ហេតុផលដែលប្រុសៗភាគច្រើន ចាំយកប្រពន្ធនៅអាយុ៣០ - TrueID

ហេតុផលដែលប្រុសៗភាគច្រើន ចាំយកប្រពន្ធនៅអាយុ៣០

December 23, 2021

យល់ដឹង៖ ជាទូទៅសម្រាប់មនុស្សប្រុសភាគច្រើន គឺមិនងាយនឹងយកប្រពន្ធទាំងខ្លួនពួកគេ នៅវ័យក្មេងនោះទេ ទាល់តែពួកគេមានអាយុច្រើនគួរសម ដែលអាចឱ្យពួកគេមានភាពចាស់ទុំគ្រប់គ្រាន់ ក្នុងការមានទំនួលខុសត្រូវខ្ពស់  ទើបគេសម្រេចចិត្តបញ្ចប់ជីវិតនៅលីវរបស់ពួកគេ ម្យ៉ាងទោះរៀបការទាំងនៅវ័យក្មេង ក៏វាមិនមានភាពងាយស្រួលសម្រាប់ពួកគេដែរ។

បែបនេះហើយទើបមនុស្សប្រុសភាគច្រើន គឺសុទ្ធសឹងតែបញ្ចប់ជីវិតនៅលីវរបស់ពួកគេក្នុងអាយុ៣០ឆ្នាំ​ ព្រោះវាជាវ័យដ៏ល្អបំផុតមួយ សម្រាប់មនុស្សប្រុសក្នុងការយកប្រពន្ធ និងបង្កើតគ្រួសារដ៏កក់ក្តៅមួយម្យ៉ាងវិញទៀត ការរៀបការនៅក្នុងវ័យ៣០ឆ្នាំរបស់មនុស្សប្រុស វាក៏អាចធ្វើឱ្យពួកគេមានភាពរឹងមាំ ក្នុងការបង្កើតគ្រួសារដ៏កក់ក្តៅមួយបានយ៉ាងងាយស្រួលផងដែរ។

ហេតុផលដែលប្រុសៗភាគច្រើនចាំយកប្រពន្ធនៅអាយុ៣០៖

១. មនុស្សប្រុសចាស់ទុំបំផុតនៅអាយុ៣០

រូបតំណាង
រូបតំណាង

វាជាការពិត មនុស្សប្រុសនៅវ័យ៣០ឆ្នាំ ទើបជាវ័យមួយដែលធ្វើឱ្យពួកគេក្លាយទៅជាមនុស្សប្រុសម្នាក់ ដែលមានភាពចាស់ទុំបំផុតក្នុងការចេះទទួលខុសត្រូវចំពោះរឿងជីវិតគូ ហេតុនេះហើយទើបមនុស្សប្រុសភាគច្រើន នាំគ្នាចាំយកប្រពន្ធនៅក្នុងវ័យ៣០ឆ្នាំ ដោយសារតែពួកគេ អាចមានការចេះគិតគូបានយ៉ាងល្អិតល្អន់ក្នុងជីវិតគូ។

២.មានភាពច្បាស់លាស់ក្នុងរឿងស្នេហា

រូបតំណាង
រូបតំណាង

នៅក្នុងវ័យ៣០ឆ្នាំរបស់មនុស្សប្រុសវាបានធ្វើឱ្យមនុស្សប្រុសភាគច្រើន កែប្រែខ្លួនពួកគេឱ្យក្លាយទៅជាមនុស្សប្រុសម្នាក់ ដែលមានភាពច្បាស់លាស់ ប្រាកដប្រជាក្នុងស្នេហា និងមិនចេះតែដើរលេងសើច បោកប្រាស់ចិត្តកូនស្រីគេអស់ជាច្រើននាក់ទៀតនោះទេ ដោយបែបនេះហើយ ទើបប្រុសៗភាគច្រើន សម្រេចចិត្តនៅដល់អាយុ៣០ឆ្នាំ ទើបយកប្រពន្ធកូន។

៣. ស្ថានភាពសេដ្ឋកិច្ចមានភាពរឹងមាំ

រូបតំណាង
រូបតំណាង

មនុស្សប្រុសដែលមានវ័យ៣០ឆ្នាំភាគច្រើនសុទ្ធសឹងតែមានការងារ មានមុខរបរច្បាស់លាស់ ជាពិសេសមានស្ថានភាពសេដ្ឋកិច្ចរឹងមាំ ដែលអាចឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលស្តីដណ្តឹងកូនស្រីគេដោយមិនចាំបាច់ពឹងផ្អែក ទៅលើលុយឪពុកម្តាយ ម្យ៉ាងវិញទៀតរៀបការរួចក៏មិនធ្វើឱ្យកូនស្រីគេ មកលំបាកជាមួយដែរ អញ្ចឹងហើយ ទើបប្រុសៗភាគច្រើនសុទ្ធចិត្តនៅចាំដល់អាយុ៣០ឆ្នាំទើបយកប្រពន្ធ។

៤. មនុស្សប្រុសអាយុ៣០ជាមនុស្សប្រុសដែលកក់ក្តៅបំផុត

រូបតំណាង
រូបតំណាង

មនុស្សប្រុសកាន់តែមានអាយុច្រើនគឺកាន់តែមានការយល់ដឹងច្រើន ដឹងពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ម្យ៉ាងវិញទៀត ជាមនុស្សប្រុសដែលពូកែថ្នាក់ថ្នមទាំងការប្រើប្រាស់ពាក្យសម្តីនិងទង្វើ ដូច្នេះហើយ ទើបមនុស្សប្រុសចាំយកប្រពន្ធនៅវ័យ៣០ព្រោះយល់ថាខ្លួនពួកគេ អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខឱ្យកូនស្រីគេបាន។

៥. ចាកផុតពីបញ្ហាភាពជាយុវវ័យ

រូបតំណាង
រូបតំណាង

មនុស្សប្រុសពេលនៅជាយុវវ័យគឺពិតជាភ្លើតភ្លើនខ្លាំងណាស់ មិនដែលចេះគិតអ្វីឡើយ គឺដឹងត្រឹមតែសប្បាយម្យ៉ាងមិនខិតខំធ្វើការរកស៊ី ស្វែងរកគោលដៅអនាគតអ្វីនោះទេ លើសពីនេះ មានតែបញ្ហាមិនចេះចប់មិនចេះហើយអញ្ចឹងហើយ ទោះចង់បានប្រពន្ធនៅក្នុងភាពជាយុវវ័យ ក៏គ្មានឪពុកម្តាយខាងស្រីណា គេព្រមលើកកូនឱ្យដែរ។ ដូច្នេះហើយ មានតែចាំនៅដល់វ័យ៣០ឆ្នាំ​ ដែលជាវ័យមួយអាចកែប្រែចិត្តគំនិតមនុស្សប្រុស ឱ្យក្លាយទៅជាមនុស្សប្រុសម្នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់និងមានគោលដៅក្នុងជីវិតច្បាស់លាស់ទេ ទើបមនុស្សប្រុសហ៊ានយកប្រពន្ធ៕

ប្រភព៖​ weddingwire

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...