កុំរំពឹងចង់បានពីអ្នកដទៃ បើអ្នកមិនដែលធ្វើរឿងទាំងនេះដើម្បីខ្លួនឯងនោះ - TrueID

កុំរំពឹងចង់បានពីអ្នកដទៃ បើអ្នកមិនដែលធ្វើរឿងទាំងនេះដើម្បីខ្លួនឯងនោះ

September 10, 2021

យល់ដឹង៖ មនុស្សយើងម្នាក់ៗប្រសិនបើរស់នៅដោយមានការរំពឹងទុកខ្ពស់ពេកនោះ ការប្រឈមមុខទៅនឹងការខកចិត្ត ក៏ខ្ពស់ទៅតាមហ្នឹងដែរលើសពីនេះ មនុស្សយើងម្នាក់ៗមុននឹងមានការរំពឹងទៅលើរឿងអ្វីមួយ ពីនរណាម្នាក់នោះ យើងគួរតែធ្វើរឿងនោះ ដើម្បីខ្លួនឯងជាមុនសិន ទើបអ្នកដទៃអាចផ្តល់ឱ្យយើងបាន។

អញ្ចឹងហើយបើមិនចង់ត្រូវទទួលរងនូវការខកចិត្តទេនោះ យើងទាំងអស់គ្នាកុំមានការរំពឹងទៅលើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ពីអ្នកដទៃឱ្យសោះប្រសិនបើយើងទាំងអស់គ្នា មិនទាន់បានធ្វើវា ដើម្បីខ្លួនឯងជាមុននោះ ព្រោះវាអាចនាំឱ្យយើងកើតទុក្ខ ដោយសារតែការរំពឹងទុកនោះទៀតផង។

កុំរពឹងចង់បានពីអ្នកដទៃបើអ្នកមិនដែលធ្វើរឿងទាំងនេះដើម្បីខ្លួនឯងនោះ៖

១. ការស្រលាញ់

រូបតំណាង
រូបតំណាង

ក្តីស្រលាញ់ មិនចាំបាច់ទាល់តែទទួលបានពីអ្នកដទៃ ទើបអាចធ្វើឱ្យយើងទាំងអស់គ្នា មានក្តីសុខបាននោះទេហេតុនេះហើយ មិនចាំបាច់ត្រូវតែរំពឹងទុកថា នឹងទទួលបានក្តីស្រលាញ់ពីអ្នកដទៃឡើយព្រោះយើងខ្លួនឯងផ្ទាល់ ក៏អាចផ្តល់ក្តីស្រលាញ់ឱ្យខ្លួនឯងបានដែរ។ លើសពីនេះទៅទៀតកុំមានការរំពឹងទុកថានឹងទទួលបានក្តីស្រលាញ់ពីអ្នកដទៃឱ្យសោះ ប្រសិនបើយើងខ្លួនឯងផ្ទាល់ មិនអាចផ្តល់ក្តីស្រលាញ់ឱ្យខ្លួនឯង បានជាមុនទេនោះ។

២. ការឱ្យតម្លៃ

រូបតំណាង
រូបតំណាង

កុំមានការរំពឹកទុកថាអ្នកដទៃនឹងមកឱ្យតម្លៃលើអ្នកឱ្យសោះ ប្រសិនបើអ្នក មិនធ្វើខ្លួនឱ្យសាកសម ដែលគេឱ្យតម្លៃឬអ្នកមិនបានផ្តល់តម្លៃ មកលើខ្លួនឯងជាមុនទេនោះ អ្នកដទៃ គេក៏មិនអាចមើលឃើញពីតម្លៃ និងឱ្យតម្លៃមកលើអ្នកបានដែរហេតុនេះហើយ បើចង់បានការឱ្យតម្លៃ ពីមនុស្សជុំវិញខ្លួន អ្ននគួរតែរៀនឱ្យតម្លៃខ្លួនឯងជាមុនសិន។

៣. ភាពស្មោះត្រង់

រូបតំណាង
រូបតំណាង

ភាពស្មោះត្រង់មិនមែនប្រើសម្រាប់តែជាមួយនឹងមនុស្សជុំវិញខ្លួនទេ តែវាក៏ត្រូវតែប្រើជាមួយនឹងខ្លួនឯងផ្ទាល់ផងដែរព្រោះប្រសិនបើចង់ឱ្យមនុស្សជុំវិញខ្លួន មានភាពស្មោះត្រង់ជាមួយ លុះត្រាតែអ្នកចេះមានភាពស្មោះត្រង់ ជាមួយនឹងខ្លួនឯងជាមុនសិន ទើបអាចឱ្យអ្នកដទៃ មានភាពស្មោះត្រង់ជាមួយនឹងអ្នកបាន។

៤. ការយល់ចិត្ត

រូបតំណាង
រូបតំណាង

មុននឹងមានការរំពឹងទុកថាអ្នកដទៃនឹងយល់ពីចិត្តយើងនោះ សួរថាតើយើងយល់ពីចិត្តខ្លួនឯង បានដល់កម្រិតណាហើយ? ម្យ៉ាងវិញទៀត បើសូម្បីតែអ្នកខ្លួនឯងផ្ទាល់ នៅមិនទាន់យល់ពីចិត្តខ្លួនឯងផងនោះ ទៅសង្ឃឹមអ្វី ថាអ្នកដទៃនឹងមកយល់ពីចិត្តរបស់អ្នកនោះ ដូច្នេះហើយបើចង់ឱ្យគេយល់ពីចិត្តរបស់ខ្លួនឯង​ អ្នកគួរណាតែរៀនយល់ពីចិត្តខ្លួនឯង ឱ្យបានច្បាស់ជាមុនសិន មុននឹងរំពឹងចង់ឱ្យអ្នកដទៃ យល់ពីចិត្តរបស់អ្នក៕

ប្រភព៖​ lifehacks

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...