រឿង៣យ៉ាង ដែលអ្នកគួរជៀសវាង​ នៅចន្លោះអាយុ២០ឆ្នាំ - TrueID

រឿង៣យ៉ាង ដែលអ្នកគួរជៀសវាង​ នៅចន្លោះអាយុ២០ឆ្នាំ

September 8, 2022

យល់ដឹង៖ ពេលវេលាមិនរង់ចាំយើងឡើយបើបណ្តោយឱ្យវាហួសទៅបាត់ទាំងដែលមិនទាន់បានធ្វើអ្វីដែលគួរធ្វើអាយុច្រើនបន្តិច អ្នករាល់គ្នាច្បាស់ជាស្តាយក្រោយ ជាពិសេសនៅចន្លោះអាយុ២០ឆ្នាំដែលជាវ័យមួយដែលត្រូវគិតពីអនាគត មិនមែនជាវ័យដែលសប្បាយនោះទេ។

ជាងនេះទៅទៀតបើអ្នកសាកតែបណ្តោយឱ្យខ្លួនឯងសប្បាយភ្លេចគិតពីអនាគតឬមិនជៀសវាងពីរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះទេ អាយុច្រើនបន្តិចអ្នកនឹងស្តាយក្រោយជាក់ជាមិនខាន ព្រោះរឿងទាំងនេះវានឹងធ្វើឱ្យជីវិតអ្នកគ្មានថ្ងៃបានរីកចម្រើន។

រឿង៣យ៉ាងដែលអ្នកគួរជៀសវាងនៅចន្លោះអាយុ២០ឆ្នាំ៖

១. មិនបានរៀបចំផែនការអនាគត

រូបតំណាង
រូបតំណាង

វ័យចន្លោះ២០ឆ្នាំ​ ជាវ័យដែលអ្នកគួរប្រឹងប្រែងរកចំណេះជំនាញច្បាស់លាស់ណាមួយ ឬរៀបចំផែនការអនាគតរបស់ខ្លួនឯងតែបើអ្នកមិនបានរៀបចំផែនការសម្រាប់អនាគតខ្លួនឯងទេនោះ ប៉ុន្មានឆ្នាំទៅមុខទៀត អ្នកនឹងស្តាយក្រោយដូច្នេះគួរជៀសវាងពីរឿងទាំងនេះ ទើបអ្នករស់នៅមានគោលដៅ បើមិនអញ្ចឹងទេជីវិតអ្នកនឹងមិនអាចរីកចម្រើនបានឡើយ។

២. ស្រណុកពេក

រូបតំណាង
រូបតំណាង

បើចង់ឱ្យជីវិតខ្លួនឯងនៅចន្លោះវ័យ២០ឆ្នាំមានភាពរីកចម្រើន និងល្អប្រសើរជាងមុន ដាច់ខាតកុំបណ្តោយឱ្យខ្លួនឯងមានភាពស្រណុកសុខស្រួលពេកទោះកើតមកមានអ្វីៗគ្រប់យ៉ាងក៏ដោយ ក៏មិនត្រូវបណ្តោយឱ្យខ្លួនឯងចាំតែយកលុយពីអ្នកផ្ទះចាយដែរ ត្រូវចេះលត់ដុំខ្លួនឯងឱ្យជួបការលំបាកខ្លះ ទើបជីវិតទៅថ្ងៃមុខទោះមានបញ្ហាអ្វីក៏អាចជួយខ្លួនឯងបាន ម្យ៉ាងជីវិតរបស់មនុស្សម្នាក់ៗមើលមិនឃើញ ថាថ្ងៃក្រោយទៅនឹងត្រូវជួបអ្វីខ្លះនោះទេ។

៣.ទុកចិត្តលើគេខ្លាំងពេក

រូបតំណាង
រូបតំណាង

អាយុចន្លោះ២០ឆ្នាំជាវ័យមួយដែលអ្នករាល់គ្នាត្រូវជួបមនុស្សជាច្រើនប្រភេទ មានទាំងល្អ និងអាក្រក់ដែលអាចនាំឱ្យជីវិតអ្នកពោរពេញទៅដោយបញ្ហា និងគ្រោះថ្នាក់បានគ្រប់ពេលហេតុនេះ នៅក្នុងចន្លោះវ័យនេះ ដាច់ខាតអ្នកត្រូវតែជៀសវាងពីការទុកចិត្តគេលឿនពេក ដោយត្រឹមតែស្តាប់ពាក្យលួងលោមគេប៉ុន្មានម៉ាត់ ព្រោះវ័យកាន់តែច្រើនជាងនេះទៀត អ្នកនឹងកាន់តែបានជួបមនុស្សដែលអ្នកមិនអាចនឹកស្មានដល់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...