ស្នេហា៖ មានមនុស្សជាច្រើន គិតពីអ្នកដទៃរហូត ភ្លេចគិតពីខ្លួនឯង។ អ្នកជាមនុស្សម្នាក់ ដែលមានគុណធម៌ និងមានទឹកចិត្តល្អបរិសុទ្ធ។ អ្នកជាមនុស្ស ដែលហ៊ានលះបង់គ្រប់យ៉ាង ដើម្បីមនុស្សគ្រប់គ្នា ដែលអ្នកស្រលាញ់ ប៉ុន្តែមានមនុស្សមួយចំនួន បែរជាគិតថាអ្នកល្ងង់ ហើយតែងតែ ទាញយកផលប្រយោជន៍ពីអ្នក និងចាត់ទុក ទឹកចិត្តរបស់អ្នកជារបស់ លេងសើចទៅវិញ។
ឈប់ធ្វើជាឧបករណ៍សម្រាប់ អ្នកដទៃទាញយក ផលប្រយោជន៍ពីអ្នក ហើយដល់ពេលដែល អ្នកគួរតែធ្វើជា មនុស្សម្នាក់ដែលរស់នៅ ដើម្បីខ្លួនឯងវិញម្តង។ ជាដំបូងអ្នកគួរតែឈប់គិត ពីអ្វីដែលអ្នកដទៃមើលមកអ្នក យ៉ាងណាក៏អ្នកមិនអាចផ្គាប់ចិត្ត មនុស្សគ្រប់គ្នា ឲ្យចូលចិត្តអ្នក។ ដូច្នេះចំណាយពេល ធ្វើអ្វីដែលមានសេចក្តីសុខ ទើបជាការប្រសើរ។ បើអ្នកយកចិត្ត ទុកដាក់ខ្លាំងពេក អំពីអ្វីដែលអ្នកដទៃគិត និងចង់ធ្វើឲ្យ អ្នកដទៃចូលចិត្តអ្នក។ វាគ្មានខុសអ្វីពីការឲ្យ អ្នកដទៃគ្រប់គ្រងជីវិតរបស់អ្នក ហើយអ្នកក៏មិនអាច មានសេចក្តីសុខដែរ។
ម៉្យាងទៀតអ្នកមិនគួរ ប្រៀបធៀបខ្លួនអ្នក ទៅនឹងអ្នកដទៃទេ។ វាមិនបានធ្វើឲ្យ អ្នកមើលទៅអស្ចារ្យទេ ប៉ុន្តែវាបែបជាធ្វើឲ្យអ្នកកាន់តែ មិនសប្បាយចិត្តទៅវិញ។ ជាការប្រសើរបើអ្នក អាចគ្រប់គ្រង អារម្មណ៍របស់ខ្លួនឯងបាន ហើយរស់នៅ ជាមួយភាពជាខ្លួនឯង និងរបស់ដែលអ្ននមាន។
ចាប់ផ្តើមធ្វើរឿងដែល អ្នកចង់ធ្វើជាយូរ ដូចជាធ្វើដំណើរកំសាន្ត ទៅកន្លែងឆ្ងាយ ដែលអ្នកតែងតែ ស្រមៃចង់ទៅជាយូរ។ ហើយចាប់ផ្តើម រៀបចំគម្រោងជីវិត ដែលមានភាពល្អប្រសើរ និងមានផាសុខភាព តាមរបៀបរបស់ខ្លួន។ ត្រូវចាំថាជីវិតរបស់អ្នក មានតែអ្នកទេដែល មានសិទ្ធសម្រេចថា វាទៅជាបែបណា និងត្រូវធ្វើអ្វីខ្លះ ក្នុងជីវិតនេះ។ ចាប់ផ្តើមចាប់យក ក្តីសុបិន្តរបស់អ្នក ដោយគិតពី សុភមង្គលផ្ទាល់ខ្លួន៕
ប្រភព ៖ womenworking