឱ្យសោះ ព្រោះបើជីវិតអ្នកបាត់បង់ភាពរីករាយអ្នកនឹងយល់ថាជីវិតមួយនេះ គឺសោះកក្រោះ។
៣. សុខភាពល្អ
ការដែលមានសុខភាពល្អវាជារឿងដែលល្អបំផុត ដែលមនុស្សគ្រប់គ្នាចង់បាន ព្រោះការដែលមានសុខភាពល្អទើបអាចឱ្យយើងមានឱកាសបានធ្វើអ្វីផ្សេងបន្ត តែបើធ្លាក់ខ្លួនឈឺហើយនោះ សូម្បីតែកម្លាំងញុំាបាយ ក៏មិនចង់មានផងអញ្ចឹងហើយ សុខភាពគឺជាអ្វីដែលយើងរាល់គ្នាត្រូវចេះមើលថែឱ្យបានល្អ។
៤. សេរីភាព
មនុស្សយើងម្នាក់ៗគឺត្រូវការសេរីភាពក្នុងការរស់នៅ សេរីភាពក្នុងការធ្វើអ្វីដែលខ្លួនស្រលាញ់ ដូច្នេះបើជីវិតមានសេរីភាពពេញទំហឹងហើយគួរតែឆាប់យកវាទៅធ្វើអ្វីឱ្យមានផលប្រយោជន៍ និងធ្វើឱ្យចិត្តខ្លួនឯងបានសប្បាយរីករាយ ព្រោះបើជីវិតអ្នកគ្មានសេរីភាពអ្នកនឹងមិនមានឱកាសបានធ្វើវាទៀតនោះទេ។
៥. ភាពរឹងមាំ
ប្រសិនបើអ្នកមានភាពរឹងមាំគ្រប់គ្រាន់ក្នុងការប្រឈមមុខទៅនឹងបញ្ហាជីវិតនានាអ្នកត្រូវតែបង្កើនភាពរឹងមាំឱ្យខ្លាំងជាងនេះទៀត ហើយកុំឱ្យអ្វីមួយមកបំបាក់ទឹកចិត្តអ្នកបានឱ្យសោះព្រោះបើអ្នកបាត់បង់ភាពរឹងមាំ អ្នកនឹងឆាប់បាក់ទឹកចិត្តហើយឆាប់អស់សង្ឃឹមក្នុងជីវិតទៀតផង៕
ប្រភព៖ phunutoday