មនុស្ស៤ប្រភេទ ដែលអ្នកមិនគួរចាត់ទុកជាមិត្ត - TrueID

មនុស្ស៤ប្រភេទ ដែលអ្នកមិនគួរចាត់ទុកជាមិត្ត

December 8, 2022

យល់ដឹង៖មិនមែនមនុស្សគ្រប់គ្នា ស័ក្កសមនឹងឱ្យអ្នកយកមកធ្វើជាមិត្តនោះទេ ព្រោះថាមនុស្សខ្លះចូលមកក្នុងជីវិតអ្នក មិនបានធ្វើឱ្យជីវិតអ្នកល្អប្រសើរឡើយតែបែរជាធ្វើឱ្យជីវិតអ្នកកាន់តែស្មុគស្មាញទៅវិញ បែបនេះហើយទើបបានជាអ្នករាល់គ្នា កុំចេះតែយកអ្នកណាផ្តេសផ្តាសមកធ្វើជាមិត្ត។

ជាងនេះទៅទៀតប្រភេទមនុស្សមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមនុស្សដែលអ្នកមិនគួរយកមកធ្វើជាមិត្តនោះទេ ព្រោះថាមនុស្សទាំងនេះចូលក្នុងជីវិតអ្នកដើម្បីតែផលប្រយោជន៍អ្វីមួយប៉ុណ្ណោះមិនបានស្រលាញ់រាប់អានអ្នកចេញពីចិត្ត ដូចការគិតរបស់អ្នកឡើយ។

មនុស្ស៤ប្រភេទដែលអ្នកមិនគួរចាត់ទុកជាមិត្ត៖

១. មនុស្សដែលនិយាយរកអ្នកតែពេលគេត្រូវការ

រូបតំណាង
រូបតំណាង

ប្រភេទមនុស្សដែលអ្នកមិនគួរចាត់ទុកជាមិត្តជាមនុស្សដែលនិយាយរកអ្នក តែពេលដែលគេត្រូវការអ្វីមួយពីអ្នក ព្រោះមនុស្សបែបនេះមិនបានរាប់អានអ្នកចេញពីចិត្តពិតប្រាកដឡើយ រាប់អានអ្នកដើម្បីតែតម្រូវការរបស់គេតែប៉ុណ្ណោះនៅពេលដែលគេអស់តម្រូវការពីអ្នក អ្នកនឹងត្រូវគេទាត់ចោល លើសពីនេះអ្នកក៏នឹងត្រូវខកចិត្តជាខ្លាំងផងដែរ។

២​​.មនុស្សដែលរត់ចោលអ្នកពេលមានបញ្ហា

រូបតំណាង
រូបតំណាង

មិនមែនមនុស្សដែលនៅជុំវិញខ្លួនអ្នកសុទ្ធតែអាចធ្វើជាមិត្តភក្តិរបស់អ្នកបាននោះទេ ព្រោះពាក្យថាមិត្ត ជាមនុស្សដែលតែងតែនៅក្បែរអ្នកទាំងពេលសប្បាយនិងពេលកើតទុក្ខ​ តែបើមនុស្សម្នាក់នោះ តែងតែរត់ចោលអ្នកគ្រប់ពេលដែលអ្នកមានបញ្ហាអ្នកមិនគួរបន្តរាប់អានគេជាមិត្តទៀតឡើយ ប្រសិនបើមិនចង់ឱ្យខ្លួនឯងឈឺចាប់ជាងនេះ។

៣.មនុស្សដែលល្អតែពីមុខអ្នក

រូបតំណាង
រូបតំណាង

ដាច់ខាតកុំរាប់អាននិងយកមនុស្សដែលល្អតែពីមុខអ្នក យកមកធ្វើជាមិត្តឱ្យសោះ ព្រោះថាមនុស្សបែបនេះ គឺអាត្មានិយមខ្លាំងណាស់មិនដែលមើលឃើញអំពើល្អ និងទឹកចិត្តរាប់អានរបស់អ្នកឡើយហើយគេក៏មិនចង់ឃើញអ្នកល្អជាងខ្លួនគេដែរ អញ្ចឹងហើយ បើមិនចង់ឱ្យខ្លួនឯងជួបរឿងមិនល្អទៅថ្ងៃក្រោយកុំយកមនុស្សបែបនេះមកធ្វើជាមិត្ត។

៤.មនុស្សដែលយកអ្នកធ្វើជាតួកំប្លែង

រូបតំណាង
រូបតំណាង

ពាក្យថាមិត្តអាចលេងសើចនឹងគ្នាបាន តែក៏គួរតែមានព្រំដែន និងចេះឱ្យតម្លៃគ្នាទៅវិញទៅមក តែប្រសិនបើមនុស្សម្នាក់នោះ គេតែងតែយកអ្នកមកធ្វើជាតួកំប្លែងដោយមិនគិតពីអារម្មណ៍របស់អ្នក អ្នកមិនគួរបន្តចាត់ទុកគេជាមិត្តទៀតឡើយព្រោះមនុស្សបែបនេះ មិនដែលយល់ពីអារម្មណ៍របស់អ្នកណា ក្រៅពីអារម្មណ៍របស់ខ្លួនគេឡើយ៕

ទាក់ទងជាមួយ:
ជីវិតមិត្តយុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...