រៀនទទួលយករឿងទាំងនេះ ទើបជីវិតមិនចេះតែកើតទុក្ខ - TrueID

រៀនទទួលយករឿងទាំងនេះ ទើបជីវិតមិនចេះតែកើតទុក្ខ

July 13, 2022

យល់ដឹង៖ នៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗគ្មានអ្នកណាម្នាក់ ដែលមិនអាចជៀសផុតពីត្រូវជួបបញ្ហានេះ បញ្ហានោះទេ តែវាអាស្រ័យទៅលើមនុស្សម្នាក់ៗថាសម្រេចចិត្តទោរទន់ទៅតាមបញ្ហាដែលកើតឡើងឬរឹងមាំក្នុងការប្រឈមមុខ និងដោះស្រាយនូវបញ្ហាទាំងនោះ។

ដូច្នេះហើយ ប្រសិនជាអ្នករាល់គ្នាជ្រើសយកការហ៊ានប្រឈមមុខ និងដោះស្រាយនូវបញ្ហាទាំងអស់នោះក៏ដូចជាអ្នករៀនចេះទទួលយកនូវរឿងរ៉ាវដែលបានកើតឡើងនៅក្នុងជីវិតរបស់អ្នក អ្នកប្រាកដជាមិនចេះតែកើតទុក្ខបានដោយងាយឡើយ លើសពីនេះ នឹងរស់នៅដោយមានក្តីសុខយ៉ាងពេញទំហឹង។

រៀនទទួលយករឿងទាំងនេះទើបជីវិតមិនចេះតែកើតទុក្ខ៖

១.ការផ្លាស់ប្តូររបស់មនុស្ស

រូបតំណាង
រូបតំណាង

ជីវិតអ្នកនឹងមិនចេះតែកើតទុក្ខនោះទេប្រសិនបើអ្នករៀនចេះទទួលយកនូវការផ្លាស់ប្តូររបស់់មនុស្ស ព្រោះអ្វីៗនៅលើលោកនេះគ្មានភាពឋិតឋេរនោះទេ សូម្បីតែខ្លួនអ្នកក៏ផ្លាស់ប្តូរដែរ ដូច្នេះកុំរស់នៅក្នុងការរំពឹងទៅលើអ្នកណាម្នាក់ឱ្យឋិតឋេរជាមួយអ្នកឱ្យសោះព្រោះថាចុងក្រោយទៅ អ្នកនឹងត្រូវខកចិត្តខ្លាំង។

២. ការបាត់បង់

រូបតំណាង
រូបតំណាង

អ្វីៗនៅក្នុងលោកនេះបានមកហើយ ក៏អាចទៅវិញបានដែរ គ្រាន់តែមិនដឹងថាពេលវេលាណាតែប៉ុណ្ណោះ ហេតុនេះហើយរៀនចេះទទួលយកនូវការបាត់បង់ឱ្យហើយ ទើបនៅពេលដែលអ្នកជួបនូវការបាត់បង់ផ្ទាល់វានឹងមិនធ្វើឱ្យអ្នកឈឺខ្លាំង ឬមិនហ៊ានទទួលស្គាល់នូវការពិត ព្រោះការជួបនិងការព្រាត់វាតែងតែដើរទន្ទឹមគ្នាជានិច្ច។

៣. ការបរាជ័យ

រូបតំណាង
រូបតំណាង

នៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗអ្នកណាដែលថាមិនចេះជួបនូវការបរាជ័យនោះ គ្រាន់តែគេចេះងើបឈរហើយដើរទៅមុខ មិនបោះបង់លើសពីនេះទៅទៀត ជីវិតមួយនេះវានឹងមិនធ្វើឱ្យអ្នក​ ជួបនូវការបរាជ័យម្តង ជាពីរដងទេតែវានឹងធ្វើឱ្យអ្នកជួបនូវការបរាជ័យរាប់រយដង អញ្ចឹងហើយ រៀនទទួលយកនូវការបរាជ័យក្នុងជីវិត ទើបអ្នកមិនចេះតែកើតទុក្ខហើយមិនព្រមតស៊ូនៅក្នុងជីវិតទៀត។

៤. អ្វីៗគ្រប់យ៉ាងត្រូវការពេលវេលា

រូបតំណាង
រូបតំណាង

ពិតណាស់មិនថានៅពេលនេះអ្នកត្រូវជួបនូវបញ្ហាធំខ្លាំង ឬពិបាកក្នុងការដោះស្រាយយ៉ាងណាទេអ្នកត្រូវតែរៀនចេះទទួលយកថា អ្វីៗគ្រប់យ៉ាងត្រូវការពេលវេលា វាមិនមែនចេះតែដោះស្រាយភ្លាម អ្វីៗគ្រប់យ៉ាងអាចនឹងប្រែក្លាយមកជាល្អភ្លាមៗនោះទេហើយគ្រប់យ៉ាង ក៏មិនអាចចេះតែបានដូចចិត្តដែលចង់បានដែរ។

៥. ជីវិតគ្មានក្តីសុខរហូតទេ

រូបតំណាង
រូបតំណាង

ជីវិតបើមានតែក្តីសុខហើយគ្មានក្តីទុក្ខ រស់នៅក៏គ្មានន័យដែរ ព្រោះទុក្ខលំបាកឬបញ្ហានៅក្នុងជីវិតដែលកើតឡើងមកវាមិនមែនជារឿងអាក្រក់នោះទេ រឿងរ៉ាវគ្រប់យ៉ាងដែលកើតមក វាសុទ្ធតែមានហេតុផលនិងផ្តល់នូវមេរៀនជីវិតល្អៗជាច្រើន ឱ្យមនុស្សចេះស្គាល់ពីតម្លៃនៃការតស៊ូក្នុងជីវិតដូច្នេះរៀនទទួលយកថាជីវិតមួយនេះ វាគ្មានក្តីសុខរហូតទេ វាត្រូវតែមានក្តីទុក្ខខ្លះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...