យល់ដឹង៖ មិនមែនមនុស្សស្រីទាំងអស់នោះទេដែលងាយនឹងស្រក់ទឹកភ្នែក នៅចំពោះមុខអ្នកដទៃនោះក៏មានមនុស្សស្រីមួយចំនួន ដែលមិនងាយស្រក់ទឹកភ្នែកនៅចំពោះមុខអ្នកដទៃដែរបើទោះបីជាពួកគេ ស្ថិតនៅក្នុងស្ថានភាពតានតឹងយ៉ាងណាក៏ដោយ ក៏មនុស្សស្រីទាំងនោះ ស៊ូទប់មិនស្រក់ទឹកភ្នែក ឱ្យអ្នកដទៃបានឃើញឡើយ។
ម្យ៉ាងវិញទៀតមានតែមនុស្សស្រីដែលស្ថិតនៅក្នុងប្រភេទមនុស្សស្រី ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទេដែលមិនងាយនឹងសម្រក់ទឹកភ្នែក ឱ្យនរណាម្នាក់បានឃើញឡើយ មនុស្សស្រីទាំងនោះស៊ូលួចយំតែម្នាក់ឯង ក៏មិនឱ្យអ្នកដទៃបានឃើញ ទឹកភ្នែករបស់ខ្លួនស្រក់ហូរមកដែរ។
មនុស្សស្រី៣ប្រភេទ ដែលមិនងាយសម្រក់ទឹកភ្នែកនៅមុខអ្នកដទៃ៖
១.មនុស្សស្រីរឹងមាំ និងមានភាពក្លាហាន
មនុស្សស្រីដែលមិនងាយនឹងសម្រក់ទឹកភ្នែកឱ្យអ្នកដទៃបានឃើញ ភាគច្រើនតែងតែជាមនុស្សស្រី ដែលមានផ្លូវចិត្តរឹងមាំង និងជាមនុស្សស្រីដែលមានភាពក្លាហានគ្រប់គ្រាន់ ក្នុងការហ៊ានប្រឈមមុខ ទៅនឹងបញ្ហាជាច្រើនឬស្ថានភាពដ៏តានតឹងណាមួយ ទើបបានជាមនុស្សស្រីដែលរឹងមាំ និងក្លាហានទោះយ៉ាងណាក៏ពួកគេមិនសម្រក់ទឹកភ្នែកនៅចំពោះមុខអ្នកដទៃឡើយ ស៊ូមកលួចយំតែម្នាក់ឯងប្រសើរជាងឱ្យអ្នកដទៃ បានឃើញទឹកភ្នែករបស់ខ្លួន។
២.មនុស្សស្រីដែលធ្លាប់ឆ្លងកាត់ការលំបាកច្រើនរាប់មិនអស់
វាជាការពិតនៅពេលដែលមនុស្សស្រីមានអតីតកាលមិនល្អ ឬធ្លាប់បានឆ្លងកាត់ការលំបាកជាច្រើនរាប់មិនអស់វាបានធ្វើឱ្យផ្លូវចិត្តរបស់មនុស្សស្រីសុំា ទៅនឹងបញ្ហាឬស្ថានភាពតានតឹងណាមួយដែលបានកើតឡើងហេតុនេះហើយ ទើបធ្វើឱ្យបញ្ហាដែលបានកើតឡើងមក វាមិនបានប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់មនុស្សស្រីខ្លាំង ដែលងាយឱ្យមនុស្សស្រីស្រក់ទឹកភ្នែក ដូច្នេះហើយ មនុស្សស្រីដែលដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនមកភាគច្រើនមិនងាយនឹងស្រក់ទឹកភ្នែក ឱ្យអ្នកដទៃបានឃើញឡើយ។
៣.មនុស្សស្រីចិត្តខ្លាំង
មនុស្សស្រីមួយចំនួន គ្រាន់តែខឹងគេ ក៏អាចធ្វើឱ្យខ្លួនឯងស្រក់ទឹកភ្នែកមកបានដែរ នោះក៏ដោយសារតែផ្លូវចិត្តរបស់ពួកគេខ្សោយ ផ្ទុយពីប្រភេទមនុស្សស្រីចិត្តខ្លាំងវិញទោះពួកគេស្ថិតនៅក្នុងស្ថានភាពដ៏តានតឹងយ៉ាងណាក៏ដោយ ក៏មនុស្សស្រីចិត្តខ្លាំង នឹងមិនសម្រក់ទឹកភ្នែកនៅចំពោះមុខអ្នកដទៃដែរ ព្រោះពួកគេយល់ថា ការដែលសម្រក់ទឹកភ្នែក ឱ្យអ្នកដទៃបានឃើញប្រៀបដូចបង្ហាញពីភាពខ្សោយរបស់ខ្លួន ឱ្យអ្នកដទៃបានឃើញអញ្ចឹង៕