ប្តីដែលមាន ទឹកចិត្តអាណិតប្រពន្ធ លើកដៃធ្វើរឿងនេះមិនកើត - TrueID

ប្តីដែលមាន ទឹកចិត្តអាណិតប្រពន្ធ លើកដៃធ្វើរឿងនេះមិនកើត

June 8, 2022

យល់ដឹង៖ ស្រីៗជាប្រពន្ធជឿទៅបើប្តីអ្នកពិតជាស្រលាញ់ និងមានទឹកចិត្តអាណិតដល់អ្នកពិតមែននោះ គេមិនធ្វើឱ្យអ្នកកើតទុក្ខ​ និងដេកយំស្ទើរតែរាល់យប់ដោយសារតែគេនោះទេ ផ្ទុយទៅវិញ គេមានតែធ្វើឱ្យអ្នកមានក្តីសុខនិងជាមនុស្សស្រីដែលមានសំណាងបំផុតទៅវិញទេ។

ដូច្នេះបើចង់ដឹងថាប្តីរបស់អ្នកគេចេះមានទឹកចិត្តអាណិតដល់អ្នកដែលជាប្រពន្ធគេដែរឬក៏អត់នោះ អ្នកសង្កេតមើលរឿងទាំងអស់នេះបាន ប្រសិនបើគេមិនដែលបានធ្វើ គឺបានន័យថាគេក៏ចេះមានទឹកចិត្តអាណិតដល់អ្នកដែរ ហើយគេក៏មិនធ្វើរឿងទាំងនេះដាក់អ្នកដែរ លុះត្រាតែគេមិនចេះអាណិតស្រលាញ់ដល់អ្នក។

ប្តីដែលមានទឹកចិត្តអាណិតប្រពន្ធមិនអាចធ្វើរឿងទាំងនេះបានឡើយ៖

១.ដើរលេងផឹកស៊ីចោលប្រពន្ធស្ទើររាល់យប់

រូបតំណាង
រូបតំណាង

ប្តីដែលគេចេះមានទឹកចិត្តអាណិតស្រលាញ់ដល់ប្រពន្ធ​ គេនឹងមិនដើរលេងផឹកស៊ីរាល់យប់ ឱ្យប្រពន្ធនៅផ្ទះតែម្នាក់ឯងនោះទេ។ ដូច្នេះបើប្តីអ្នកមិនដែលចេះដើរលេងផឹកស៊ីរាល់យប់ទេនោះអ្នកគួរតែសប្បាយចិត្តទៅ ព្រោះតែប្តីអ្នក គេក៏ចេះមានទឹកចិត្តអាណិតស្រលាញ់ដល់អ្នកមិនមែនគេគិតតែពីអារម្មណ៍សប្បាយរបស់ខ្លួនគេនោះទេ។

២. លួចមានស្រីក្រៅ

រូបតំណាង
រូបតំណាង

មនុស្សប្រុសទោះកាលនៅកម្លោះជាមនុស្សព្រានយ៉ាងណាក៏ដោយប្រសិនបើគេរៀបការមានលំនឹងជីវិតហើយ គឺគេនឹងកែប្រែខ្លួនហើយក៏មិនទៅលួចមានស្រីក្រៅ ធ្វើឱ្យប្រពន្ធរងទុក្ខវេទនាផ្លូវចិត្តដែរព្រោះតែគេចេះគិត និងយល់អារម្មណ៍របស់ប្រពន្ធ ដែលទាំងនេះហើយជាទឹកចិត្តអាណិតស្រលាញ់របស់ប្តីមានចំពោះប្រពន្ធ។

៣. មើលរំលងការងារផ្ទះ

រូបតំណាង
រូបតំណាង

ពិតណាស់មនុស្សប្រុសជាប្តីដែលគេចេះមានទឹកចិត្តអាណិតស្រលាញ់ប្រពន្ធគេនឹងមិនអាចមើលរំលងការងារផ្ទះ ឬមើលរំលងភាពនឿយហត់របស់ប្រពន្ធ ទ្រាំឃើញប្រពន្ធលំបាកតែម្នាក់ឯងនោះទេគឺគេនឹងជួយសម្រាលទុក្ខលំបាករបស់ប្រពន្ធ ទោះជួយមិនបានច្រើនក៏ដោយឱ្យតែបានជួយ វាក៏ជាទឹកចិត្តមួយ ដែលអាចធ្វើឱ្យប្រពន្ធសប្បាយចិត្តបានដែរ។

៤.មិនយកចិត្តទុកដាក់លើប្រពន្ធ

រូបតំណាង
រូបតំណាង

ប្តីដែលមិនបានយកចិត្តទុកដាក់លើប្រពន្ធគឺជាប្តីដែលគ្មានទំនួលខុសត្រូវ និងគ្មានទឹកចិត្តអាណិតដល់ប្រពន្ធ ដែលខំលំបាកមកជាមួយអញ្ចឹងហើយ បើប្តីអ្នកចេះយកចិត្តទុកដាក់លើអ្នកទោះមិនសូវបានច្រើន ឱ្យតែបានយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីអ្នក វាក៏អាចបង្ហាញពីទឹកចិត្តដែលប្តីរបស់អ្នកនៅមានចំពោះអ្នកដែរ។

៥.ទុកអ្នកផ្សេងសំខាន់ជាងប្រពន្ធ

រូបតំណាង
រូបតំណាង

ប្រសិនបើប្តីរបស់អ្នកនៅមានទឹកចិត្តចេះអាណិតស្រលាញ់ដល់អ្នក គឺគេមិនអាចទុកអ្នកផ្សេងសំខាន់ជាងអ្នកឡើយ ដូច្នេះហើយបើប្តីអ្នកតែងតែនឹកគិតដល់អ្នកជាមុន ធ្វើអ្វីក៏សុំយោបល់ពីអ្នក នោះអ្នកអាចសប្បាយចិត្តបានហើយ ព្រោះប្តីអ្នកតែងតែទុកអ្នកសំខាន់ជាងអ្វីៗទាំងអស់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...