បើនៅតែប្រើជីវិតបែបនេះ រកលុយបានច្រើនប៉ុណ្ណាក៏គ្មានក្តីសុខដែរ - TrueID

បើនៅតែប្រើជីវិតបែបនេះ រកលុយបានច្រើនប៉ុណ្ណាក៏គ្មានក្តីសុខដែរ

August 3, 2022

យល់ដឹង៖ សេចក្តីសុខផ្លូវចិត្តវាពិតជាសំខាន់ជាងអ្វីៗទាំងអស់ កុំឱ្យអ្វីៗដែលនៅពីក្រៅ ធ្វើឱ្យអ្នកបាត់បង់សេចក្តីសុខខ្លួនឯងឱ្យសោះព្រោះថាលុយនិងរបស់របក្រៅខ្លួន គឺអាចរកបានតាមក្រោយទេ តែចំពោះផ្លូវចិត្តបើបាក់ហើយគឺពិបាកស្រោចស្រង់មកវិញណាស់។

ដូច្នេះហើយបើនៅតែប្រើជីវិតបែបនេះតទៀត ទោះអ្នករកលុយបានច្រើនខ្លាំង ដល់ថ្នាក់ចាយលែងអស់ទៀត ក៏អ្នករស់នៅគ្មានក្តីសុខដែរព្រោះសេចក្តីសុខផ្លូវចិត្ត វាមិនបានកើតចេញពីរបស់ក្រៅខ្លួនទេតែវាកើតចេញពីរបៀបនៃការរស់នៅ និងការមើលថែផ្លូវចិត្តរបស់អ្នកទៅវិញទេ។

បើនៅតែប្រើជីវិតបែបនេះរកលុយបានច្រើនប៉ុណ្ណាក៏គ្មានក្តីសុខដែរ៖

១. ខ្លាចនឹងការរស់នៅម្នាក់ឯង

រូបតំណាង
រូបតំណាង

ប្រសិនជាអ្នក រស់នៅក្នុងសភាពខ្លាចនឹងការរស់នៅម្នាក់ឯងអ្នកនឹងគ្មានក្តីសុខឡើយ ព្រោះអាយុកាន់តែច្រើន មនុស្សជិតស្និតនឹងកាន់តែមានតិចៗទៅ ដូច្នេះហើយ បើអ្នកមិនរៀននៅម្នាក់ឯង មិនរៀនស្វែងរកក្តីសុខឱ្យខ្លួនឯងមិនថាអ្នករកលុយ ឬមានលុយច្រើនប៉ុណ្ណាទេ អ្នកមិនអាចមានក្តីសុខបានឡើយព្រោះតែអ្នកពឹងផ្អែកលើក្តីសុខរបស់អ្នកដទៃផ្តល់ឱ្យអ្នក ម្យ៉ាងអ្នកត្រូវចាំថាមនុស្សដែលនៅក្បែរអ្នកគេមិនអាចនៅជាមួយអ្នកបានរហូតទេ។

២.ក្តីសុខអ្នកអាស្រ័យទៅលើមាត់អ្នកដទៃ

រូបតំណាង
រូបតំណាង

អ្នកនឹងមិនអាចមានក្តីសុខបានឡើយទោះអ្នកមានលុយដល់ថ្នាក់ក្រាលដេកក៏ដោយ ប្រសិនជាក្តីសុខរបស់អ្នកគឺអាស្រ័យទៅលើមាត់អ្នកដទៃ គេនិយាយល្អអ្នកក៏សប្បាយចិត្តគេនិយាយមិនល្អអ្នកក៏ពិបាកចិត្ត ទាំងនេះហើយ ដែលធ្វើឱ្យអ្នកមិនអាចមានក្តីសុខ ដូច្នេះហើយ រៀនកុំខ្វល់នឹងសម្តីអ្នកដទៃ ព្រោះមានតែខ្លួនយើងប៉ុណ្ណោះដែលដឹងថាខ្លួនយើងបែបណា គេនិយាយអ្វីជារឿងរបស់គេ យើងក៏គ្មានសិទ្ធទៅហាមឃាត់គេមិនឱ្យនិយាយបានដែរ។

៣. ប្រឹងរកលុយដល់ថ្នាក់គ្មានពេលសម្រាក

រូបតំណាង
រូបតំណាង

ពិតណាស់ មនុស្សភាគច្រើននៅសម័យនេះគឺប្រឹងប្រឹងរកលុយខ្លាំងណាស់ ព្រោះលុយជាចំណែកដ៏ធំមួយនៃការរស់នៅប៉ុន្តែបើប្រឹងប្រែងខ្លាំង រហូតដល់ថ្នាក់គ្មានពេលសម្រាក ឬចំណាយពេលនៅជាមួយក្រុមគ្រួសារនោះវាជារឿងមិនល្អឡើយ ហើយវាក៏អាចក្លាយទៅជាវិប្បដិសារីអស់មួយជីវិតទៀតផងដែរ នៅពេលដែលអ្នកមានឱកាសនៅក្បែរមនុស្សដែលខ្លួនស្រលាញ់ តែបែរមិនចេះចាប់យកព្រោះថាជីវិតរបស់មនុស្សម្នាក់ៗ គឺមើលមិនឃើញទេ។

៤. មិនធ្វើអ្វីដែលខ្លួនចូលចិត្ត

រូបតំណាង
រូបតំណាង

មានលុយក៏មិនប្រាកដថាអ្នកអាចសប្បាយចិត្តបានរហូតដែរព្រោះអត្ថន័យនៃជីវិតរបស់មនុស្សម្នាក់ៗគឺខុសគ្នា ជាពិសេស បើអ្នកចេះចាយពេលស្វែងរកអ្វីដែលជាខ្លួនឯងនិងធ្វើអ្វីដែលខ្លួនស្រលាញ់ទេ ទោះអ្នកមិនមានលុយច្រើន ប៉ុន្តែអ្នកនឹងបានរស់នៅក្នុងជីវិតមួយ ដែលពោរពេញដោយក្តីសុខ ជាជាងមានលុយច្រើន តែបែរជាមិនដឹងថាអ្វីទៅជាក្តីសុខពិតប្រាកដ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...