៥យ៉ាង ដែលមនុស្សស្រីឆ្លាតមិនគួរចាយពេលរង់ចាំ - TrueID

៥យ៉ាង ដែលមនុស្សស្រីឆ្លាតមិនគួរចាយពេលរង់ចាំ

December 15, 2022

យល់ដឹង៖ មនុស្សស្រីជាច្រើនដែលបានជួបនូវការខកចិត្តដោយសារតែការចំណាយទាំងពេលវេលា និងក្តីរំពឹងខ្ពស់ទៅលើអ្វីដែលមិនអាចទៅរួចទើបវាធ្វើឱ្យពិបាកនឹងទទួលយក ពេលដែលមិនបានដូចចិត្ត បែបនេះហើយមុននឹងចាយពេលរង់ចាំលើអ្វីមួយ គួរតែគិតឱ្យបានច្បាស់។

ជាងនេះទៅទៀតមនុស្សស្រីឆ្លាតមិនគួរណាយកពេលវេលាដែលខ្លួនមាន ចាយទៅលើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឡើយព្រោះវាគ្មានន័យអ្វី ហើយចុងក្រោយទៅ អ្នកដែលខូចចិត្ត និងខ្ជះខ្ជាយពេលវេលាចោលទទេរៗ គឺជាមនុស្សស្រីខ្លួនឯងនេះហើយ។

៥យ៉ាងដែលមនុស្សស្រីឆ្លាតមិនគួរចាយពេលរង់ចាំ៖

១. ការឱ្យតម្លៃពីអ្នកដទៃ

រូបតំណាង
រូបតំណាង

ប្រសិនជាអ្នកជាមនុស្សស្រីឆ្លាតម្នាក់អ្នកមិនគួរចាយពេលវេលារបស់អ្នក រង់ចាំឱ្យអ្នកដទៃមកឱ្យតម្លៃលើខ្លួនអ្នកនោះទេព្រោះថាមនុស្សខ្លះ មិនថាអ្នកល្អយ៉ាងណា មានសមត្ថភាពយ៉ាងណាទេ បើគេមិនពេញចិត្តលើអ្នកហើយ ​គេក៏គ្មានថ្ងៃឱ្យតម្លៃលើអ្នកដែរ អញ្ចឹងហើយ ឈប់ខ្ជះខ្ជាយពេលវេលានៅកន្លែងដែលគេមិនឱ្យតម្លៃទៀតទៅ។

២. ការស្រលាញ់

រូបតំណាង
រូបតំណាង

ក្តីស្រលាញ់មិនមែនទាល់តែទទួលបានពីអ្នកដទៃ ទើបហៅថាជាក្តីស្រលាញ់នោះទេក្តីស្រលាញ់ដែលទទួលបានពីខ្លួនឯង វាក៏ហៅថាជាក្តីស្រលាញ់មួយដែរ បែបនេះហើយមនុស្សស្រីឆ្លាតមិនគួរណាចាយពេលរង់ចាំទទួលក្តីស្រលាញ់ពីអ្នកដទៃទេ គួរណាតែចេះស្រលាញ់ និងមើលថែខ្លួនឯង ព្រោះក្តីស្រលាញ់ដែលទទួលបានពីខ្លួនឯង វាមិនចេះសាបសូន្យឡើយ។

៣.មនុស្សមិនច្បាស់លាស់នឹងអ្នក

រូបតំណាង
រូបតំណាង

នៅក្នុងទំនាក់ទំនងស្នេហា ប្រសិនបើអ្នកដឹងថា គេមិនបានច្បាស់លាស់នឹងអ្នក​ គ្រាន់តែស្រលាញ់លេងសើច អ្នកកុំឆោតនៅបន្តស្រលាញ់ទៀតអី ព្រោះចុងក្រោយទៅ អ្នកនឹងត្រូវជួបនូវរឿងឈឺចាប់ខ្លាំងដូច្នេះមនុស្សស្រីឆ្លាត គួរតែដើរចេញពីទំនាក់ទំនង ឬមនុស្សណាដែលគេទុកអ្នកត្រឹមជារបស់លេងសើចទើបអ្នកអាចការពារខ្លួនឯង មិនឱ្យឈឺចាប់ខ្លាំងបាន។

៤. រឿងដែលវាមិនអាចទៅរួច

រូបតំណាង
រូបតំណាង

ជាការពិតមិនមែនគ្រប់រឿងរ៉ាវទាំងអស់ វាសុទ្ធតែអាចទៅរួចនោះទេ ទោះប្រឹងប្រែងយ៉ាងណាក៏ដោយ ហើយបើដឹងថាវាមិនអាចទៅរួចអ្នកគួរតែប្រញាប់ដកខ្លួនចេញពីរឿងទាំងនោះ ព្រោះថាមនុស្សស្រីឆ្លាត គេមិនចាយពេលរង់ចាំនិងនៅមួយកន្លែងជាមួយនឹងរឿងដែលមិនអាចទៅរួចនោះទេ វានាំតែខាតពេលចោលទទេរៗ។

៥. រង់ចាំមនុស្សក្បត់កែខ្លួន

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សស្រីឆ្លាតគឺគេគិតពីខ្លួនឯងខ្លាំងណាស់ ដូច្នេះបើអ្នកណាក្បត់គេហើយ​ គេនឹងមិនរង់ចាំឱ្យមនុស្សម្នាក់នោះ កែប្រែខ្លួនម្តងទៀតឡើយព្រោះថាមនុស្សក្បត់ ជាមនុស្សដែលមិនគួរឱ្យទុកចិត្តជាលើកទីពីរទោះមនុស្សក្បត់ចេះកែខ្លួនក៏ដោយ ទើបមនុស្សស្រីឆ្លាតគេ នឹងមិនរង់ចាំឱ្យមនុស្សដែលធ្លាប់ក្បត់គេមកក្បត់គេម្តងទៀតបានឡើយ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...