យល់ដឹង៖ ភាពជឿជាក់នៅក្នុង ខ្លួនរបស់មនុស្សស្រីគឺជារឿងមួយដែល សំខាន់ខ្លាំងណាស់ ហើយវាក៏ជាផ្នែកមួយ ដែលជួយឱ្យមនុស្សស្រី កាន់តែមានទំនុកចិត្តលើខ្លួនឯងនៅពេលដែលត្រូវចេញ ទៅបំពេញភារកិច្ចអ្វីមួយ ឬមានទំនាក់ទំនង ជាមួយបុគ្គលនៅខាងក្រៅ។
ជាក់ស្តែងមនុស្សស្រីដែលទទួលបាន ភាពជោគជ័យសព្វថ្ងៃនេះគឺសុទ្ធសឹងតែជាមនុស្សស្រី ដែលមានភាពជឿជាក់ទៅលើខ្លួនឯង គ្រប់ពេលដែលពួកគេ ត្រូវចេញទៅបំពេញភារកិច្ចឬមានទំនាក់ទំនង ជាមួយបុគ្គនៅខាងក្រៅ ដែលជាហេតុធ្វើឱ្យ ពួកគេទទួលបាន នូវភាពជោគជ័យ។
គន្លឹះទាំងនេះជួយឱ្យមនុស្សស្រីកាន់តែមាន ភាពជឿជាក់លើខ្លួនឯង ក្នុងការមានទំនាក់ទំនង ជាមួយនឹងបុគ្គលខាងក្រៅ៖
១.ត្រូវដឹងពីចំណុចខ្លាំង របស់ខ្លួនឯង
កាលដែលដឹងពី ចំណុចខ្លាំងរបស់ខ្លួនវានឹងធ្វើឱ្យមនុស្សស្រីកាន់ តែមានទំនុកចិត្តជាងមុន ព្រោះថា នៅពេលដែលមនុស្សស្រី ស្គាល់ពីចំណុចខ្លាំង របស់ខ្លួនឯងហើយនោះវាក៏ជាផ្នែកមួយ ជួយកាត់បន្ថយភាពផិតភ័យ នៅពេលដែលត្រូវមានទំនាក់ទំនង ជាមួយបុគ្គលខាងក្រៅ។
២. ការតុបតែងខ្លួន
ការតុបតែងខ្លួន ឱ្យមានរបៀបរៀបរយវាជាផ្នែកមួយដែល សំខាន់ខ្លាំងបំផុត សម្រាប់មនុស្សស្រីគ្រប់រូប ព្រោះវាជាចំណុចមួយ ដែលកាន់តែបន្ថែម នូវការមានទំនុកចិត្តទៅលើខ្លួនឯង នៅពេលដែល ពួកគេត្រូវមាន ទំនាក់ទំនង ជាមួយនឹង បុគ្គលខាងក្រៅ។
៣. ការគិតបែបវិជ្ជមាន
ការគិតវិជ្ជមានវានឹងធ្វើឱ្យមនុស្សស្រី កាន់តែមានស្វាហាប់ និងមានទំនុកចិត្តកាន់តែខ្ពស់ ចំពោះខ្លួនឯងដូច្នេះហើយ មនុស្សស្រីគ្រប់រូប ប្រសិនបើចង់ទទួលបាន នូវភាពជឿជាក់កាន់តែខ្ពស់គ្រប់ពេលត្រូវមានទំនាក់ទំនង ជាមួយនឹងបុគ្គលនៅខាងក្រៅនោះ គួរតែព្យាយាមគិតអ្វីៗ គ្រប់យ៉ាងក្នុងផ្លូវវិជ្ជមាន។
៤. មានការត្រៀមខ្លួនទុកជាមុន
មនុស្សស្រីគ្រប់រូបគួរតែមានការត្រៀមខ្លួន ទុកជាមុន នៅពេលដែលចេញទៅខាងក្រៅ និងត្រូវមានទំនាក់ទំនងជាមួយបុគ្គលនៅខាងក្រៅព្រោះថា ការត្រៀមខ្លួនទុកជាមុន វានឹងធ្វើឱ្យមនុស្សស្រី មានអារម្មណ៍ថាមានសុវត្ថិភាពជាងនេះទៅទៀត ការត្រៀមខ្លួនទុកជាមុន វាក៏ជារឿងមួយ ដែលជួយឱ្យមនុស្សស្រីគ្រប់រូបកាន់តែមានភាពជឿជាក់ ទៅលើខ្លួនឯង៕