រឿង២យ៉ាងរបស់ប្តី ដែលប្រពន្ធមិនគួរអើពើ ព្រោះដឹងច្រើន កាន់តែឈឺចាប់ - TrueID

រឿង២យ៉ាងរបស់ប្តី ដែលប្រពន្ធមិនគួរអើពើ ព្រោះដឹងច្រើន កាន់តែឈឺចាប់

May 14, 2022

យល់ដឹង៖ មនុស្សស្រីរៀបការហើយ ត្រូវតែរៀនធ្វើចិត្តឱ្យធ្ងន់ជាងមុនរាប់រយដងព្រោះជីវិតគូមិនងាយស្រួលដូចជាការគិតឡើយ បើមិនចេះធ្វើចិត្តឱ្យធ្ងន់នឹងរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើង ជីវិតប្តីប្រពន្ធនឹងពិបាកបន្តដំណើរទៅមុខជាមួយគ្នា ដូច្នេះហើយមនុស្សស្រីជាប្រពន្ធត្រូវតែមានចិត្តធ្ងន់។

ជាងនេះទៅទៀតចំពោះរឿងសំខាន់ៗមួយចំនួនរបស់ប្តី ដូចដែលមានរៀបរាប់នៅខាងក្រោមនេះ មនុស្សស្រីជាប្រពន្ធមិនគួរអើពើនិងដឹងលឺច្រើនពេកនោះទេព្រោះបើដឹងលឺកាន់តែច្រើន គឺកាន់តែធ្វើឱ្យខ្លួនឯងឈឺចាប់ ឬធ្វើឱ្យជីវិតគ្រួសារត្រូវបែកបាក់គ្នាតែប៉ុណ្ណោះ។

រឿង២យ៉ាងរបស់ប្តីដែលប្រពន្ធមិនគួរអើពើ ព្រោះដឹងច្រើន កាន់តែឈឺចាប់៖

១. ឆែកឆេរទូស័ព្ទប្តី

រូបតំណាង
រូបតំណាង

មនុស្សប្រុសជាប្តីស្ទើរតែគ្រប់គ្នាទៅហើយដែលមានចរិតខូច លួចឆាតទៅញ៉ែស្រីផ្សេងទុកជាការកម្សាន្ត ប៉ុន្តែក្នុងនាមមនុស្សស្រីជាប្រពន្ធ ដែលមិនចង់ឱ្យគ្រួសារត្រូវបែកបាក់គ្នា គឺគួរតែធ្វើជាមិនដឹងមិនលឺ ហើយមិនគួរអើពើឬឆែកឆេរទូរស័ព្ទប្តីទេ ទើបវាមិនធ្វើឱ្យអ្នកឈឺចាប់ ហើយអាចរក្សាជីវិតគ្រួសារឱ្យនៅជួបជុំគ្នាទៀតផង តែបើអ្នកឆែកឆេរ វាអាចនឹងមានរឿងធំ ហើយអ្នកក៏នឹងទទួលរងនូវការឈឺចាប់។

២. សួររឿងប្តីខ្លួនឯងពីមិត្តភក្តិប្តី

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលជាប្រពន្ធ ប្រហែលជាបានដឹងលឺហើយ មនុស្សប្រុសភាគច្រើន ឱ្យតែដើរលេងផឹកស៊ី គឺច្បាស់ជាមានស្រីកំដរជាមួយហើយ វាជាធម្មជាតិរបស់មនុស្សប្រុសដែលមិនអាចកែបាន ម្យ៉ាងក្នុងនាមអ្នកត្រឹមជាប្រពន្ធក៏មិនអាចបិទសិទ្ធប្តីមិនឱ្យទៅដើរលេងជាមួយមិត្តភក្តិគេបានរហូតដែរ។ ដូច្នេះហើយកុំសួរនាំរឿងប្តីខ្លួនឯងទៅផឹកស៊ី ពីមិត្តភក្តិរបស់ប្តីឱ្យសោះ ព្រោះវាអាចមិនមែនជារឿងល្អក្នុងគ្រួសារ យល់ល្អកុំដឹងច្រើន បើដឹងច្រើនគឺរឹតតែឈឺចាប់ និងត្រូវបែកបាក់គ្នាទៅវិញទេ៕

ប្រភព៖​ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...