យល់ដឹង៖ គូស្នេហ៍គ្រប់គូរ គឺជៀសមិនផុតឡើយ ពីការកើតមានបញ្ហា រវាងគ្នានឹងគ្នា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺវាអាស្រ័យ ទៅលើមនុស្សពីរនាក់ ថាគួរដោះស្រាយបញ្ហាទាំងនោះ ដោយរបៀបណា ឬមួយក៏បោះបង់ ទំនាក់ទំនងស្នេហានោះ ព្រោះការដោះស្រាយបាន ឬមិនបាន វាស្ថិតនៅលើការមនុស្សពីរនាក់។
ភាគច្រើននៃគូស្នេហ៍គេតែងតែឃើញថា មានតែមនុស្សស្រីទេ ដែលព្យាយាមដោះស្រាយបញ្ហា ដែលកើតមាននៅក្នុងទំនាក់ទំនងស្នេហាប៉ុន្តែផ្ទុយទៅវិញ ចំពោះមនុស្សប្រុសដែលស្មោះពិត ពួកគេច្បាស់ជាមិនឱ្យ មនុស្សស្រីដែលពួកគេស្រលាញ់ ត្រូវដោះស្រាយបញ្ហាដែលកើតមាន តែម្នាក់ឯងឡើយ តែគេនឹងធ្វើរឿងមួយចំនួន។
រឿង៤យ៉ាងដែលមនុស្សប្រុសស្មោះនឹងធ្វើ នៅពេលដែលទំនាក់ទំនងស្នេហាពួកគេស្ថិតក្នុងបញ្ហា៖
១. លើកទឹកចិត្តឱ្យនិយាយពីអារម្មណ៍ពិត ដែលម្នាក់ៗមាន
បញ្ហាដែលមាននៅក្នុងទំនាក់ទំនងស្នេហា គឺភាគច្រើនកើតចេញ ពីការដែលមិនយល់ចិត្តគ្នា ដូច្នេះហើយ សម្រាប់មនុស្សប្រុស ដែលមានភាពស្មោះត្រង់ នៅក្នុងទំនាក់ទំនងស្នេហាពិតប្រាកដមែននោះ ពួកគេច្បាស់ជាមិនព្រងើយកន្តើយ នឹងបញ្ហាដែលកើតមានទេ តែផ្ទុយទៅវិញ ពួកគេនឹងព្យាយាមរកពេលវេលា និងលើកទឹកចិត្ត ឱ្យនិយាយពីអារម្មណ៍ពិត ដែលម្នាក់ៗមាន នោះមនុស្សពីរនាក់ ដែលនៅក្នុងទំនាក់ទំនងស្នេហា ក៏មានការយល់ចិត្តគ្នា កាន់តែខ្លាំងផងដែរ។
២. តែងតែព្យាយាមរកវិធីដោះស្រាយ
មនុស្សប្រុសមួយចំនួននៅពេលបញ្ហាកើតមានឡើង នៅក្នុងទំនាក់ទំនង ពួកគេមិនត្រឹមតែ មិនគិតព្យាយាមរកដំណោះស្រាយទេ តែបែរជាគេចវេស ពីបញ្ហាទាំងអស់នោះ ហើយឱ្យមនុស្សស្រី ជាអ្នករកវិធីដោះស្រាយ តែម្នាក់ឯងទៅវិញ ប៉ុន្តែដោយឡែក ចំពោះមនុស្សប្រុសដែលស្មោះ និងស្រលាញ់មនុស្សស្រីម្នាក់ យ៉ាងពិតប្រាកដមែន គឺពួកគេនឹងមិនបណ្តោយ ឱ្យមនុស្សស្រី ជាអ្នករកដំណោះស្រាយ មកដោះស្រាយតែម្នាក់ឯងទេ តែគេក៏ព្យាយាម រកវិធីសាស្ត្រក្នុងការដោះស្រាយ នូវបញ្ហាដែលកើតមាន នៅក្នុងទំនាក់ទំនងស្នេហានោះផងដែរ។
៣. តែងតែបើកចិត្តទូលាយក្នុងការស្តាប់
ភាគច្រើនៃមនុស្សប្រុសនៅពេលកើតមានបញ្ហា គឺពួកគេតែងតែគេចវេស ពីមនុស្សស្រី ព្រោះពួកគេគិតថា ការដែលប្រឈមមុខវានឹងធ្វើឱ្យពួកគេធុញទ្រាន់ ឬទទួលរងសម្ពាធជាខ្លាំង តែផ្ទុយទៅវិញ សម្រាប់មនុស្សប្រុសដែលស្មោះពួកគេនឹងប្រឈមមុខ ដោយបើកចិត្តឱ្យទូលាយ ក្នុងការស្តាប់នូវអ្វី ដែលមនុស្សស្រីដែលគេស្រលាញ់និយាយ នោះពួកគេនឹងបានយល់ នូវអ្វីមួយចំនួន ដែលពួកគេមិនធ្លាប់បានយល់ពីមុនមក ជាមិនខាន លើសពីនេះ វាក៏ជាអ្វី ដែលអាចរកដំណោះស្រាយ មកដោះស្រាយ នូវបញ្ហាដែលកើតមាន បានដែរ។
៤. មិនបោះបង់ដោយងាយៗ
ឱ្យតែមានបញ្ហា នៅក្នុងទំនាក់ទំនងស្នេហា កើតមានញឹកញាប់តែបន្តិចមនុស្សប្រុសតែងតែគិតថា មានតែការបែកគ្នាតែប៉ុណ្ណោះទើបអាចធ្វើឱ្យអ្វីៗ កាន់តែប្រសើរជាងមុន ប៉ុន្តែចំពោះមនុស្សប្រុស ដែលស្មោះវិញគឺពួកគេនឹងមិនព្រមបោះបង់ ទំនាក់ទំនងស្នេហាដោយងាយៗឡើយ ព្រោះតែពួកគេ មានភាពស្មោះត្រង់និងសេចក្តីស្រលាញ់យ៉ាង ពិតប្រាកដ ចំពោះមនុស្សស្រីដែលគេស្រលាញ់ ហេតុនេះហើយការដែលមិនបោះបង់ងាយៗ របស់មនុស្សប្រុសនេះហើយ ដែលវាអាចបញ្ជាក់បានថា មនុស្សប្រុសម្នាក់នោះពិតជាមានភាពស្មោះត្រង់ ចំពោះស្នេហា ខ្លាំងណាស់៕
ប្រភព៖ phunutoday.vn