គ្មានថ្ងៃរីកចម្រើន បើអ្នកមិនចេះចាប់យកឱកាសទាំងនេះ - TrueID

គ្មានថ្ងៃរីកចម្រើន បើអ្នកមិនចេះចាប់យកឱកាសទាំងនេះ

July 19, 2022

យល់ដឹង៖ ឱកាសមិនមែនមនុស្សគ្រប់គ្នា សុទ្ធតែទទួលបាននោះទេមិនថាជារឿងការងារ រឿងស្នេហា ឬការទទួលបានភាពរីកចម្រើននៅក្នុងជីវិតទេ ដូច្នេះបើមិនចេះចាប់ឱកាសដែលមាននៅនឹងមុខ ហើយបណ្តោយឱ្យឱកាសទាំងនោះរំលងផុតទៅបាត់ គឺច្បាស់ជាស្តាយក្រោយ។

ជាងនេះទៅទៀតជីវិតរបស់អ្នកនឹងគ្មានថ្ងៃដែលទទួលបានភាពរីកចម្រើនដូចជាអ្នកដទៃឡើយ ប្រសិនបើអ្នកមិនប្រញាប់ចាប់យកឱកាសទាំងនេះព្រោះឱកាសទាំងនេះ អ្នកណាៗក៏មិនចេះតែមានដែរ ជាពិសេស ការចាប់យកឱកាសនេះទាន់ខ្លួននៅក្មេងវានឹងឆាប់ធ្វើឱ្យអ្នកទទួលបានភាពជោគជ័យ។

អ្នកគ្មានថ្ងៃរីកចម្រើនឡើយបើមិនចេះចាប់យកឱកាសទាំងនេះ៖

១.កសាងគ្រឹះផ្ទាល់ខ្លួន

រូបតំណាង
រូបតំណាង

ភាពជោគជ័យនិងភាពរីកចម្រើននៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ វានឹងមិនអាចកើតមានឡើងបានឡើយប្រសិនបើមិនចេះចាប់យកឱកាស ក្នុងការកសាងគ្រឹះផ្ទាល់ខ្លួនឯងឱ្យរឹងមាំ ព្រោះមនុស្សម្នាក់ៗ បើមិនចាប់ផ្តើមពីចំណុចសូន្យក្នុងការអភិវឌ្ឍន៍ខ្លួនឯងក៏មិនអាចទៅធ្វើរឿងធំដុំបានដែរ ដូច្នេះត្រូវចេះចាប់យកឱកាសក្នុងការកសាងគ្រឹះខ្លួនឯង។

២. បង្កើតទម្លាប់រៀនសូត្រ

រូបតំណាង
រូបតំណាង

ចង់បានភាពរីកចម្រើនត្រូវចេះរៀនសូត្រឱ្យបានច្រើន ម្យ៉ាងទាន់ខ្លួននៅក្មេង ទាន់នៅរៀនចូលគួរតែចេះចាប់យកឱកាសក្នុងការស្វែងរកចំណេះជំនាញដាក់ខ្លួនឱ្យបានច្រើនព្រោះមិនមានមនុស្សច្រើនទេ ដែលមានឱកាសក្នុងការរៀនសូត្រ ហេតុនេះហើយ ទាន់ឱកាសមាននៅនឹងមុខគួរតែចេះចាប់យក បើមិនអញ្ចឹងប្រាកដជាត្រូវស្តាយក្រោយ។

៣.បង្កើនទំនុកចិត្តលើខ្លួនឯង

រូបតំណាង
រូបតំណាង

រាល់ភាពជោគជ័យទាំងឡាយ វានឹងមិនអាចកើតមានបានឡើយ ប្រសិនបើមនុស្សម្នាក់ៗគ្មានទំនុកចិត្តលើខ្លួនឯងក្នុងការធ្វើអ្វីមួយដូច្នេះការមានទំនុកចិត្តលើខ្លួនឯង វាជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាគួរមាន ជាងនេះទៅទៀតបើមិនចេះចាប់យកឱកាសក្នុងការបង្កើនទំនុកចិត្តលើខ្លួនឯងគ្មានអ្នកណាទុកចិត្តឱ្យអ្នកធ្វើរឿងធំនោះទេ។

៤. បង្កើនបទពិសោធន៍

រូបតំណាង
រូបតំណាង

ចង់ធ្វើរឿងធំដុំបានលុះត្រាតែអ្នកមានបទពិសោធន៍ពីរឿងតូចតាចជាមុនសិន ហេតុនេះ ការចេះចាប់យកឱកាសក្នុងការបង្កើនបទពិសោធន៍ខ្លួនឯង គឺជារឿងចាំបាច់បំផុតដែលមនុស្សគ្រប់គ្នាត្រូវធ្វើម្យ៉ាងជីវិតក៏ទទួលបានបទពិសោធន៍ច្រើន ធ្វើអ្វីក៏មិនងាយនឹងទទួលបរាជ័យ បែបនេះហើយ បើអ្នកមានឱកាសក្នុងការបង្កើនបទពិសោធន៍គួរតែកុំខ្ជិលឬខ្លាច គួរតែព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យអនាគត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...