យល់ដឹង៖ បើទោះបីជាដឹងថាចិត្តរបស់មនុស្សស្រីធ្វើឱ្យមនុស្សប្រុសពិបាកយល់បន្តិចក៏ពិតមែន តែបើមនុស្សប្រុសដាក់ចិត្តយល់ពីនាងបន្តិច គឺវាមិនពិបាកឡើយព្រោះថាអ្វីដែលមនុស្សស្រីត្រូវការបំផុត គឺការយល់ចិត្តពីមនុស្សប្រុសដែលនាងស្រលាញ់ប៉ុណ្ណោះគ្មានចង់បានអ្វីផ្សេងឡើយ។
ដូច្នេះហើយ ចំពោះមនុស្សប្រុសគ្រប់រូបបើធ្វើរឿងទាំងនេះមិនបានដើម្បីមនុស្សស្រីដែលខ្លួនស្រលាញ់ទេជាតិនេះមិនចាំបាច់យកប្រពន្ធទេ ព្រោះមនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរគឺតែងតែចង់ឱ្យមនុស្សដែលខ្លួនស្រលាញ់យល់ពីខ្លួន អញ្ចឹងហើយមនុស្សប្រុសគឺគេចមិនផុតនោះទេ។
ធ្វើជាមនុស្សប្រុសបើធ្វើរឿងទាំងនេះមិនបាន កុំយកប្រពន្ធ៖
១. មិនចេះលួង
មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរគឺពូកែគិតច្រើន និងង៉ក់ងរច្រើន ព្រោះតែចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់តាមលួងលោមតាមទ្រ ដូច្នេះបើអ្នកជាមនុស្សប្រុសម្នាក់នឹងគេដែរ តែបែរជាមិនចេះលួងមនុស្សស្រីដែលខ្លួនស្រលាញ់ អ្នកមិនចាំបាច់យកប្រពន្ធទេ ព្រោះបើអ្នកយក ក៏អ្នកមិនដឹងពីរបៀបធ្វើឱ្យមនុសស្សស្រីដែលខ្លួនស្រលាញ់មានក្តីសុខដែរ។
២.មិនចេះប្រឹងប្រែងពុះពារ
មនុស្សប្រុសបើស្រលាញ់គេត្រូវចេះប្រឹងប្រែងពុះពារ និងបង្ហាញពីការដែលអ្នកចង់បានគេមកធ្វើជាគូអនាគតតែបើអ្នកមិនចេះប្រឹងប្រែង មួយថ្ងៃទៅមួយថ្ងៃគិតតែពីសប្បាយនោះ គ្មានមនុស្សស្រីណាគេហ៊ានប្រគល់អនាគតឱ្យអ្នកយកទៅលេងសើចនោះទេដូច្នេះបើចង់បានគេមកធ្វើជាប្រពន្ធ ប្រុសៗត្រូវចេះប្រឹងប្រែងពុះពារទើបចិញ្ចឹមកូនស្រីគេរស់។
៣. មិនចេះស្រលាញ់ស្មោះមួយនិងមួយ
ជាការពិតណាស់ធ្វើជាមនុស្សប្រុស បើមិនទាន់ចេះស្រលាញ់ស្មោះមួយនិងមួយទេនោះ កុំទាន់យកប្រពន្ធ នាំតែធ្វើឱ្យកូនស្រីគេដេកកើតទុក្ខរាល់ថ្ងៃដោយសារតែអ្នក ម្យ៉ាងវិញទៀត អ្នកក៏មិនស័ក្កសមធ្វើជាមនុស្សប្រុសម្នាក់នឹងគេ ព្រោះធ្វើឱ្យខូចឈ្មោះប្រុសល្អដទៃទៀត ហើយបើចង់បានប្រពន្ធ ត្រូវរៀនចេះស្មោះមួយនិងមួយជាមុនសិន។
៤. មិនចេះធ្វើចាញ់
មនុស្សស្រលាញ់គ្នាពីរនាក់ជៀសមិនផុតពីការឈ្លោះប្រកែកទាស់ទែងសម្តីដាក់គ្នានោះទេ ហើយបើម្នាក់ៗខ្លាំងរៀងខ្លួននិងចង់ឈ្នះរៀងខ្លួនទៀតនោះ ច្បាស់ជាបែកបាក់គ្នា ដូច្នេះហើយក្នុងនាមអ្នកជាមនុស្សប្រុសគួរតែដឹងហើយថា មនុស្សស្រីចឹងរឹងប៉ុណ្ណា ហេតុនេះបើអាច អ្នកធ្វើជាអ្នកចាញ់ទៅ ប្រសិនបើអ្នកស្រលាញ់ និងចង់ឱ្យនាងមានក្តីសុខព្រោះមិនថាមនុស្សស្រីចិត្តរឹងប៉ុណ្ណា ចង់ឈ្នះអ្នកប៉ុណ្ណាទេ ឱ្យតែអ្នកធ្វើចាញ់នាងក៏ព្រមចាញ់តាមអ្នកដែរ៕