មនុស្សស្រីបើសម្រេចចិត្តលើរឿងនេះហើយ គ្មានថ្ងៃបកក្រោយឡើយ - TrueID

មនុស្សស្រីបើសម្រេចចិត្តលើរឿងនេះហើយ គ្មានថ្ងៃបកក្រោយឡើយ

September 7, 2022

យល់ដឹង៖ មនុស្សគ្រប់គ្នាតែងតែយល់ថាមនុស្សស្រីជាមនុស្សដែលមានចិត្តដាច់បំផុតប៉ុន្តែវាមិនមែនជាការពិតទេ ​មនុស្សស្រីនេះហើយដែលពូកែអត់ទ្រាំបំផុតហើយក៏មិនងាយនឹងចិត្តដាច់ដែរ លុះត្រាតែរឿងខ្លះ វាធ្វើឱ្យមនុស្សស្រីឆ្អែតឆ្អន់ ទើបមនុស្សស្រីចិត្តដាច់។

ជាងនេះទៅទៀតមនុស្សស្រីបើសម្រេចចិត្តថាចិត្តដាច់ចំពោះរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះហើយ គឺគ្មានអ្វីដែលអាចមកឃាត់ឃាំង ឬធ្វើឱ្យមនុស្សស្រីបកក្រោយវិញបានឡើយហេតុនេះ បើមិនចង់ឃើញមនុស្សស្រីចិត្តដាច់ទេនោះ កុំធ្វើអ្វីដែលហួសព្រំដែនពេក។

មនុស្សស្រីបើសម្រេចចិត្តលើរឿងនេះហើយគ្មានថ្ងៃបកក្រោយឡើយ៖

១. បែកគ្នា

រូបតំណាង
រូបតំណាង

មនុស្សស្រីបើសម្រេចចិត្តថាបែកគ្នាហើយនោះមិនថាមានអ្វីមកឃាត់ឃាំងនាងទេ គឺគ្មានថ្ងៃធ្វើឱ្យនាងបកក្រោយឡើយព្រោះបើទោះបីជាមនុស្សស្រី ចូលចិត្តនិយាយពាក្យបែកក៏ពិតមែន តែនៅពេលដែលមនុស្សស្រីមិននិយាយអ្វី ប៉ុន្តែនាងសម្រេចចិត្តបែកពិតមែនគឺបានន័យថានាងឆ្អែតឆ្អន់ហើយ ដូច្នេះចង់ឃាត់នាង ក៏នាងមិនព្រមវិលវិញដែរ។

២. ជ្រើសរើសផ្លូវអនាគតសម្រាប់ខ្លួនឯង

រូបតំណាង
រូបតំណាង

មុននឹងធ្វើការសម្រេចចិត្តទៅលើរឿងណាដែលពាក់ព័ន្ធទៅនឹងអនាគតមនុស្សស្រីតែងតែមានការគិតគូពិចារណាបានយ៉ាងល្អិតល្អន់ជាពិសេសការសម្រេចចិត្តទៅលើផ្លូវអនាគតសម្រាប់ខ្លួនឯង ទោះផ្លូវនោះវាមិនបានធ្វើឱ្យមនុស្សស្រីទទួលបាននូវភាពជោគជ័យក៏ដោយ តែមនុស្សស្រីមិនដែលស្តាយក្រោយ ឬបកក្រោយវិញឡើយ ទោះមានឧបសគ្គច្រើនប៉ុណ្ណាក៏ដោយ។

៣. កាត់មនុស្សដែលខ្លួនស្អប់ចេញពីជីវិត

រូបតំណាង
រូបតំណាង

ជាទូទៅមនុស្សស្រីមិនងាយនឹងស្អប់អ្នកណាម្នាក់ដោយងាយឡើយ លុះត្រាតែមនុស្សម្នាក់នោះធ្វើឱ្យពួកគេស្អប់ហើយបើដាក់ចិត្តថាស្អប់ហើយ សូម្បីតែឈ្មោះក៏មិនចង់លឺ ហើយបើចង់មកធ្វើល្អជាមួយ ដើម្បីឱ្យមនុស្សស្រីចូលចិត្តវិញ ក៏មនុស្សស្រីមិនងាយចិត្តទន់ជាមួយដែរព្រោះមនុស្សស្រីយល់ថា មនុស្សដែលធ្វើឱ្យគេមានអារម្មណ៍មិនល្អ បើបន្តនៅក្បែរគឺច្បាស់ជាធ្វើឱ្យពួកគេគ្មានក្តីសុខ។

៤. ដើរចេញពីទំនាក់ទំនងដែលគ្មានន័យ

រូបតំណាង
រូបតំណាង

គ្មានអ្នកណាពូកែអត់ទ្រាំដល់មនុស្សស្រីនោះទេមិនថានៅក្នុងទំនាក់ទំនងស្នេហា ឬមិត្តភាព ទោះមានបញ្ហាច្រើនប៉ុណ្ណា ក៏មនុស្សស្រីតែងតែអត់ធ្មត់និងតែងតែលើកលែងឱ្យជានិច្ច ព្រោះគិតថានឹងអាចកែប្រែបាន តែបើការអត់ធ្មត់របស់មនុស្សស្រីអស់ពេលណាមនុស្សស្រីនឹងសម្រេចចិត្តដើរចេញពីទំនាក់ទំនងដែលគ្មានន័យនោះ ដោយគ្មានការស្តាយក្រោយអ្វីឡើយ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...