ប្រភេទមនុស្សស្រី ដែលមនុស្សប្រុសងាយស្រលាញ់ តែមិនងាយយកធ្វើប្រពន្ធ - TrueID

ប្រភេទមនុស្សស្រី ដែលមនុស្សប្រុសងាយស្រលាញ់ តែមិនងាយយកធ្វើប្រពន្ធ

August 22, 2022

យល់ដឹង៖ ពិតណាស់ មនុស្សស្រីមួយចំនួនមានមន្តស្នេហ៍អាចទាក់ទាញចិត្តមនុស្សប្រុសជាច្រើនឱ្យមកលង់ស្រលាញ់បានដោយងាយ ប៉ុន្តែសម្រាប់មនុស្សប្រុស ងាយនឹងលង់ស្រលាញ់ក៏ពិតមែន តែបើឱ្យជ្រើសរើសយកមនុស្សស្រីណាម្នាក់មកធ្វើជាប្រពន្ធ គឺមិនងាយទេ។

ដូច្នេះហើយចំពោះមនុស្សស្រីដែលស្ថិតនៅក្នុងចំណោមប្រភេទមនុស្សស្រីមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ គឺជាមនុស្សស្រីដែលមានមន្តស្នេហ៍ខ្លាំងអាចទាក់ទាញចិត្តប្រុសៗជាច្រើនឱ្យលង់ស្រលាញ់ តែមិនងាយចងចិត្តមនុស្សប្រុស ឱ្យចង់បានយកធ្វើជាប្រពន្ធទេ។

ប្រភេទមនុស្សស្រីដែលមនុស្សប្រុសងាយស្រលាញ់ តែមិនងាយយកធ្វើជាប្រពន្ធ៖

១. មនុស្សស្រីដែលពូកែធ្វើតែខ្លួន

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលពូកែតែខាងធ្វើខ្លួនគឺពិតជាងាយធ្វើឱ្យមនុស្សប្រុសជាច្រើន លង់ស្រលាញ់មួយរំពេចណាស់ប៉ុន្តែបើសួរមនុស្សប្រុសថា ចង់បានមនុស្សស្រីដែលពូកែធ្វើតែខ្លួនមួយមុខ មកធ្វើជាប្រពន្ធទេច្បាស់ណាស់ គ្មានមនុស្សប្រុសណា ចង់បានមនុស្សស្រីដែលចេះធ្វើតែខ្លួនមកធ្វើជាប្រពន្ធទេព្រោះមនុស្សស្រីបែបនេះ គ្មានជួយចម្រុងចម្រើនអ្វីឡើយ។

២.មនុស្សស្រីគ្មានគោលដៅ

រូបតំណាង
រូបតំណាង

ការដែលមានគោលដៅក្នុងជីវិតវាជាអ្វីដែលធ្វើឱ្យអ្នកមើលទៅជាមនុស្សម្នាក់ ដែលមានអនាគត ហេតុនេះហើយប្រសិនបើអ្នកជាមនុស្សស្រីដែលគ្មានគោលដៅក្នុងជីវិត មិនងាយនឹងមានមនុស្សប្រុសណា គេចង់បានអ្នកធ្វើជាប្រពន្ធគេឡើយអញ្ចឹងហើយ បើមិនចង់ក្លាយជាមនុស្សស្រីដែលមនុស្សប្រុសមិនងាយយកធ្វើជាប្រពន្ធអ្នកត្រូ​វរស់នៅដោយមានគោលដៅក្នុងជីវិត។

៣.មនុស្សស្រីដែលតែងតែគិតថាខ្លួនត្រូវ

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលតែងតែគិតថាខ្លួនត្រូវគ្រប់យ៉ាងហើយអ្នកដទៃចាំតែខុសនោះ គឺជាមនុស្សស្រីអាត្មានិយមបំផុត នៅក្នុងក្រសែភ្នែករបស់មនុស្សប្រុសគ្រប់រូប ហើយបើទោះបីជាភាពស្រស់ស្អាតរបស់មនុស្សស្រី អាចធ្វើឱ្យប្រុសៗលង់ស្រលាញ់បានក៏ពិតមែន តែបើចំពោះមនុស្សស្រីបែបនេះវិញ មិនថាស្អាតប៉ុណ្ណា ក៏មនុស្សប្រុសមិនងាយយកមកធ្វើជាប្រពន្ធដែរ។

៤.មនុស្សស្រីដែលចាយវាយខ្ជះខ្ជាយ

រូបតំណាង
រូបតំណាង

ស្រីៗគ្រប់រូបត្រូវដឹងការដែលមនុស្សប្រុសចង់បានប្រពន្ធ គឺគេចង់បានមនុស្សស្រីណាម្នាក់ ដែលចេះទុកដាក់លុយកាក់និងអាចមានបានទៅមុខជាមួយគ្នា ហើយបើអ្នកជាមនុស្សស្រីដែលចាយវាយខ្ជះខ្ជាយមិនចេះសន្សំសំចៃនោះ ទោះអ្នកល្អយ៉ាងណាក៏ដោយ ក៏គេនៅពិចារណាក្នុងការយកអ្នកមកធ្វើជាប្រពន្ធដែរ ព្រោះគេយល់ថាបើរៀបការជាមួយគ្នា ច្បាស់ជាមិនសល់។

៥.មនុស្សស្រីដែលយកលុយធំជាងក្តីស្រលាញ់

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកជាមនុស្សស្រីម្នាក់ដែលតែងតែយកលុយធំជាងក្តីស្រលាញ់ គ្មានមនុស្សប្រុសណាគេចង់បានអ្នកមកធ្វើជាប្រពន្ធទេ មិនថាអ្នកស្អាត ឬពូកែប៉ុណ្ណាក៏ដោយ ព្រោះមនុស្សប្រុសយល់ថាមនុស្សស្រីបែបនេះ គ្មានស្រលាញ់គេស្មោះត្រង់ឡើយគឺស្រលាញ់ព្រោះតែលុយ អញ្ចឹងហើយបើយកធ្វើជាប្រពន្ធ គឺច្បាស់ជាឆាប់ហិនហោច៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...