យល់ដឹង៖ អ្នកណាៗក៏ចង់ខ្លួនឯង ក្លាយទៅជាមនុស្សម្នាក់ដែលសម្បូរទៅដោយអ្នកស្រលាញ់ច្រើនដែរ ប៉ុន្តែមុននឹងទទួលបានការចូលចិត្ត និងស្រលាញ់រាប់អានពីមនុស្សជុំវិញខ្លួន លុះត្រាតែមនុស្សម្នាក់ៗ ក៏ត្រូវតែធ្វើជាមនុស្ស ដែលសាកសម នឹងទទួលបានការស្រលាញ់ទាំងនោះដែរ។
ជាពិសេស មនុស្សស្រីមុននឹងងចង់ឱ្យខ្លួនឯង ក្លាយទៅជាមនុស្សម្នាក់ ដែលសម្បូរទៅដោយអ្នកស្រលាញ់រាប់អានច្រើនមនុស្សស្រីគឺត្រូវតែមានការប្រកាន់ខ្ជាប់ ជាមួយនឹងការធ្វើនូវរឿង មួយចំនួនជាមុនសិននោះអ្នកនឹងទទួលបានការចូលចិត្ត ស្រលាញ់រាប់អានជាច្រើន ពីមនុស្សក្បែរខ្លួនអ្នក។
ចង់ឱ្យមនុស្សជុំវិញខ្លួនស្រលាញ់មនុស្សស្រីត្រូវតែមានការប្រកាន់ខ្ជាប់ធ្វើនូវរឿងទាំងនេះ៖
១. ព្យាយាមចំណាយពេលនៅមួយមនុស្សក្បែរខ្លួនឱ្យបានច្រើន
វាជាការពិតការដែលចំណាយពេលវេលា នៅជាមួយនឹងមនុស្សក្បែរខ្លួន ឱ្យបានច្រើន វាគឺជាអ្វី ដែលអាចធ្វើឱ្យទំនាក់ទំនង រវាងមនុស្សនឹងមនុស្ស កាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា ហេតុនេះភាពស្និទស្នាលនេះហើយ ដែលជាអ្វីដែលធ្វើឱ្យមនុស្សក្បែរខ្លួនអ្នក កាន់តែស្រលាញ់និងចូលចិត្តអ្នកកាន់តែខ្លាំង។
២. និយាយល្អៗពីអ្នកដទៃ
មនុស្សយើងម្នាក់ៗគ្មានអ្នកណាម្នាក់ ចង់ទទួលបានពាក្យសម្តីអាក្រក់ ចេញពីមាត់របស់គេឡើយ ហេតុនេះហើយប្រសិនបើអ្នក ចង់ឱ្យមនុស្សក្បែរខ្លួនអ្នក កាន់តែស្រលាញ់និងចូលចិត្តអ្នកគឺអ្នកគួរតែព្យាយាម និយាយអ្វីដែលល្អៗ ពីមនុស្សក្បែរខ្លួនអ្នកហើយដាច់ខាត ត្រូវតែជៀសឱ្យផុត ពីការនិយាយអាក្រក់ ពីមនុស្សក្បែរខ្លួនអ្នក ហើយប្រាប់ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ព្រោះវាអាចនឹងធ្វើឱ្យអ្នក ក្លាយទៅជាមនុស្សដែលមានគេស្អប់ច្រើន។
៣. តែងតែមានអារម្មណ៍ល្អ
មនុស្សស្រី ការដែលមានអារម្មណ៍ល្អអ្វីៗក៏មានភាពស្រស់បំព្រងដែរ មិនថាការបញ្ចេញកាយវិការ ឬពាក្យសម្តីនោះទេ គឺតែងតែបញ្ចេញមក ដោយមានភាពទន់ភ្លន់ ហើយវាក៏ជាអ្វី ដែលធ្វើឱ្យមានគេចូលចិត្ត និងស្រលាញ់រាប់អានជាច្រើន ចំពោះមនុស្សស្រីដែលតែងតែមានអារម្មណ៍ល្អ ដូច្នេះហើយ ប្រសិនបើចង់មានអ្នកស្រលាញ់ និងចូលចិត្ត កាន់តែច្រើនមនុស្សស្រីត្រូវតែព្យាយាមធ្វើឱ្យខ្លួន ឱ្យមានអារម្មណ៍ល្អ។
៤. ធ្វើជាអ្នកស្តាប់ដ៏ល្អ
ការដែលធ្វើជាអ្នកស្តាប់ ដ៏ល្អម្នាក់វាមិនត្រឹមតែជាទង្វើមួយ ដែលអាចជួយដល់ វិបត្តិផ្លូវចិត្ត របស់អ្នកដទៃនោះទេ តែវាក៏បានធ្វើឱ្យមនុស្សជុំវិញខ្លួនមានការចូលចិត្ត និងស្រលាញ់ជាខ្លាំង ហេតុនេះហើយ បើអ្នកចង់ធ្វើជាមនុស្ស ដែលសម្បូរទៅដោយអ្នកស្រលាញ់ និងចូលចិត្តច្រើនមនុស្សស្រីអាចធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់ នៅពេលដែល មនុស្សក្បែរខ្លួនអ្នកមានបញ្ហា។
៥.តែងតែមានស្នាមញញឹមនៅលើផ្ទៃមុខ
មនុស្សស្រីដែលតែងតែមានស្នាមញញឹម នៅលើផ្ទៃមុខតែងតែជាមនុស្សស្រី ដែលពោរពេញដោយភាពវិជ្ជមាន ជាខ្លាំង ហើយក៏មានមនុស្សជាច្រើន តែងតែចង់នៅក្បែរម្យ៉ាងវិញ វាក៏ជាភាពទាក់ទាញ របស់មនុស្សស្រី ដែលធ្វើឱ្យមនុស្សជាច្រើន មានការចូលចិត្តនិងស្រលាញ់ជាខ្លាំង ហេតុនេះហើយ ស្នាមញញឹមរបស់មនុស្សស្រី គឺជាអ្វីដែលអាចធ្វើឱ្យមនុស្សក្បែរខ្លួនមានការចូលចិត្ត និងស្រលាញ់ជាខ្លាំង៕
ប្រភព៖ dazzling.news