៣យ៉ាងដែលអាចកំណត់ជោគវាសនាល្អ ឬអាក្រក់របស់មនុស្សស្រី - TrueID

៣យ៉ាងដែលអាចកំណត់ជោគវាសនាល្អ ឬអាក្រក់របស់មនុស្សស្រី

June 21, 2022

យល់ដឹង៖ ជោគវាសនាល្អ ឬអាក្រក់របស់មនុស្សស្រី វាមិនបានស្ថិតនៅលើព្រហ្មលិខិតជាអ្នកកំណត់នោះទេ ដែលអ្នកខ្លួនឯងជាមនុស្សស្រីផ្ទាល់់ទៅវិញទេ ដែលអាចកំណត់វាសនាឱ្យខ្លួនឯងបាន ថាខ្លួនអ្នកនឹងមានវាសនាបានរស់នៅសុខស្រួលឬរស់នៅដោយភាពសោកសៅ។

ដូច្នេះហើយដើម្បីចង់ដឹងថាអ្វីដែលបង្ហាញថាខ្លួនមនុស្សស្រីផ្ទាល់ ជាអ្នកដែលកំណត់ជោគវាសនាល្អ ឬអាក្រក់របស់ខ្លួនឯងបានគឺសម្គាល់ទៅលើរឿង ដែលបានរៀបរាប់នៅខាងក្រោមនេះ អញ្ចឹងហើយ ស្រីៗបើចង់ឱ្យជោគវាសនាខ្លួនឯងទៅជាបែបណា គឺត្រូវចេះពិរចារណាលើអ្វីទាំងអស់នេះ។

៣យ៉ាងដែលអាចកំណត់ជោគវាសនាល្អឬអាក្រក់របស់មនុស្សស្រី៖

១. អត្តចរិត

រូបតំណាង
រូបតំណាង

អ្វីដែលអាចកំណត់ជោគវាសនារបស់មនុស្សស្រី ឱ្យមានជោគវាសនាល្អឬអាក្រក់បាន គឺជាអត្តចរិតផ្ទាល់ខ្លួនរបស់មនុស្សស្រីតែម្តង ប្រសិនបើមនុស្សស្រីមានអត្តរិតស្លូតត្រង់មានសុជីវធម៌ និងចេះគោរពមនុស្សជុំវិញខ្លួន ទោះមនុស្សស្រីទៅដល់ទីណា ក៏នឹងជួបតែរឿងល្អ មនុស្សល្អនិងភាពសុខសាន្តក្នុងមួយជីវិត។

២. ការខិតខំប្រឹងប្រែង

រូបតំណាង
រូបតំណាង

ជីវិតរបស់មនុស្សស្រីអាចជោគជ័យនិងមានវាសនាល្អឬអត់ គឺកើតចេញពីការខិតខំប្រឹងប្រែង តស៊ូរៀនសូត្រ ធ្វើការរកស៊ី ទើបអាចឱ្យមនុស្សស្រីមានជោគវាសនាល្អបានអញ្ចឹងហើយ ជោគវាសនាល្អឬអាក្រក់របស់មនុស្សស្រីគឺកំណត់ដោយការខិតខំប្រឹងប្រែង ប្រសិនបើគ្មានការខិតខំប្រឹងប្រែងមនុស្សស្រីក៏មិនអាចទទួលបានជីវិតដ៏ល្អប្រសើរមួយដែរ។

៣. កាយវិការ

រូបតំណាង
រូបតំណាង

កាយវិការរបស់មនុស្សស្រី ក៏ជាអ្វីដែលអាចកំណត់ជោគវាសនារបស់មនុស្សស្រីឱ្យល្អឬអាក្រក់បានដែរព្រោះប្រសិនបើកាយវិការរបស់មនុស្សស្រី បញ្ចេញមកច្រងេងច្រងាង មិនឱ្យតម្លៃមនុស្សក្បែរខ្លួននិងមានអំនួតអួតអាងនោះ ទោះមនុស្សស្រីមានសមត្ថភាពពូកែយ៉ាងណាក៏ដោយ គឺគ្មានអ្នកណាហ៊ានទទួលយកមកធ្វើការជាមួយទេ ហើយក៏គ្មានអ្នកចង់រាប់អានដែរ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...