បើមិនចង់ខកចិត្ត កុំរំពឹងរឿងទាំងនេះពីមនុស្សប្រុស - TrueID

បើមិនចង់ខកចិត្ត កុំរំពឹងរឿងទាំងនេះពីមនុស្សប្រុស

September 20, 2022

យល់ដឹង៖ ជាមនុស្សស្រីទោះរឹងមាំខ្លាំងយ៉ាងណាក៏មិនអាចរឹងមាំបានគ្រប់ពេលក៏ពិតមែន ប៉ុន្តែក៏គួរតែរៀនរស់នៅពឹងផ្អែកលើខ្លួនឯងជាពិសេសកុំរំពឹងទៅលើមនុស្សប្រុសទាំងស្រុងពេក ទោះគេស្រលាញ់អ្នកយ៉ាងណាក៏ដោយបើអ្នកពឹងផ្អែកលើគេពេក គេក៏ចេះធុញទ្រាន់ដែរ។

ជាងនេះទៅទៀតប្រសិនបើអ្នកមិនចង់ខកចិត្តទេនោះ កុំរំពឹងរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះពីមនុស្សប្រុសឱ្យសោះ ពីដំបូងគេអាចនឹងធ្វើបានគ្រប់យ៉ាងដើម្បីអ្នក ​តែគេក៏មិនអាចធ្វើបានរហូតដែរ រៀនធ្វើដោយខ្លួនឯង ព្រោះរឿងខ្លះវាមិនពិបាកទេសម្រាប់មនុស្សស្រី។

បើមិនចង់ខកចិត្តកុំរំពឹងរឿងទាំងនេះពីមនុស្សប្រុស៖

១. រំពឹងឱ្យគេស្រលាញ់

រូបតំណាង
រូបតំណាង

ស្រីៗគ្រប់រូបត្រូវចាំបើមនុស្សប្រុសម្នាក់គេពិតជាស្រលាញ់អ្នកពិតមែន ទោះអ្នកមិនបានធ្វើអ្វី​ ឬលះបង់អ្វីដើម្បីគេ ក៏គេស្រលាញ់អ្នកដែរ ហេតុនេះកុំរំពឹងថាគេនឹងមកស្រលាញ់អ្នក ដូចដែលអ្នកស្រលាញ់គេឱ្យសោះ យកពេលមកស្រលាញ់ខ្លួនឯងឱ្យបានច្រើនវិញ ទើបមិនងាយត្រូវខកចិត្ត ដោយសារតែមនុស្សប្រុសណាម្នាក់។

២.រំពឹងឱ្យគេយកចិត្តទុកដាក់

រូបតំណាង
រូបតំណាង

មនុស្សប្រុសបើគេមានចិត្តចង់យកចិត្តទុកដាក់លើអ្នកមិនចាំបាច់ឱ្យអ្នកទៅប្រាប់គេឱ្យមកយកចិត្តទុកដាក់លើអ្នកទេ លើសពីនេះចំពោះរឿងនេះមនុស្សស្រីគ្រប់រូបគួរតែឈប់រំពឹងទៅលើមនុស្សប្រុសទៅ ព្រោះការយកចិត្តទុកដាក់លើខ្លួនឯង អ្នកខ្លួនឯងក៏អាចធ្វើវាបានដែរមិនចាំបាច់ទាល់តែមនុស្សប្រុសដែលអ្នកស្រលាញ់ មកយកចិត្តទុកដាក់លើទេ។

៣. រំពឹងលើលុយគេ

រូបតំណាង
រូបតំណាង

ជាមនុស្សស្រីដាច់ខាតកុំរស់នៅដោយរំពឹងលើលុយរបស់មនុស្សប្រុសឱ្យសោះ ត្រូវចេះប្រឹងប្រែងរកដោយខ្លួនឯង ទើបគេមិនមើលងាយម្យ៉ាងចាយលុយគេមិនស្រួលឡើយ គឺត្រូវមើលទឹកមុខគេគ្រប់ពេល ទោះចាយលុយដែលរកបានមកដោយខ្លួនឯង​ វាតិចយ៉ាងណាក៏ដោយ ក៏គ្រាន់បើជាងចាំតែចាយលុយគេ ធ្វើឱ្យគេមើលងាយដែរ។

៤. ​រំពឹងថាគេនឹងឱ្យតម្លៃអ្នក

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកមិនទាន់ទាំងចេះឱ្យតម្លៃខ្លួនឯងផងនោះកុំទៅរំពឹងថាអ្នកជុំវិញខ្លួនអ្នក ជាពិសេសមនុស្សប្រុសដែលអ្នកស្រលាញ់ គេឱ្យតម្លៃអ្នកឱ្យសោះ អញ្ចឹងហើយ កុំរស់នៅរំពឹងថាគេនឹងឱ្យតម្លៃអ្នក នៅពេលដែលអ្នកមិនធ្វើខ្លួនឱ្យមានតម្លៃហេតុនេះមុននឹងធ្វើអ្វីមួយ ត្រូវចេះរក្សាតម្លៃខ្លួនឯងឱ្យបានល្អ កុំបន្ទាបតម្លៃខ្លួនឯងដោយសារតែអ្នកណាម្នាក់ឱ្យសោះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...