មនុស្សប្រុសគ្មានថ្ងៃលាក់បាំងរឿងទាំងនេះ ពីមនុស្សស្រីបានឡើយ - TrueID

មនុស្សប្រុសគ្មានថ្ងៃលាក់បាំងរឿងទាំងនេះ ពីមនុស្សស្រីបានឡើយ

September 22, 2022

យល់ដឹង៖មនុស្សប្រុសគ្រប់រូបប្រសិនជាចង់លាក់បាំងអ្វីមួយពីមនុស្សស្រី ប្រហែលជាមិនងាយស្រួលសម្រាប់អ្នកឡើយព្រោះមនុស្សស្រីអាចដឹងបានគ្រប់រឿងដែលនាងចង់ដឹង​ ទោះអ្នកប្រឹងលាក់យ៉ាងណា ក៏លាក់មិនជិតពីភ្នែកមនុស្សស្រីដែរ។

ដូច្នេះហើយមនុស្សប្រុសគួរតែបានដឹងមុន ថាអ្នកគ្មានថ្ងៃលាក់បាំងរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ពីភ្នែកមនុស្សស្រីបានឡើយទោះអ្នកលាក់ក៏លាក់មិនបានយូរដែរ អញ្ចឹងហើយបើមិនចង់ឱ្យមនុស្សស្រីរករឿងអ្នកច្រើន អ្នកគួរតែរៀនស្មោះត្រង់ជាមួយនាង។

មនុស្សប្រុសគ្មានថ្ងៃលាក់បាំងរឿងទាំងនេះពីមនុស្សស្រីបានឡើយ៖

១. លាក់លុយ

រូបតំណាង
រូបតំណាង

មនុស្សប្រុស ប្រសិនបើពេលមានប្រពន្ធ ​ចង់លាក់លុយពីប្រពន្ធ អ្នកគួរតែកុំលាក់ល្អជាង បើមិនចង់ឱ្យប្រពន្ធរករឿងច្រើន ព្រោះរឿងលាក់លុយនេះមួយទោះអ្នកចង់លាក់ដល់កន្លៀតណាទៀត ក៏មនុស្សស្រីតាមរកឃើញដែរ អញ្ចឹងហើយ មិនចាំបាច់លាក់នោះទេ មនុស្សស្រីក៏មិនយកទៅចាយវាយអី្វដែរគឺយកមកចំណាយក្នុងគ្រួសារតែប៉ុណ្ណោះ។

២. លាក់រឿងមានស្រី

រូបតំណាង
រូបតំណាង

ចំពោះរឿងលួចលាក់មានស្រីនេះមួយទោះអ្នកប្រឹងលាក់បានប៉ុណ្ណាក៏ដោយ ក៏លាក់មិនបានយូរដែរ មនុស្សស្រីគង់តែដឹងដោយខ្លួនឯងមិនថាអ្នកព្យាយាមធ្វើខ្លួនមិនគួរឱ្យសង្ស័យក៏ដោយក៏មិនអាចគេចផុតពីភ្នែកនិងការសង្ស័យរបស់មនុស្សស្រីបានដែរ ដូច្នេះបើចង់ស្រួលខ្លួននិងមិនចាំបាច់ត្រូវហត់ក្នុងការលាក់ អ្នកគួរតែកុំមានស្រីឬទៅរញ៉េរញៃជាមួយស្រីផ្សេង។

៣. លាក់រឿងភូតកុហក

រូបតំណាង
រូបតំណាង

ប្រុសៗត្រូវត្រៀមខ្លួននៅពេលដែលមនុស្សស្រីសួរអ្វីមួយពីអ្នក គួរតែឆ្លើយឬនិយាយប្រាប់នាងតាមត្រង់ព្រោះរាល់សំណួរដែលមនុស្សស្រីសួរអ្នក គឺនាងសុទ្ធតែបានដឹងចម្លើយពិតមុនអស់ហើយគ្រាន់តែនាងចង់ដឹងថាអ្នកឆ្លើយដោយស្មោះត្រង់ជាមួយនឹងនាងឬអត់ តែបើអ្នកនៅតែលាក់ ឬភូតកុហកនាងអ្នកច្បាស់ជាមានរឿងធំជាក់ជាមិនខាន។

៤. លាក់រឿងអតីតកាល

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សស្រី បើអ្នកចង់លាក់រឿងអតីតកាលពីនាង គឺអ្នកគ្មានថ្ងៃលាក់បាំងបានឡើយទោះមនុស្សស្រីមិនសួរនាំអ្នកច្រើន តែមុននឹងនាងដាក់ចិត្តស្រលាញ់អ្នក គឺនាងស៊ើបដឹងអស់រួចទៅហើយទើបនាងហ៊ានស្រលាញ់ អញ្ចឹងហើយមិនចាំបាច់ប្រឹងលាក់បាំង ខ្លាចថានាងទទួលយកអតីតកាលអ្នកមិនបានទេ ព្រោះមនុស្សស្រីចេះគិតគូបានវែងឆ្ងាយណាស់ មិនមែនចេះតែស្រលាញ់ទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...