៥រឿងដែលមិនអាចបង្ខំបាន ក្រៅពីទុកឱ្យពេលវេលាជាអ្នកឆ្លើយ - TrueID

៥រឿងដែលមិនអាចបង្ខំបាន ក្រៅពីទុកឱ្យពេលវេលាជាអ្នកឆ្លើយ

May 26, 2022

យល់ដឹង៖ នៅក្នុងលោកនេះមិនមែនគ្រប់រឿង សុទ្ធតែអាចបង្ខំបានតាមចិត្តនោះទេ រឿងខ្លះបើកាន់តែបង្ខំ គឺកាន់តែមិនអាចបានដូចចិត្តផ្ទុយទៅវិញ មានតែពេលវេលាតែប៉ុណ្ណោះ ទើបអាចផ្តល់ចម្លើយយ៉ាងស័ក្កសមមួយ ដែលអាចឱ្យអ្នកយល់ថាមកពីហេតុអ្វី។

ដូច្នេះហើយអ្នករាល់គ្នាមិនចាំបាច់ប្រឹងប្រែងក្នុងការបង្ខំរឿងណាដែលមិនអាចកើតឡើង ឱ្យវាកើតឡើងបាននោះទេជាពិសេសរឿងទាំងអស់នេះ អ្នកមិនអាចបង្ខំវាបានឡើយ គឺមានតែពេលវេលាប៉ុណ្ណោះ ដែលជាអ្នកផ្តល់ចម្លើយឱ្យអ្នកបានហេតុនេះរៀនទទួលយក ទើបមិនសូវកើតទុក្ខ។

៥រឿងដែលមិនអាចបង្ខំបានក្រៅពីទុកឱ្យពេលវេលាជាអ្នកឆ្លើយ៖

១. បំភ្លេចមនុស្សម្នាក់

រូបតំណាង
រូបតំណាង

ការបំភ្លេចមនុស្សម្នាក់ដែលខ្លួនស្រលាញ់ វាមិនមែនជារឿងងាយស្រួលឡើយហើយវាក៏មិនមែនជារឿងដែលអាចបង្ខំបានដែរ គឺមានតែពេលវេលាតែប៉ុណ្ណោះ ដែលអាចធ្វើឱ្យអ្នកបំភ្លេចមនុស្សដែលខ្លួនធ្លាប់ស្រលាញ់បានអញ្ចឹងហើយ មិនអាចបង្ខំបានតាមចិត្តចង់ទេ ពេលវេលាវានឹងផ្តល់ចម្លើយឱ្យអ្នក។

២. បង្ខំឱ្យនរណាម្នាក់ស្រលាញ់

រូបតំណាង
រូបតំណាង

ក្តីស្រលាញ់មិនអាចបង្ខំបានឡើយទោះបង្ខំបាន ក៏បានត្រឹមតែរូបរាងកាយ តែមិនអាចបង្ខំចិត្តនិងបេះដូងរបស់មនុស្សម្នាក់បានឡើយហើយមានតែពេលវេលាតែប៉ុណ្ណោះ ដែលវានឹងបង្ហាញឱ្យអ្នកបានដឹងថា មនុស្សដែលស័ក្កសមនឹងឱ្យអ្នកស្រលាញ់គឺមិនចាំបាច់ឱ្យអ្នកទៅបង្ខំគេ ឱ្យមកស្រលាញ់អ្នកទេ អ្នកនៅតែស្ងៀមៗ ក៏គេស្រលាញ់អ្នកដែរ។

៣. កាត់ចិត្ត

រូបតំណាង
រូបតំណាង

ការកាត់ចិត្តពីរឿងដែលឈឺចាប់ណាមួយ វាមិនងាយស្រួលដូចជាការគិត និងការនិយាយឡើយគឺវាត្រូវការពេលវេលា ផ្សះផ្សារមុខរបួសដែលធ្លាប់តែរងគ្រោះ អញ្ចឹងហើយបើចង់កាត់ចិត្តបានឆាប់ដូចចិត្តចង់បាន គឺវាមិនអាចទេ មានតែពេលវេលាប៉ុណ្ណោះទើបអាចជួយឱ្យកាត់ចិត្តពីស្នាមរបួសដែលធ្លាប់តែឈឺនោះបាន។

៤. រឿងដែលកន្លងហួស

រូបតំណាង
រូបតំណាង

គ្រប់រឿងរ៉ាវដែលកើតមាននៅក្នុងជីវិតវាមិនមែនកើតមកដោយគ្មានហេតុផលនោះទេ គ្រាន់តែនៅពេលនេះ អ្នកអាចនឹងមិនដឹងពីមូលហេតុ ប៉ុន្តែមានពេលវេលាតែប៉ុណ្ណោះ ដែលវានឹងឆ្លើយប្រាប់អ្នកថា គ្រប់រឿងរ៉ាវដែលធ្លាប់កើតមានឡើងក្នុងជីវិតកន្លងមកនេះ គឺគ្រាន់តែចង់ឱ្យអ្នកបានសិក្សាស្វែងយល់និងពង្រឹងខ្លួនឯង ឱ្យបានល្អប្រសើរជាងមុនតែប៉ុណ្ណោះ។

៥. ជឿជាក់លើអ្វីមួយ

រូបតំណាង
រូបតំណាង

មិនថាតែខ្លួនអ្នក ឬអ្នកដទៃទេ មុននឹងចង់ឱ្យអ្នកណាម្នាក់ទុកចិត្តនិងជឿជាក់លើវាមិនមែនគ្រាន់តែការនិយាយស្តីផ្អែលល្ហែមតែប៉ុន្មានម៉ាត់ គឺអាចលួងចិត្តឱ្យគេទុកចិត្តនិងជឿជាក់លើបាននោះទេ គឺវាត្រូវការពេលវេលាច្រើន ទើបអាចទុកចិត្តលើបានដូច្នេះមិនអាចបង្ខំឱ្យអ្នកណាម្នាក់ឬអ្នកខ្លួនឯងទៅទុកចិត្តលើ មនុស្សដែលអ្នកទើបតែស្គាល់ ឬមិនបានស្គាល់ច្បាស់នោះទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...