យល់ដឹង៖ ទំនាក់រវាងប្តីប្រពន្ធបើរស់នៅមិនចុះសម្រុងគ្នាហើយ គឺមានតែការលែងលះ និងបែងចែកផ្លូវគ្នា តែប៉ុណ្ណោះ ទើបអាចឱ្យម្នាក់ៗ ចាប់ផ្តើមជីវិត ដ៏ស្រស់បំព្រងមួយបាន បើទោះបីជាដឹងថា ត្រូវទទួលរង ការឈឺចាប់ខ្លាំងក៏ដោយក៏វាប្រសើរជាងរស់នៅ កើតទុក្ខរាល់ថ្ងៃដែរ។
នៅក្នុងជីវិតអាពាហ៍ពិពាហ៍ សម្រាប់មនុស្សស្រី មានរឿងរ៉ាវខ្លះ គឺពួកគេ មិនបានដឹងនោះទេ ថារាល់ទង្វើមួយចំនួន ដែលពួកគេបានធ្វើ ដាក់ប្តីរបស់ពួកគេ វាគឺជាកំហុសនោះទេ ប៉ុន្តែនៅពេលដែលឈានដល់ ការលែងលះគ្នាហើយនោះ គឺមនុស្សស្រី ច្បាស់ជាបានភ្ញាក់ខ្លួន និងដឹងពីទង្វើទាំងនោះ ថាជាកំហុសរបស់ពួកគេជាមិនខាន។
មនុស្សស្រីនឹងភ្ញាក់ខ្លួនដឹងពីកំហុសទាំង៣យ៉ាងនេះ ក្រោយពេលដែលលែងលះគ្នាហើយ៖
១.តែងតែសម្លឹងមើលចំណុចអាក្រក់ និងនិយាយអាក្រក់ពីគ្រួសាររបស់ប្តី
មនុស្សស្រីឆោតល្ងង់ខ្លាំងបំផុត គឺនៅពេលដែល ពួកគេមិនពេញចិត្ត នឹងសាច់ញាតិខាងប្តី ឬឱពុកម្តាយក្មេក គឺពួកគេតែងតែត្អូញត្អែរអ៊ូរទាំ និងនិយាយអាក្រក់ពីគ្រួសារប្តី នៅពីចំពោះមុខប្តីស្ទើរគ្រប់ពេល ដែលជាហេតុធ្វើឱ្យប្តីរបស់អ្នក មានការធុញទ្រាន់នឹងអ្នក ដែលនាំឱ្យកើតមានបញ្ហា នៅក្នុងទំនាក់ទំនងប្តីប្រពន្ធ រហូតដល់ថ្នាក់ឈានលែងលះគ្នា។ អ្នកក៏ត្រូវចងចាំថា មិនថាគ្រួសារប្តីរបស់អ្នក ខុសយ៉ាងណានោះទេ គឺគេនឹងមិនអាចព្រងើយកន្តើយ មិនខ្វល់ពីគ្រួសាររបស់គេបានឡើយ ហេតុនេះហើយ មនុស្សស្រីនឹងមានការភ្ញាក់ខ្លួន ដឹងពីកំហុសនេះក្រោយពេលដែលលែងលះគ្នាហើយ។
២.តែងខ្លួនឱ្យស្អាត តែមិនចេះក្នុងការបង្កើតភាពស្និទ្ធស្នាលជាមួយប្តី
បើទោះបីជាមនុស្សស្រីប្រឹងប្រែងតុបតែខ្លួន ឱ្យឃើញស្អាតខ្លាំងក៏ដោយ ប្រសិនបើពួកគេ មិនចេះក្នុងការបង្កើតភាពស្និទ្ធស្នាល ជាមួយនឹងប្តីរបស់ ពួកគេទេនោះ វាក៏ជារឿងមួយ ដែលធ្វើឱ្យ មនុស្សប្រុសឆាប់ធុញទ្រាន់និងមិនចង់នៅក្បែរ ផងដែរ។ ដូច្នេះហើយ មនុស្សស្រីមិនគួរ មានត្រឹមតែសម្រស់ ស្រស់ស្អាតនោះទេ តែអ្នកក៏ត្រូវតែចេះពីរបៀប ក្នុងបង្កើតភាពស្និទ្ធស្នាល ជាមួយប្តីរបស់អ្នកផងប៉ុន្តែ ចំពោះកំហុសនេះ មនុស្សស្រីទាល់តែលែងលះគ្នាហើយ ទើបពួកគេមើលឃើញនិងដឹងពីកំហុសទាំងនេះ។
៣.ផ្ញើសុភមង្គលទាំងអស់ទៅលើប្តី
មនុស្សស្រីភាគច្រើនតែងតែដឹងពីកំហុសរបស់ខ្លួន ក្នុងការផ្ញើរសុភមង្គលទាំងអស់ ទៅលើស្វាមី ព្រោះក្រោយពេលដែល លែងលះគ្នាហើយទើបធ្វើឱ្យពួកគេភ្ញាក់ខ្លួនដឹងថា រឿងអ្វីក៏អាចកើតឡើងបានដែរ មនុស្សធ្លាប់ស្រលាញ់ និង ទុកចិត្តគ្នាខ្លាំងប៉ុណ្ណា ក៏នៅតែអាចបែកបាក់គ្នាបានដែរ។ ដូច្នេះហើយការផ្ញើរសុភមង្គលទាំងអស់ ទៅលើស្វាមី វាជាកំហុសមួយ ដែលវានឹងនាំឱ្យមនុស្សស្រី ទទួលរងនូវការឈឺចាប់ជាខ្លាំងស្ទើរតែបោះបង់ខ្លួនឯងចោល ដោយសារតែការបែកបាក់ នៃជីវិតអាពាហ៍ពិពាហ៍ នេះទៀតផង៕
ប្រភព៖ phunutoday