សម្រាប់ប្តីប្រពន្ធ ​អ្វីទៅជាការលះបង់ដើម្បីគ្នា? - TrueID

សម្រាប់ប្តីប្រពន្ធ ​អ្វីទៅជាការលះបង់ដើម្បីគ្នា?

October 18, 2022

យល់ដឹង៖ ពាក្យថាប្តីប្រពន្ធនឹងគ្នាគឺត្រូវរួមសុខរួមទុក្ខជាមួយគ្នា រហូតដល់ចាស់កោងខ្នងរៀងៗខ្លួន គ្រាន់តែសម័យនេះពិបាកនឹងមានប្តីប្រពន្ធណា ដែលអាចស្រលាញ់គ្នាបានយូរដល់ចាស់កោងខ្នង ដោយសារតែមានបញ្ហាអ្វីតែបន្តិច គឺម្នាក់ៗដឹងតែចង់យកចាញ់ យកឈ្នះគ្នា ទើបចុងក្រោយឈានដល់ការបែកបាក់គ្នាតែបើមិនចង់ឱ្យកើតមានការបែកបាក់គ្នា ប្តីប្រពន្ធត្រូវចេះមានការលះបង់ដើម្បីគ្នាទៅវិញទៅមក។

រូបតំណាង
រូបតំណាង

ហេតុនេះហើយសម្រាប់មនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា ការលះបង់ដើម្បីគ្នាមិនមែនសំដៅទៅដល់ការលះបង់ធំដុំអ្វី រហូតដល់ថ្នាក់ភ្លេចគិតពីខ្លួនឯង ឬលះបង់គ្រប់យ៉ាងដើម្បីតែគ្នានោះទេ តែវាជាការលះបង់ដែលកើតចេញពីចិត្តរវាងគ្នានិងគ្នា ដោយមានការពេញចិត្តទាំងសងខាង​ ដើម្បីបំពេញសេចក្តីសុខឱ្យគ្នាទៅវិញទៅមក និងមានទំនួលខុសត្រូវ ទៅលើតួនាទីរបស់ខ្លួនឯងរៀងៗខ្លួន។ 

រូបតំណាង
រូបតំណាង

ម្យ៉ាញវិញទៀតការលះបង់ចំពោះប្តីប្រពន្ធ គឺជាការដែលមនុស្សពីរនាក់ ហ៊ានធ្វើអ្វីមួយឬដើម្បីបំពេញអ្វីដែលនាំឱ្យមានក្តីសុខសុភមង្គលទាំងសងខាង មិនមែនម្នាក់ប្រឹងលះបង់ម្នាក់ទៀតមិនខ្វល់ ឬមើលរំលងពីការលះបង់របស់ប្តីឬប្រពន្ធខ្លួននោះទេទាំងនោះគេមិនហៅថាជាការលះបង់រវាងប្តីប្រពន្ធឡើយ ហើយប្រសិនបើប្តីប្រពន្ធ ធ្វើការលះបង់ដើម្បីគ្នា គ្រួសារច្បាស់ជាពោរពេញដោយភាពសុខសាន្តតរៀងទៅ។

រូបតំណាង
រូបតំណាង

ជាពិសេស នៅពេលដែលមានបញ្ហាឬកើតមានការឈ្លោះប្រកែកគ្នា បើម្នាក់ៗចេះលះបង់ការចង់ចាញ់ ចង់ឈ្នះគ្នាមិនថាបញ្ហានោះធំប៉ុណ្ណាទេ វាក៏នៅតែអាចដោះស្រាយបានយ៉ាងរលូន អញ្ចឹងហើយទើបប្តីប្រពន្ធគ្រប់រូប គួរតែចេះមានការលះបង់ដើម្បីគ្នា បើមិនចេះលះបង់ដើម្បីគ្នាទេនោះនៅជាមួយគ្នាមិនបានយូរឡើយ។

រូបតំណាង
រូបតំណាង

ជារួមមកសម្រាប់ប្តីប្រពន្ធ ការលះបង់ដើម្បីគ្នា គឺជាការបំពេញសេចក្តីសុខឱ្យគ្នាទៅវិញទៅមក ដោយមានការពេញចិត្តទាំងសងខាង និងស្តែងចេញតាមរយៈទង្វើ មិនមែនជាការលះបង់ដែលកើតចេញតែពីម្ខាង ដែលនាំឱ្យទំនាក់ទំនងប្តីប្រពន្ធកាន់តែសោះកក្រោះ និងធ្វើឱ្យមានបញ្ហានឹងគ្នាមិនចេះចប់ មិនចេះហើយនោះទេ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...