៦ចំណុច អាចធ្វើឱ្យអ្នកសប្បាយចិត្តបានជារៀងរាល់ថ្ងៃ - TrueID

៦ចំណុច អាចធ្វើឱ្យអ្នកសប្បាយចិត្តបានជារៀងរាល់ថ្ងៃ

July 9, 2022

យល់ដឹង៖ វាមិនមែនជារឿងអ្វីដែលពិបាកនោះទេគ្រាន់តែបង្កើតភាពរីករាយឱ្យខ្លួនឯងនោះទាស់ត្រង់មនុស្សភាគច្រើន មិនសូវយកចិត្តទុកដាក់ទៅលើក្តីសុខរបស់ខ្លួនឯងតែប៉ុណ្ណោះលើសពីនេះ ថែមទាំងបំផ្លាញភាពរីករាយរបស់ខ្លួនឯង ដោយមិនដឹងខ្លួនទៀតផង។

ដូច្នេះហើយប្រសិនបើអ្នករាល់គ្នាចង់ឱ្យខ្លួនឯង សប្បាយចិត្តបានជារៀងរាល់ថ្ងៃអ្នករាល់គ្នាត្រូវចេះបង្កើតឱ្យមាននូវចំណុចទាំងអស់នេះដោយខ្លួនឯង ព្រោះតែចំណុចទាំងនេះវាអាចធ្វើឱ្យជីវិតអ្នកមានភាពស្រស់បំព្រងជាងមុន ទោះបញ្ហាអ្វីកើតឡើង ក៏មិនអាចបំផ្លាញក្តីសុខអ្នកបានដែរ។

៦ចំណុចអាចធ្វើឱ្យអ្នកសប្បាយចិត្តបានជារៀងរាល់ថ្ងៃ៖

១.គេងឱ្យបានគ្រប់គ្រាន់

រូបតំណាង
រូបតំណាង

ការគេងឱ្យបានគ្រប់គ្រាន់ជាអ្វីដែលអាចជួយធ្វើឱ្យអ្នកសប្បាយចិត្តបានជារៀងរាល់ថ្ងៃព្រោះនៅពេលដែលអ្នកមានការគេងគ្រប់គ្រាន់ វាមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អផ្លូវកាយទេផ្លូវចិត្តនិងសា្មរតីរបស់អ្នកក៏រឹងមាំដូចគ្នា ហេតុនេះ ចង់សប្បាយចិត្ត ត្រូវព្យាយាមចូលគេងឱ្យបានលឿនជៀសវាងចូលគេងយប់ៗជ្រៅ ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តនិងសុខភាពផ្លូវកាយ។

២.ធ្វើល្អជាមួយនឹងមនុស្សជុំវិញខ្លួន

រូបតំណាង
រូបតំណាង

មិនចាំបាច់ទាល់តែអ្នកដទៃមកធ្វើល្អដាក់អ្នកចាំអ្នកធ្វើល្អដាក់ពួកគេវិញនោះទេ ព្រោះការធ្វើអំពើល្អជាមួយនឹងមនុស្សជុំវិញខ្លួនដោយគ្មានការរំពឹងទុកចង់បានការតបស្នងអ្វីមួយពីមនុស្សទាំងនោះ វានឹងធ្វើឱ្យអ្នកសប្បាយចិត្តចេញពីខាងក្នុងចិត្តពិតប្រាកដ ដោយគ្មានការខកចិត្ត ឬទាមទារអ្វីពីមនុស្សដែលអ្នកបានធ្វើល្អជាមួយ។

៣.កាត់បន្ថយការលេងបណ្តាញសង្គម

រូបតំណាង
រូបតំណាង

ដូចដែលដឹងស្រាប់ហើយ នៅលើបណ្តាញសង្គមសព្វថ្ងៃនេះ មានសភាពរញ៉េរញ៉ៃខ្លាំងណាស់ មានទាំងប្តីក្បត់ប្រពន្ធ ប្រពន្ធក្បត់ប្តី ដែលវាសុទ្ធសឹងតែជារឿងដែលស្មុគស្មាញ​ អាចធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អបាន ម្យ៉ាងជីវិតខ្លួនឯង ស្មុគស្មាញយកទៅណាមិនអស់ផង បើយកបញ្ហារបស់អ្នកដទៃមកគិតទៀត ច្បាស់ជារកក្តីសុខឱ្យខ្លួនឯងមិនឃើញឡើយ។ ដូច្នេះការដែលអ្នកចេះកាត់បន្ថយការលេងបណ្តាញសង្គមវាក៏បានជួយឱ្យអ្នក កាត់បន្ថយភាពស្មុគស្មាញ ហើយក៏ធ្វើឱ្យខ្លួនអ្នកមានភាពស្ងប់សុខជាងមុនផងដែរ។

៤.ស្រលាញ់នូវអ្វីដែលកំពុងតែមាន

រូបតំណាង
រូបតំណាង

មិនមែនទាល់តែមានឈ្មោះល្បីល្បាញមានអ្វីៗគ្រប់យ៉ាង ទើបអាចសប្បាយរីករាយបាននោះទេព្រោះភាពរីករាយមិនមែនកើតចេញពីអ្វីទាំងអស់នេះទេ ភាពរីករាយពិតប្រាកដគឺកើតចេញពីខាងក្នុងចិត្ត ដែលចេះស្រលាញ់និងពេញចិត្តនូវអ្វីដែលខ្លួនកំពុងតែមានទៅវិញទេ ហេតុនេះបើអ្នកចេះស្រលាញ់នូវអ្វីដែលកំពុងតែមាន អ្នកក៏អាចរីករាយបានជារៀងរាល់ថ្ងៃដែរ។

៥. ញញឹមឱ្យបានច្រើន

រូបតំណាង
រូបតំណាង

ស្នាមញញឹមរបស់អ្នកអាចជួយធ្វើឱ្យអ្នកបានជួបនូវរឿងល្អៗ ម្យ៉ាងទោះជួបរឿងមិនល្អប៉ុន្តែស្នាមញញឹមរបស់អ្នក អាចជួយធ្វើឱ្យអ្នករឹងមាំ ហើយក៏មិនអាចឱ្យបញ្ហាដែលកើតមានក្នុងជីវិតអ្នក មកបំផ្លាញភាពរីករាយអ្នកបានដែរព្រោះជីវិតអ្នកណាៗក៏ជួបបញ្ហាដែរសំខាន់គឺគេចេះរក្សាភាពរីករាយនិងក្តីសុខខ្លួនឯង។

៦.ធ្វើអ្វីដែលខ្លួនស្រលាញ់

រូបតំណាង
រូបតំណាង

ចង់សប្បាយចិត្តនឹងជីវិតខ្លួនឯងអ្នកគួរតែរកអ្វីដែលខ្លួនស្រលាញ់ធ្វើ ព្រោះវានឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាហត់នឿយនឹងជីវិតមួយនេះ ហើយក៏មិនយល់ថាជីវិតមួយនេះគ្មានន័យដែរ ម្យ៉ាងការដែលបានធ្វើអ្វីដែលខ្លួនស្រលាញ់វាក៏ជាកម្លាំងចិត្តឱ្យអ្នករស់នៅក្នុងភាពរីករាយបានជារៀងរាល់ថ្ងៃដែរ​ មិនមែនភ្ញាក់ឡើងមក មិនដឹងថាខ្លួនត្រូវរីករាយជាមួយអ្វីនោះទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...