យកប្រពន្ធពូកែរកលុយ ប្រុសៗត្រូវចេះទទួលយកចំណុចទាំងនេះ - TrueID

យកប្រពន្ធពូកែរកលុយ ប្រុសៗត្រូវចេះទទួលយកចំណុចទាំងនេះ

September 14, 2022

យល់ដឹង៖ ប្រុសៗបើចង់បានមនុស្សស្រី ដែលពូកែធ្វើការរកស៊ីយកមកធ្វើជាប្រពន្ធអ្នកត្រូវត្រៀមខ្លួនក្នុងការទទួលយកនូវចំណុចខ្វះខាតរបស់មនុស្សស្រីព្រោះមនុស្សស្រីទោះល្អយ៉ាងណា ក៏មិនអាចល្អឥតខ្ចោះ ដូចដែលចិត្តរបស់អ្នកចង់បាននោះទេវាត្រូវតែមានចំណុចល្អ និងមិនល្អដើរទន្ទឹមគ្នាហើយ។

ហេតុនេះហើយមនុស្សប្រុសគ្រប់រូប បើយកមនុស្សស្រីពូកែរកលុយ មកធ្វើជាប្រពន្ធ អ្នកត្រូវត្រៀមខ្លួនក្នុងការទទួលយកនូវចំណុចខ្វះខាតមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះរបស់មនុស្សស្រីដែលពូកែរកលុយ តែបើអ្នកគិតថាទទួលយកមិនបានអ្នកគួរតែកុំយកប្រពន្ធដែលពូកែរកលុយអី។

យកប្រពន្ធពូកែរកលុយ ប្រុសៗត្រូវចេះទទួលយកចំណុចទាំងនេះ៖

១. មិនប្រសព្វជាមួយកិច្ចការផ្ទះ

រូបតំណាង
រូបតំណាង

ពិតណាស់មនុស្សស្រីដែលពូកែធ្វើការរកលុយនៅខាងក្រៅ ភាគច្រើនមិនសូវប្រសព្វជាមួយនឹងកិច្ចការងារនៅក្នុងផ្ទះប៉ុន្មាននោះទេដូច្នេះហើយ មនុស្សប្រុស បើចង់បានមនុស្សស្រី ដែលពូកែរកលុយមកធ្វើជាប្រពន្ធអ្នកត្រូវចេះទទួលយកនូវចំណុចខ្វះខាតរបស់មនុស្សស្រី ដែលមិនអាចពូកែធ្វើកិច្ចការងារផ្ទះបានល្អ ដូចជាមនុស្សស្រីផ្សេង។

២. មិនសូវមានពេលវេលាផ្តល់ឱ្យអ្នកច្រើន

រូបតំណាង
រូបតំណាង

បើចង់ឱ្យមនុស្សស្រីដែលពូកែរកលុយមានពេលវេលាច្រើនដូចជាមនុស្សស្រីដែលនៅផ្ទះមើលកូន ប្រហែលជាមិនសូវមាននោះទេ ហេតុនេះមនុស្សប្រុសត្រូវរៀនចេះទទួលយកថាបើបានប្រពន្ធដែលពូកែរកលុយ គឺពេលខ្លះអ្នកអាចនឹងមានអារម្មណ៍ថាឯកាត្រូវប្រពន្ធទុកចោលតែបើអ្នកអាចទទួលយកបាន ហើយសម្របតាមបាននោះវានឹងល្អ។

៣. មិនពឹងផ្អែកលើលុយអ្នក

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកបានប្រពន្ធដែលពូកែធ្វើការរកលុយដោយខ្លួនឯងអ្នកនឹងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ឬគ្មានបានការ បានជាមិនអាចឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់ពឹងផ្អែកលើបានបែបនេះហើយ ប្រុសៗត្រូវចេះទទួលយកថាមនុស្សស្រីដែលពូកែរកលុយ គឺមិនសូវពឹងផ្អែកលើលុយដែលអ្នករកបាននោះទេព្រោះគេមានគោលជំហររឹងមាំសម្រាប់ខ្លួនឯងទៅហើយ។

៤. ភាពស៊ីវិល័យរបស់ប្រពន្ធ

រូបតំណាង
រូបតំណាង

ប្រុសៗត្រូវចាំ ប្រសិនបើអ្នកចង់បានប្រពន្ធដែលពូកែរកលុយមកធ្វើជាប្រពន្ធ អ្នកត្រូវទទួលយកថាមនុស្សស្រីបែបនេះ គឺចូលចិត្តភាពស៊ីវិល័យណាស់ព្រោះមនុស្សស្រីត្រូវការភាពស្រស់ស្អាតជានិច្ច លើសពីនេះ មនុស្សស្រីដែលធ្វើការនៅខាងក្រៅទៀតផងនោះគឺរឹតតែត្រូវការភាពស៊ីវិល័យ ដើម្បីបង្កើនភាពជឿជាក់ឱ្យខ្លួនឯង អញ្ចឹងហើយត្រូវចេះទទួលយកនូវការចាយវាយខ្ជះខ្ជាយទៅលើភាពស៊ីវិល័យរបស់ប្រពន្ធ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...