យល់ដឹង៖ជីវិតអាពាហ៍ពិពាហ៍ វាមិនមែនជារឿងងាយស្រួល ដូចជាជីវិតជា គូសង្សារនោះទេ ដូច្នេះហើយបានជាជីវិតគូ គឺតម្រូវឱ្យមាន ការជួយជ្រោមជ្រែងគ្នា ក្នុងការរឹតចំណង ទំនាក់ទំនងប្តីប្រពន្ធ ឱ្យមានភាពរឹងមាំបើមិនអញ្ចឹងទេ ប្រាកដជាមានម្ខាងៗ នៅក្នុងទំនាក់ទនងនោះ ច្បាស់ជាមិនរីករាយ នៅក្នុងជីវិតគូឡើយ។
ជាពិសេស ចំពោះមនុស្សប្រុស គឺពួកគេមិនងាយ បង្ហាញពីអារម្មណ៍ របស់ពួកគេចេញ មកខាងក្រៅនោះទេ។ ដូច្នេះហើយ ប្រពន្ធគួរតែស្វែងយល់ឱ្យដឹងថា ប្តីរបស់អ្នកមានភាពរីករាយ ឬក៏អត់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដើម្បីធ្វើឱ្យអ្នក មានភាពងាយស្រួល រកហេតុផលក្នុងការកែប្រែ កុំឱ្យឈានដល់ ការបែកបាក់ជីវិតគូ។
រឿង៥យ៉ាងនេះដែលបង្ហាញថាប្តីរបស់អ្នក មិនបានរីករាយនៅក្នុង ជីវិតអាពាហ៍ពិពាហ៍រវាង អ្នកនិងគេទេ៖
១. គេតែងតែយករឿងលែងលះយកមកនិយាយលេងសើច
ពិតណាស់ពេលខ្លះវាគ្រាន់តែជា ការនិយាយលេងសើច បែបកំប្លែងក៏ពិតមែន។ ប៉ុន្តែការលើកយក រឿងលែងលះ យកមកលេងសើចបែបនេះវាបានបង្ហាញឱ្យឃើញថា គេក៏មានគំនិត និងការគិតអំពី រឿងលែងលះខ្លះដែរ។ ហើយប្រសិនបើប្តីរបស់អ្នក តែងតែលេចសើចបែបនេះ វាក៏បង្ហាញឱ្យឃើញថាប្តីរបស់អ្នក អាចនឹងមិនសប្បាយរីករាយ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកនិងគេទេ។
២. តែងតែរកលេសចេញទៅក្រៅផ្ទះ
មិនមែនមានតែមនុស្សស្រីទេ ដែលចេះធុញថប់មនុស្សប្រុសដែលជាប្តី ពួកគេក៏ចេះធុញថប់ដែរ ដូច្នេះហើយ នៅពេលដែលគេធុញថប់ ខណៈពេលដែលនៅផ្ទះ ជាមួយប្រពន្ធគេនោះគេនឹងព្យាយាមរកលេស ឬហេតុផលណាមួយ ដើម្បីចេញទៅខាងក្រៅផ្ទះ នោះហើយដែលបញ្ជាក់ថាគេមិនបានសប្បាយចិត្ត នៅក្នុងជីវិត អាពាហ៍ពិពាហ៍នេះទេ។
៣.គេតែងតែណែនាំមិត្តរបស់គេ កុំឱ្យទាន់រៀបការ
ប្រសិនបើប្តីរបស់អ្នកគេតែងតែនិយាយប្រាប់មិត្ត របស់គេមិនឱ្យរៀបការនោះ គឺវាបានបង្ហាញពី គំនិតរបស់គេថា ការរៀបការមិនមែនជារឿងដែល សប្បាយរីករាយ ដូចជាការគិតនោះទេ ព្រោះថាពួកគេកំពុងតែ ស្ថិតនៅក្នុងអាពាហ៍ពិពាហ៍មួយ ដែលមិនរីករាយ។ ដូច្នេះហើយ ទើបគេណែនាំមិត្តរបស់គេ កុំទាន់ឱ្យរៀបការ។
៤.គេតែងតែត្អូញត្អែរពីប្រពន្ធ
មនុស្សប្រុសដែល មិនសប្បាយចិត្ត នៅក្នុងជីវិតអាពាហ៍ពិពាហ៍ជារឿយៗគឺពួកគេ តែងតែត្អូញត្អែរ អំពីអ្វីៗគ្រប់យ៉ាង ពីប្រពន្ធរបស់គេហើយការត្អូញត្អែរ របស់គេទាំងនោះ គឺសុទ្ធតែជា ការលើកយកចំណុចអាក្រក់ របស់ប្រពន្ធយកមកនិយាយដែលវាបង្ហាញឱ្យឃើញថា គេមិនបានសប្បាយចិត្ត នៅក្នុងការរួមរស់ជាមួយ នឹងប្រពន្ធរបស់គេទេ។
៥.គេតែងតែអួតពីរឿងការងារ ទ្រព្យសម្បត្តិ ប៉ុន្តែមិនដែលអួតប្រាប់អ្នកដទៃពីប្រពន្ធ
មនុស្សប្រុស គឺតែងតែចូលចិត្ត អួតអំពីជីវិត ដ៏អស្ចារ្យរបស់គេ។ ប៉ុន្តែប្រសិនបើគេ មិនដែលលើកយក ប្រពន្ធមកអួត ឬលើកយកមក សរសើរប្រពន្ធ សូម្បីតែមួយចំណុចទៅកាន់អ្នកដទៃ ដែលគេធ្លាប់តែអួតនោះ គឺវាបានបញ្ជាក់ឱ្យឃើញថាប្រពន្ធរបស់គេ មិនបានសំខាន់សម្រាប់គេឡើយ ហើយការដែលរួមរស់នៅ ក្នុងអាពាហ៍ពិពាហ៍ជាមួយប្រពន្ធគេ ក៏គេមិនសប្បាយចិត្តដែរ៕
ប្រភព៖ phunutoday