យល់ដឹង៖មានមនុស្សស្រីជាច្រើន តែងតែលួចអន់ចិត្តម្នាក់ឯង នៅពេលដែលឃើញប្តីរបស់ខ្លួនឯង មិនដែលបង្ហោះរូបភាពខ្លួនឯងនៅលើបណ្តាញសង្គម សូម្បីតែមួយសន្លឹក ទាំងដែលខ្លួនឯងតែងតែបង្ហោះរូបប្តី ស្ទើរតែគ្រប់ការបង្ហោះ លើសពីនេះតែងតែលួចគិតផ្តេសផ្តាស ហើយសន្និដ្ឋានដោយខ្លួនឯងទៀតផង។
ជាងនេះទៅទៀតចំពោះមូលហេតុដែលធ្វើឱ្យមនុស្សប្រុសជាប្តីភាគច្រើន មិនបង្ហោះរូបប្រពន្ធខ្លួនឯងនៅលើបណ្តាញសង្គមនោះ គឺវាអាចមកពីមូលហេតុផ្សេងគ្នាៗ ទៅតាមអត្តចរិតរបស់មនុស្សប្រុសជាប្តីដូច្នេះហើយ ប្រសិនបើប្តីរបស់អ្នក គេមិនដែលបង្ហោះរូបអ្នក នៅលើបណ្តាញសង្គមរបស់គេនោះ គឹវាគ្មានមូលហេតុអ្វី ក្រៅពីមូលហេតុដែលរៀបរាប់នៅខាងក្រោមនេះទេ។
ហេតុផលទាំងនេះ ដែលមនុស្សប្រុសជាប្តីភាគច្រើនមិនបង្ហោះរូបប្រពន្ធខ្លួនឯងនៅលើបណ្តាញសង្គម៖
១. ស្រួលលេងឆាតជាមួយស្រីផ្សេង
មូលហេតុដែលមនុស្សប្រុសជាប្តីភាគច្រើនមិនបង្ហោះរូបប្រពន្ធខ្លួនឯង នៅលើបណ្តាញសង្គមនោះ គឺពួកគេខ្លាចមនុស្សស្រីផ្សេងៗទៀត នៅលើបណ្តាញសង្គមដឹងថាគេមានប្រពន្ធ ដែលអាចធ្វើឱ្យពួកគេ ពិបាកក្នុងការខិលខូច និងពិបាកក្នុងការលេងឆាតជាមួយនឹងស្រីៗ នៅលើបណ្តាញសង្គម។
២. មិនបានស្រលាញ់ប្រពន្ធ
មនុស្សប្រុសជាប្តីប្រសិនបើគេស្រលាញ់ប្រពន្ធគេ ពិតប្រាកដមែននោះ បើគ្រាន់តែបង្ហោះរូបប្រពន្ធខ្លួនឯងនៅលើបណ្តាញសង្គម វាមិនមែនជារឿងអ្វីដែលពិបាកនោះទេ លុះត្រាតែគេមិនស្រលាញ់ និងមិនឱ្យតម្លៃ ទៅលើប្រពន្ធ ទើបមនុស្សប្រុសជាប្តីភាគច្រើន មិនបង្ហោះរូបប្រពន្ធខ្លួនឯង ឱ្យមនុស្សគ្រប់គ្នាបានឃើញ។
៣. មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការលេងបណ្តាញសង្គម
មនុស្សប្រុសគ្រប់រូបគឺមិនដូចគ្នាឡើយ ចំពោះមនុស្សប្រុសភាគច្រើន នៅសម័យនេះ ដែលមិនបង្ហោះរូបប្រពន្ធខ្លួនឯងនៅលើបណ្តាញសង្គមគឺវាអាចមកពីមូលហេតុទាំងពីរយ៉ាង ដែលបានរៀបរាប់នៅខាងលើនេះក៏ប៉ុន្តែក៏មានមនុស្សប្រុសមួយចំនួន មិនមែនមកពីមូលហេតុដូចខាងលើនោះដែរ ដោយសារតែពួកគេ គ្មានពេលវេលាគ្រប់គ្រាន់ ក្នុងការចំណាយពេលលេងបណ្តាញសង្គមទើបធ្វើឱ្យគេមិនដែលបង្ហោះរូបប្រពន្ធខ្លួនឯង៕
ប្រភព៖ faithit