យល់ដឹង៖នៅក្នុងសង្គម សព្វថ្ងៃនេះ មនុស្សស្រីណា ក៏ដូចមនុស្សស្រីណាដែរគឺតែងតែចង់ឱ្យខ្លួនឯង មានភាពលេចធ្លោជាងគេ ក្នុងចំណោមមនុស្សស្រីផ្សេងទៀត ប៉ុន្តែវាក៏មិន ពិបាកខ្លាំងពេកនោះទេ ក្នុងការធ្វើឱ្យខ្លួនឯង មានភាពលេចធ្លោខ្លាំង ជាងគេនោះ។
ចំពោះមនុស្សស្រីធម្មតាម្នាក់គឺកុំទាន់មាន ការអស់សង្ឈឹមអី ព្រោះប្រសិនបើអ្នក មានគុណសម្បត្តិមួយចំនួនដែលបានរៀបរាប់ នៅខាងក្រោមនេះ នោះវានឹងអាចជួយធ្វើឱ្យអ្នក ប្រែក្លាយខ្លួនទៅជា មនុស្សស្រី ដែលលេចធ្លោនិងមានឥទ្ធិពលខ្លាំង ជាងមនុស្សស្រីទូទៅ ជាមិនខាន។
គុណសម្បត្តិទាំង៦នេះដែលអាចកែប្រែ មនុស្សស្រីធម្មតាម្នាក់ ឱ្យក្លាយទៅជាមនុស្សស្រី ដែលមានឥទ្ធិពលខ្លាំង៖
១. ឆ្លាត
បើទោះបី មិនមែនជាស្រីស្អាតដែលមានភាពលេចធ្លោ និងអាចទាក់ទាញភ្នែក មនុស្សជុំវិញខ្លួនក៏ដោយ ក៏ភាពវៃឆ្លាតរបស់មនុស្សស្រីធម្មតាម្នាក់អាចកែប្រែឱ្យពួកគេ ក្លាយទៅជាមនុស្សស្រី ដែលមានភាពលេចធ្លោ និងមានឥទ្ធិពលខ្លាំងនៅក្នុងសង្គមផងដែរ។
២. ចេះលេងសើច
ការចេះលេងសើចរបស់ មនុស្សស្រីវាក៏ជាចំណុចមួយ ដែលអាចកែប្រែ មនុស្សស្រីធម្មតាម្នាក់ មកជាមនុស្សស្រី ដែលមានឥទ្ធិពលខ្លាំង និងធ្វើឱ្យ មនុស្សជុំវិញខ្លួនជាច្រើន មានចូលចិត្ត និងចង់នៅក្បែរ។ ប៉ុន្តែការលេងសើច ក៏ត្រូវមើលទៅតាម កាលៈទេសៈផងដែរ។
៣. រួសរាយរាក់ទាក់
ភាពរួសរាយរាក់ទាក់របស់ មនុស្សស្រីវាក៏ជាគុណសម្បត្តិមួយ ដែលអាចធ្វើឱ្យមនុស្សស្រី មានភាពងាយស្រួល ក្នុងការចូលចុះចំណោមមនុស្ស នៅក្នុងសង្គមសព្វថ្ងៃនេះបើទោះបីជាពួកគេ ត្រឹមតែជាមនុស្សស្រី ធម្មតាម្នាក់ក៏ដោយ ក៏ពួកគេអាចមានឥទ្ធិពលខ្លាំងដោយសារតែ ភាពរួសរាយរាក់ទាក់ របស់គេដែរ។
៤. មានការគិតវិជ្ជមាន
នៅក្នុងសង្គមសព្វថ្ងៃនេះភាពវិជ្ជមានរបស់មនុស្សស្រី គឺមានឥទ្ធិពលខ្លាំងណាស់ ដែលអាចធ្វើឱ្យ មនុស្សជុំវិញខ្លួនតែងតែចង់នៅក្បែរ ហើយគុណសម្បត្តិមួយនេះ ក៏អាចកែប្រែ មនុស្សស្រីធម្មតាម្នាក់ ឱ្យក្លាយទៅជា មនុស្សស្រីដែលមានឥទ្ធិពលខ្លាំង ជាងមនុស្សស្រីទូទៅ ទៀតផង។
៥. ក្លិនខ្លួនក្រអូប
ក្លិនខ្លួន វាជាចំណុចមួយដ៏សំខាន់បំផុតសម្រាប់មនុស្សស្រី។ ដូច្នេះហើយ មនុស្សស្រីត្រូវតែមានក្លិនក្រអូបហើយក្លិនក្រអូបជាប់ខ្លួននេះហើយ ដែលជាគុណសម្បត្តិរបស់មនុស្សស្រីបើទោះបីជាត្រឹមតែ ជាមនុស្សស្រីធម្មតាម្នាក់ ក៏ដោយ ក៏វាអាចកែប្រែខ្លួន ទៅជាមនុស្សស្រីដែល មានឥទ្ធិពលខ្លាំងដែរ។
៦.មិនទាមទារការចាប់អារម្មណ៍
មនុស្សស្រី កាន់តែមិនទាមទារ ចំណាប់អារម្មណ៍ ពីអ្នកដទៃគឺអ្នកដទៃកាន់តែ ចាប់អារម្មណ៍មកលើវិញ ព្រោះមនុស្សស្រី កាលដែលធ្វើជា ខ្លួនឯងពិតប្រាកដ ដោយមិនទាមទារ ចំណាប់អារម្មណ៍ និងមិនធ្វើតាមគេនោះ វាបានបង្ហាញ ពីភាពពិសេសមួយ ដែលកើតចេញពី ខ្លួនឯងពិតប្រាកដដែលជាហេតុធ្វើឱ្យ មនុស្សជាច្រើននៅក្នុងសង្គម មានការចាប់អារម្មណ៍លើជាខ្លាំងហើយវាក៏ជាគុណសម្បត្តិមួយ ដែលអាចកែប្រែ មនុស្សស្រីធម្មតាម្នាក់មកជាមនុស្សស្រីមានឥទ្ធិពលខ្លាំងដែរ៕
ប្រភព៖ phunuvagiadinh