ស្រលាញ់គ្នា គ្រួសារមិនពេញចិត្ត គួរធ្វើយ៉ាងណា? - TrueID

ស្រលាញ់គ្នា គ្រួសារមិនពេញចិត្ត គួរធ្វើយ៉ាងណា?

August 23, 2022

យល់ដឹង៖ កាលដែលមនុស្សពីរនាក់អាចរួមរស់នៅជាមួយគ្នាបានលុះត្រាតែទទួលបានការយល់ព្រមពីគ្រួសារទាំងសងខាងជាមុនសិន បើមិនដូច្នេះទេច្បាស់ជាមិនអាចរួមរស់នៅជាមួយគ្នាបានដោយមានក្តីសុខឡើយហើយវាក៏ជាឧបសគ្គដ៏ធំមួយ សម្រាប់មនុស្សដែលស្រលាញ់គ្នាដែរ។

ដូច្នេះហើយប្រសិនបើស្រលាញ់គ្នា ចង់រួមរស់នៅជាមួយគ្នា ប៉ុន្តែបែរជាគ្រួសារទាំងសងខាងមិនពេញចិត្តឬមិនយល់ព្រមចំពោះទំនាក់ទំនង អ្វីដែលមនុស្សស្រលាញ់គ្នាអាចឆ្លងកាត់នូវឧបសគ្គនេះបានគឺទាល់តែចេះប្រើវិធីស្រាស្តមួយចំនួនដូចខាងក្រោមនេះ ទើបអាចកែប្រែចិត្តឪពុកម្តាយទាំងសងខាងបាន។

ស្រលាញ់គ្នាតែគ្រួសារមិនពេញចិត្ត គួរធ្វើយ៉ាងណា?

១.ទុកពេលវេលាឱ្យពួកគាត់

រូបតំណាង
រូបតំណាង

ប្រសិនបើគ្រួសារមិនពេញចិត្តកុំទាន់ទៅតវ៉ាឬបង្ហាញអារម្មណ៍មិនល្អចំពោះពួកគាត់ ទុកពេលវេលាឱ្យពួកគាត់បានស្វែងយល់ពីអ្នកទាំងពីរឱ្យបានច្រើនជាងនេះព្រោះថាគ្មានឪពុកម្តាយណាចង់ឱ្យកូនអាក្រក់ទេ មិនយូរមិនឆាប់ពួកគាត់នឹងបើកចិត្ត ឱ្យតែអ្នកទាំងពីរចេះអត់ធ្មត់ក្នុងការរងចាំពេលវេលាដ៏សាកសមណាមួយ។

២. បង្ហាញឱ្យពួកគាត់បានឃើញ

រូបតំណាង
រូបតំណាង

មិនថាគ្រួសារទាំងសងខាងមិនពេញចិត្តនឹងទំនាក់ទំនងរបស់អ្នកទាំងពីរយ៉ាងណាទេប្រសិនបើអ្នកទាំងពីរមិនបោះបង់ការព្យាយាមហើយតែងតែបង្ហាញថាអ្នកទាំងពីរគឺពិតជាស្រលាញ់គ្នាស្ម័គ្រស្មោះ គ្មានឪពុកម្តាយណាតាមបំបែករហូតនោះទេព្រោះសេចក្តីសុខរបស់កូន ក៏ជាសេចក្តីសុខរបស់ឪពុកម្តាយ ហើយការដែលគាត់មិនពេញចិត្ត និងប្រឆាំង ក៏ព្រោះតែពួកគាត់ខ្លាចកូនជ្រើសមនុស្សខុសតែប៉ុណ្ណោះ។

៣.ប្រឹងប្រែងធ្វើអ្វីមួយឱ្យពួកគាត់បានឃើញពីសមិទ្ធផល

រូបតំណាង
រូបតំណាង

គ្រួសារសងខាតមិនពេញចិត្តយ៉ាងណាក៏ដោយប្រសិនបើអ្នកទាំងពីរចេះមានការប្រឹងប្រែងធ្វើអ្វីមួយ ឱ្យចេញជាសមិទ្ធផល ពួកគាត់និងយល់ហើយក៏មិនប្រឆាំងទៀតដែរ ព្រោះអ្នកទាំងពីរបានបង្ហាញពីចិត្តមុះមុតចំពោះគ្នាទៅវិញទៅមកហើយក៏ធ្វើឱ្យគ្រួសារទាំងពីរមានមោទនភាពចំពោះអ្នកទាំងពីរទៀតផងឱ្យតែចេះតស៊ូប្រឹងប្រែងជាមួយគ្នា។

៤.កុំឆេវឆាវដាក់ពួកគាត់

រូបតំណាង
រូបតំណាង

ទោះបីជាដឹងថាគ្មានអ្នកណាម្នាក់សប្បាយចិត្តនៅពេលដែលឃើញគ្រួសារខ្លួន មិនពេញចិត្តមនុស្សដែលខ្លួនស្រលាញ់ក៏ពិតមែនតែយ៉ាងណាក៏មិនគួរឆេវឆាវ ឬបញ្ចេញកាយវិការមិនសមរម្យដាក់ឪពុកម្តាយអ្នកដែរពួកគាត់ប្រឆាំងក៏ព្រោះតែចង់ឱ្យអ្នកបានល្អ តែប្រសិនបើពួកគាត់ប្រឆាំងហើយ អ្នកបែរជាមិនឆេវឆាវហើយព្យាយាមពន្យល់ពួកគាត់ដោយទន់ភ្លន់ ទោះពួកគាត់មិនពេញចិត្តយ៉ាងណាក៏ព្រមស្តាប់នូវការពន្យល់របស់អ្នកដែរ។

៥.ស្រលាញ់និងយកចិត្តទុកដាក់លើពួកគាត់ឱ្យបានច្រើន

រូបតំណាង
រូបតំណាង

បើឪពុកម្តាយអ្នកកាន់តែមិនពេញចិត្តលើទំនាក់ទំនងអ្នកទាំងពីរ គឺអ្នកគួរណាតែបង្ហាញការស្រលាញ់ និងការយកចិត្តទុកដាក់លើពួកគាត់ឱ្យបានច្រើនជាងមុនព្រោះនៅពេលដែលអ្នកធ្វើបែបនេះ នឹងធ្វើឱ្យពួកគាត់យល់ឃើញថា ទោះកូនមានស្នេហាក៏ពិតមែនតែក៏មិនភ្លេចពួកគាត់ ហើយថែមទាំងជាកូនល្អជាងមុនទៀតផងដូច្នេះវាជាឱកាសធ្វើឱ្យឪពុកម្តាយអ្នក ចេះមើលឃើញពីចំណុចល្អអំពីទំនាក់ទំនងស្នេហាអ្នក៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...