យល់ដឹង៖ការដែលធ្វើជាប្រពន្ធដ៏ល្អម្នាក់ នៅក្នុងក្រសែភ្នែករបស់ប្តី វាក៏ជាចំណែកមួយដ៏ធំក្នុងការដែលធ្វើឱ្យក្រុមគ្រួសារទាំងមូល ទទួលបាននូវសុភមង្គល និងក្តីសុខជាខ្លាំង ប៉ុន្តែប្រពន្ធគ្រប់រូប ក៏ត្រូវតែរៀនធ្វើខ្លួនឱ្យសាកសម នឹងមានមុខងារ ជាប្រពន្ធដ៏ល្អម្នាក់ផងដែរ។
ដូច្នេះហើយ មុននឹងក្លាយទៅជាប្រពន្ធដ៏ល្អម្នាក់នៅក្នុងក្រសែភ្នែករបស់ប្តីនោះ មនុស្សស្រីជាប្រពន្ធ ត្រូវតែធ្វើខ្លួនឱ្យល្អ និងប្រកាន់ខ្ជាប់ធ្វើនូវរឿង ដែលបានរៀបរាប់នៅខាងក្រោមនេះ នោះអ្នកមិនត្រឹមតែក្លាយជាប្រពន្ធ ដ៏ល្អម្នាក់ទេតែប្តីរបស់អ្នក គេក៏រឹតតែស្រលាញ់អ្នកខ្លាំង លើសដើមទៀតផង។
បើចង់ក្លាយជាប្រពន្ធល្អក្នុងក្រសែភ្នែកប្តី មនុស្សស្រីជាប្រពន្ធត្រូវប្រកាន់ខ្ជាប់ធ្វើនូវរឿងទាំងនេះជានិច្ច៖
១. តែងតែចាំលើកទឹកចិត្ត
អ្វីដែលធ្វើឱ្យមនុស្សប្រុសត្រូវការបំផុតបន្ទាប់ពីហត់នឿយ ក្នុងការបំពេញការងារហើយនោះ គឺជាការលើកទឹកចិត្ត ពីប្រពន្ធជាទីស្រលាញ់របស់ពួកគេម្យ៉ាងវិញ នៅពេលដែលពួកគេមានបញ្ហា ប្រពន្ធមិននដែលស្តីបន្ទោសឱ្យ តែបែរជាលើកទឹកចិត្តពួកគេទៅវិញនោះហើយដែលជាអ្វី ធ្វើឱ្យមនុស្សស្រី ក្លាយទៅជាប្រពន្ធដ៏ល្អម្នាក់នៅក្នុងក្រសែភ្នែកប្តី។
២. ផ្តល់សិទ្ធសេរីភាពដោយមិនគាបសង្កត់
ការដែលមនុស្សស្រីផ្តល់សិទ្ធសេរីភាពឱ្យប្តីដោយមិនគាបសង្កត់នោះ វាគឺជាអ្វីដែលបង្ហាញពីការដែលមនុស្សស្រី មានទំនុកចិត្តលើប្តី លើសពីនេះ វាក៏ជាអ្វីដែលធ្វើឱ្យមនុស្សប្រុសជាប្តី មិនមានអារម្មណ៍ថាមានសម្ពាធ ដែលទាំងអស់នេះហើយ ទើបវាជាហេតុដែលធ្វើឱ្យមនុស្សស្រីជាប្រពន្ធ បានក្លាយទៅជាប្រពន្ធដ៏ល្អម្នាក់ នៅក្នុងក្រសែភ្នែករបស់ប្តី ហើយប្តីរបស់ពួកគេ ក៏រឹតតែស្រលាញ់ពួកគេកាន់តែខ្លាំងឡើង។
៣. ចេះរៀបចំផ្ទះសម្បែងឱ្យមានសណ្តាប់ធ្នាប់ល្អ
ការរៀបចំផ្ទះសម្បែង ឱ្យមានសណ្តាប់ធ្នាប់ល្អវាជាអ្វីដែលបង្ហាញពីការបំពេញតួនាទីជាប្រពន្ធ និងជាម្តាយ ដ៏ល្អម្នាក់នៅក្នុងគ្រួសារ ដូច្នេះហើយ ប្រពន្ធគ្រប់រូប ប្រសិនបើចង់ក្លាយ ទៅជាប្រពន្ធដ៏ល្អម្នាក់ ក្នុងក្រសែភ្នែករបស់ប្តីគឺអ្នកត្រូវតែចេះរៀបចំផ្ទះសម្បែង ឱ្យមានភាពរៀបរយ ក៏ដូចជាមើលថែកូនៗឱ្យបានល្អ ផងដែរ៕
ប្រភព៖ phunutoday