រឿង៥យ៉ាង ដែលអ្នករាល់គ្នាគួរធ្វើមុនដាច់ឆ្នាំ - TrueID

រឿង៥យ៉ាង ដែលអ្នករាល់គ្នាគួរធ្វើមុនដាច់ឆ្នាំ

December 8, 2022

យល់ដឹង៖សល់តែប៉ុន្មានថ្ងៃទៀតទេ ឆ្នាំថ្មីនឹងចូលមកដល់ តែមុននឹងទទួលស្វាគមន៍ឆ្នាំថ្មីអ្នករាល់គ្នាគួរតែធ្វើរឿងខ្លះដើម្បីបញ្ចប់នៅក្នុងឆ្នាំចាស់ឱ្យអស់ទើបពេលដែលចូលដល់ឆ្នាំថ្មីភ្លាម អ្វីៗវានឹងល្អប្រសើរ ហើយជួបតែរឿងល្អៗពេញមួយឆ្នាំ។

ដូច្នេះហើយប្រសិនបើអ្នករាល់គ្នា ចង់ឱ្យឆ្នាំថ្មីចាប់ផ្តើមដោយរលូន និងមានតែរឿងល្អៗក្នុងជីវិតអ្នករាល់គ្នាគួរតែបានធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះមុននឹងដាច់ឆ្នាំ នោះជីវិតនៅក្នុងឆ្នាំថ្មីរបស់អ្នកនឹងជួបតែភាពជោគជ័យ។

រឿង៥យ៉ាង ដែលអ្នករាល់គ្នាគួរធ្វើមុនដាច់ឆ្នាំ៖

១. ទម្លាក់អ្វីដែលមាននៅក្នុងចិត្តចោល

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នករាល់គ្នាចង់សប្បាយចិត្តនៅក្នុងឆ្នាំថ្មីអ្នកគួរតែទម្លាក់អ្វីដែលមិនល្អចេញពីក្នុងចិត្តឱ្យអស់កុំបៀមទុក្ខនាំតែហ្មងសៅក្នុងចិត្តម្យ៉ាងមនុស្សយើងម្នាក់ៗ មិនដឹងថាសល់ពេលវេលាប៉ុន្មានទៀត ដែលត្រូវរស់នៅលើលោកនេះឡើយអញ្ចឹងហើយ រស់នៅឱ្យបានសប្បាយចិត្ត ទើបជារឿងដ៏ល្អសម្រាប់ខ្លួនឯងនិងមនុស្សជុំវិញខ្លួន។

២. សម្រាកឬដើរលេងលំហែកាយ

រូបតំណាង
រូបតំណាង

រយៈពេលពេញមួយឆ្នាំមកនេះអ្នករាល់គ្នាអាចនឹងឆ្លងកាត់នូវរឿងរ៉ាវ និងបញ្ហាជីវិតជាច្រើនដែលនាំឱ្យអ្នកហត់នឿយជាខ្លាំង ដូច្នេះបើមានពេលវេលា ឬមុនដាច់ឆ្នាំនេះ អ្នកគួរណាតែឆ្លៀតពេលសម្រាកឬនាំខ្លួនឯងដើរលំហែកាយឱ្យបាត់ភាពនឿយ ព្រោះនៅពេលដែលចាប់ផ្តើមឆ្នាំថ្មី នឹងមានរឿងរ៉ាវនិងបញ្ហាជាច្រើនទៀត ដែលតម្រូវឱ្យអ្នកដោះស្រាយបែបនេះហើយ គួរតែសាកថ្មឱ្យជីវិតឱ្យបានច្រើន។

៣. កាត់ផ្តាច់មនុស្សអវិជ្ជមាន

រូបតំណាង
រូបតំណាង

មុនដាច់ឆ្នាំអ្វីដែលអ្នកគួររាល់គ្នាគួរធ្វើ គឺកាត់ផ្តាច់មនុស្សអវិជ្ជមានទាំងអស់ចេញពីជីវិតរបស់អ្នកព្រោះថាមនុស្សទាំងនោះ ទោះបន្តទុកក្នុងជីវិតទៀត ក៏មិនបានជួយធ្វើឱ្យជីវិតអ្នករីកចម្រើនទៅមុខទេគឺមានតែធ្វើឱ្យជីវិតអ្នកជួបតែរឿងមិនល្អ អញ្ចឹងហើយ ដើម្បីចាប់ផ្តើមឆ្នាំថ្មីមានតែរឿងល្អៗ អ្នកគួរកាត់ផ្តាច់ភាពអវិជ្ជមានចេញពីជីវិត។

៤.រៀនសូត្រពីភាពបរាជ័យ

រូបតំណាង
រូបតំណាង

ក្នុងមួយឆ្នាំនេះអ្នកអាចនឹងជួបនូវភាពបរាជ័យ និងការខកចិត្តជាច្រើនដង តែក៏មិនថ្វីដែរ ព្រោះថារឿងទាំងនោះអ្នករាល់គ្នាក៏អាចរៀនសូត្រពីវាបានដែរ ដើម្បីកុំឱ្យអ្នកជួបនូវរឿងដដែលៗនៅក្នុងឆ្នាំថ្មីដូច្នេះហើយ មុននឹងដាច់ឆ្នាំ អ្នកគួររៀនពីវា កុំខ្លាចនឹងការប្រឈមមុខទៅនឹងភាពបរាជ័យដែលធ្លាប់ជួបប្រសិនបើចង់ឱ្យឆ្នាំថ្មីជួបតែរឿងសមបំណង។

៥.រៀនចំផែនការសម្រាប់ឆ្នាំថ្មី

រូបតំណាង
រូបតំណាង

បើចង់ឱ្យអ្វីៗគ្រប់យ៉ាងនៅក្នុងឆ្នាំថ្មីមានភាពរលូនទៅមុខ អ្នករាល់គ្នាគួរតែរៀបចំផែនការសម្រាប់ឆ្នាំថ្មីឱ្យបានច្បាស់លាស់ថាចង់បានអ្វី និងចង់ធ្វើអ្វី ព្រោះថាការដែលមានផែនការច្បាស់លាស់វានឹងជួយឱ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការបំពេញបេសកម្មក្នុងរយៈពេលមួយឆ្នាំពេញហើយវាក៏មិនធ្វើឱ្យអ្នកវង្វេងគោលដៅជីវិតខ្លួនឯងដែរ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...