យល់ដឹង៖ សម្រាប់មនុស្សស្រី ភាពទាក់ទាញមួយ គឺជាអ្វីម្យ៉ាង ដែលធ្វើឱ្យមនុស្សស្រី កាន់តែមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងឡើងៗរាល់ពេលដែលចេញទៅក្នុងសង្គម នៅខាងក្រៅ ដូច្នេះហើយ បានជាមនុស្សស្រី ភាគច្រើន គឺតែងតែចង់ឱ្យខ្លួនឯង ទទួលបានភាពទាក់ទាញ កាន់តែខ្លាំង។
មនុស្សស្រីចំនួន មានភាពទាក់ទាញត្រឹមតែ មនុស្សមួយផ្នែកនោះទេ ប៉ុន្តែសម្រាប់ មនុស្សស្រីមួយចំនួន ដែលស្ថិតនៅក្នុងប្រភេទមនុស្សស្រី ដែលបានរៀបរាប់ នៅខាងក្រោមនេះគឺពួកគេ តែងតែជាមនុស្សស្រី ដែលមានភាពទាក់ទាញជាខ្លាំង ដែលអាចទាក់ទាញបាន មនុស្សប្រុសគ្រប់វ័យ ទៀតផង។
ភាពទាក់ទាញនៃ មនុស្សស្រីទាំង៣ប្រភេទនេះគឺអាចទាក់ទាញបាន មនុស្សប្រុសគ្រប់វ័យ៖
១. សុភាពនារី
មនុស្សប្រុសគ្រប់វ័យគឺតែងតែចាប់អារម្មណ៍ ទៅលើមនុស្សស្រី ដែលមានអត្តចរិតសុភាពរាសា ព្រោះមនុស្សស្រីប្រភេទនេះតែងតែជាមនុស្សស្រី ដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង បានយ៉ាងល្អនិងឆាប់យល់ចិត្ត របស់អ្នកដទៃបានយ៉ាងលឿន ជាពិសេស មនុស្សស្រីដែលជាសុភាពនារីនេះ គឺតែងតែមានសម្លេងពិរោះ ដែលអាចធ្វើឱ្យមនុស្សជុំវិញខ្លួន តែងតែចង់នៅក្បែរជាពិសេសមនុស្សប្រុស។
២. មនុស្សស្រីដែលអាចយល់ពីចិត្តមនុស្សប្រុសបានច្បាស់
មនុស្សស្រីដែល អាចយល់ចិត្តមនុស្សប្រុស បានយ៉ាងច្បាស់នោះគឺតែងតែទទួលបាន ភាពទាក់ទាញយ៉ាងខ្លាំង ព្រោះមនុស្សប្រុសភាគច្រើនគឺពួកគេតែងតែត្រូវការ និងចង់បានមនុស្សស្រី ដែលចេះយល់ពីចិត្ត មកធ្វើជាប្រពន្ធឬជាគូស្នេហ៍។ ជាពិសេស ចំពោះមនុស្សស្រីប្រភេទនេះ មិនត្រឹមតែទទួលបាន ភាពទាក់ទាញប៉ុណ្ណោះនោះទេ។ តែពួកគេក៏ទទួលបាន ការឱ្យតម្លៃខ្ពស់ ពីមនុស្សប្រុសទៀតផង។ ព្រោះមនុស្សស្រីប្រភេទនេះមានបញ្ញាឆ្លាសវៃ ក្នុងការស្វែងយល់ពីការគំនិត និងដឹងពីរបៀបធ្វើឥរិយាបទឱ្យបានត្រឹមត្រូវទៅតាមកាលៈទេសៈ ដែលជាហេតុធ្វើឱ្យ មនុស្សគ្រប់វ័យតែងតែមាន ការចាប់អារម្មណ៍លើខ្លាំង។
៣.មនុស្សស្រីដែលមានឧត្តមគតិ
មនុស្សស្រីដែលមានឧត្តមគតិនិងមិនចេះបោះបង់ក្តីស្រមៃ របស់ខ្លួនឯងនោះ គឺតែងតែត្រូវបាន គេចាប់អារម្មណ៍ ជាខ្លាំង ពីមនុស្សជុំវិញខ្លួន ដោយសារតែ ការខិតខំប្រឹងប្រែង ក្នុងការដេញចាប់យកក្តីស្រមៃ អាចរកលុយនិងកសាងកេរ្តិ៍ឈ្មោះឡើងមក បានដោយខ្លួនឯងនោះ គឺជាប្រភេទមនុស្សស្រី ដែលមិនត្រឹមតែទទួលបាន ការស្ញើចសរសើរ ពីមនុស្សជាច្រើននោះទេតែមនុស្សស្រីប្រភេទនេះ ក៏តែងតែត្រូវបាន មនុស្សប្រុសគ្រប់វ័យ លួចចាប់អារម្មណ៍លើពីភាពឯករាជ្យ និងភាពរឹងមាំរបស់ មនុស្សស្រីប្រភេទនេះ។ ដោយសារតែ នៅក្នុងសង្គមសព្វថ្ងៃនេះគឺមិនមានមនុស្សស្រីច្រើននាក់នោះទេ ដែលមានការឧត្តមគិតបែបនេះ ជាងនេះទៅទៀតមនុស្សស្រីប្រភេទនេះ ជាមនុស្សស្រីដែលមនុស្សប្រុសគ្រប់រូប តែងប្រាថ្នាចង់បាន មកធ្វើជាគូអនាគត៕
ប្រភព៖ phunuvagiadinh