បែបនេះសោះ ទើបក្រោយពេលរៀបការរួច ប្តីមិនសូវស្រលាញ់ប្រពន្ធ - TrueID

បែបនេះសោះ ទើបក្រោយពេលរៀបការរួច ប្តីមិនសូវស្រលាញ់ប្រពន្ធ

December 31, 2021

យល់ដឹង៖មនុស្សស្រីជាប្រពន្ធភាគច្រើន តែងតែលួចតូចចិត្តម្នាក់ឯង ដោយសារតែពេលដែលរៀបការហើយក្តីស្រលាញ់របស់ប្តី បែរជាអស់ទៅបន្តិចម្តងៗសូម្បីតែភាពផ្អែមល្ហែម ដែលធ្លាប់តែផ្តល់ឱ្យគ្នាកាលនៅជាសង្សារក៏ត្រូវបានកាត់បន្ថយជាច្រើនផងដែរ។ ដូច្នេះហើយ ទើបមនុស្សស្រីជាច្រើន តែងតែចង់ដឹងពីមូលហេតុ ដែលនាំឱ្យប្តីភាគច្រើនមិនសូវស្រលាញ់ប្រពន្ធដូចកាលនៅជាសង្សារ។

អញ្ចឹងហើយដើម្បីកុំឱ្យមានចម្ងល់ដែលប្តីភាគច្រើន មិនសូវស្រលាញ់ប្រពន្ធឱ្យដូចកាលនៅជាសង្សារនឹងគ្នានោះគឺវាអាចនឹងមកពីមូលហេតុមួយចំនួន​ ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទើបជាហេតុផលដែលនាំឱ្យមនុស្សប្រុសជាប្តីភាគច្រើន ក្រោយពេលដែលរៀបការហើយ បែរជាត្រូវកាត់បន្ថយក្តីស្រលាញ់និងភាពផ្អែមល្ហែមចំពោះប្រពន្ធ។

បែបនេះសោះ ទើបក្រោយពេលរៀបការរួចប្តីមិនសូវស្រលាញ់ដូចកាលនៅជាសង្សារ៖

១.ក្តីស្រលាញ់ត្រូវបែងចែកទៅឱ្យកូនៗ

រូបតំណាង
រូបតំណាង

វាជាការពិតរបស់មនុស្សប្រុសភាគច្រើនក្រោយពេលដែលរៀបការមានកូនរួចហើយ មនុស្សប្រុសភាគច្រើនមិនសូវស្រលាញ់ហើយក៏មិនសូវផ្តល់ភាពផ្អែមល្ហែមឱ្យប្រពន្ធដែរតែក៏មិនមែនបានន័យថា ប្តីឈប់ស្រលាញ់នោះទេ តែក៏ដោយសារតែពេលដែលមានកូនហើយ មនុស្សប្រុសជាប្តីភាគជ្រើន តែងតែបែងចែកក្តីស្រលាញ់ និងការយកចិត្តទុកដាក់មួយផ្នែកធំទៅលើកូនៗហេតុនេះហើយ ប្រពន្ធៗមិនបាច់លួចតូចចិត្តថាប្តីឈប់ស្រលាញ់នោះទេ ព្រោះតែប្តីបានបែងចែកក្តីស្រលាញ់ទៅឱ្យកូនៗតែប៉ុណ្ណោះ។

២. ធុញទ្រាន់នឹងត្រូវជួបមុខគ្នារាល់ថ្ងៃ

រូបតំណាង
រូបតំណាង

មិនថាមនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នាស្រលាញ់គ្នាខ្លាំងប៉ុណ្ណានោះទេ ក៏នៅតែជៀសមិនផុតពីការឈ្លោះទាស់ទែងគ្នា ជាងនេះទៅទៀតក៏មានការធុញទ្រាន់នឹងគ្នាខ្លះដែរ ព្រោះត្រូវជួបមុខគ្នារាល់ថ្ងៃ ទើបវាជាហេតុផលដែលធ្វើឱ្យប្តី មិនសូវបង្ហាញការស្រលាញ់និងផ្តល់ភាពផ្អែមល្ហែមឱ្យប្រពន្ធ បានដូចកាលនៅជាសង្សារនឹងគ្នា។

៣. ប្រពន្ធកាន់តែទាមទារច្រើន

រូបតំណាង
រូបតំណាង

មនុស្សស្រីពេលដែលរៀបការហើយគឺកាន់តែទាមទារច្រើនពីប្តី ទើបធ្វើឱ្យមនុស្សប្រុសជាប្តីភាគច្រើន តែងតែមានអារម្មណ៍ថាធុញទ្រាន់នឹងនៅក្បែរ​ ហើយក្តីស្រលាញ់និងភាពផ្អែមល្ហែម ដែលធ្លាប់តែផ្តល់ឱ្យ ក៏ត្រូវបានកាត់បន្ថយ ដោយទាំងអស់នេះហើយ ដែលវាជាហេតុផលធ្វើឱ្យប្តីមិនសូវស្រលាញ់ប្រពន្ធ ដូចកាលនៅជាសង្សារ​​ ក្រោយពេលដែលរៀបការហើយ។

៤. ប្តីត្រូវមានទំនួលខុសត្រូវជាងមុន

រូបតំណាង
រូបតំណាង

ប្តីដែលមិនសូវស្រលាញ់ និងមិនសូវយកចិត្តទុកដាក់ចំពោះប្រពន្ធ ឱ្យដូចកាលនៅជាសង្សារ មិនមែនបានន័យថាប្តីឈប់ស្រលាញ់នោះទេព្រោះក្រោយពេលដែលរៀបការហើយ មនុស្សប្រុសមិនត្រឹមតែត្រូវដើរតួនាទីជាប្តីតែមួយមុខទេតែក៏ត្រូវដើរតួនាទីជាឪពុក​ និងជាមេគ្រួសារ ដែលត្រូវមានទំនួលខុសខ្ពស់ផងដែរ ទើបធ្វើឱ្យក្តីស្រលាញ់ និងភាពផ្អែមល្ហែម ដែលប្តីធ្លាប់តែផ្តល់ឱ្យ កាលនៅជាសង្សារនឹងគ្នា​ ត្រូវបានកាត់បន្ថយ។

ហេតុនេះហើយ ប្រពន្ធៗគួរតែព្យាយាមយល់ពីហេតុផលរបស់ប្តី ហើយកុំគិតច្រើនផ្តេសផ្តាសម្យ៉ាងជីវិតគូដែលអាចដើរទៅថ្ងៃមុខជាមួយគ្នាទៀតបានមិនត្រូវការតែសេចក្តីស្រលាញ់តែមួយមុខទេ តែក៏ត្រូវការអ្វីផ្សេងដែលសំខាន់ជាងនេះទៅទៀតផងដែរ ទើបបានជាប្តីមិនសូវមានក្តីស្រលាញ់ ឱ្យដូចកាលជាសង្សារនឹងគ្នា៕

ប្រភព៖​ gangbeauty

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...