ចេះតែស្មុគមែនទេ? ទាំងនេះជាវិធីធ្វើឱ្យ អ្នកមានក្តីសុខច្រើនជាងមុន - TrueID

ចេះតែស្មុគមែនទេ? ទាំងនេះជាវិធីធ្វើឱ្យ អ្នកមានក្តីសុខច្រើនជាងមុន

June 14, 2022

យល់ដឹង៖ មនុស្សយើងម្នាក់ៗតែងតែប្រាថ្នាចង់រស់នៅដោយមានក្តីសុខប៉ុន្តែដោយសារតែបញ្ហាជីវិតដែលត្រូវប្រឈមមុខ វាបានធ្វើឱ្យយើងគ្រប់គ្នា​ តែងតែស្មុគស្មាញនិងពិបាកចិត្ត គិតច្រើនក្នុងការរកដំណោះស្រាយដូច្នេះបើយើងមិនចេះរកក្តីសុខដាក់ខ្លួនខ្លះទេ ជីវិតមួយនេះនឹងពោរពេញដោយបញ្ហាមិនចេះអស់។

ដូច្នេះហើយ បើជីវិតមួយនេះវាពោរពេញដោយបញ្ហាទៅហើយអ្នករាល់គ្នាគួរតែចេះរកពេលសម្រាកសាកថ្មឱ្យជីវិត និងផ្តល់ក្តីសុខឱ្យខ្លួនឯងខ្លះកុំស្មុគស្មាញខ្លាំងពេក ម្យ៉ាងអ្នកគួរសាកល្បងជាមួយនឹងវិធីសាស្ត្រទាំងនេះទើបជីវិតអ្នកអាចមានក្តីសុខបានច្រើនជាងមុន ទោះជាមានបញ្ហាដែលត្រូវដោះស្រាយក៏ដោយ។

ចេះតែស្មុគមែនទេ?ទាំងនេះជាវិធីធ្វើឱ្យអ្នកមានក្តីសុខច្រើនជាងមុន៖

១. ដឹងអ្វីដែលគួរដឹង

រូបតំណាង
រូបតំណាង

ដើម្បីអាចធ្វើឱ្យខ្លួនអ្នកមានក្តីសុខច្រើនជាងមុនទោះមានបញ្ហាដែលត្រូវដោះស្រាយជាច្រើនក៏ដោយនោះ គឺអ្នកត្រូវដឹងនូវអ្វីដែលអ្នកគួរតែដឹងតែប៉ុណ្ណោះ ក្រៅពីនេះអ្នកមិនគួរដឹងឡើយព្រោះបើអ្នកយកគ្រប់រឿងរ៉ាវទាំងអស់មកដាក់ក្នុងចិត្ត មួយជីវិតនេះអ្នកនឹងរស់នៅដោយគ្មានក្តីសុខឡើយ។

២. ស្រលាញ់និងមើលថែខ្លួនឯងឱ្យបានល្អ

រូបតំណាង
រូបតំណាង

ក្តីសុខរបស់អ្នកមិនចាំបាច់ឱ្យអ្នកដទៃមកផ្តល់ឱ្យអ្នកនោះទេ អ្នកខ្លួនឯងក៏អាចផ្តល់ឱ្យខ្លួនឯងបានដែរហើយដើម្បីធ្វើឱ្យខ្លួនឯងមានក្តីសុខច្រើនជាងមុន អ្នកត្រូវចេះស្រលាញ់ និងមើលថែខ្លួនឯងឱ្យបានល្អ ដែលទាំងអស់នេះហើយជាក្តីសុខដែលអ្នកគួរតែផ្តល់ឱ្យខ្លួនឯង ហើយអ្នកដទៃក៏មិនអាចយកក្តីសុខនោះចេញពីអ្នកវិញបានដែរ។

៣.កាត់បន្ថយការគិតច្រើន

រូបតំណាង
រូបតំណាង

អ្នកណាៗក៏ចេះគិតច្រើនដែរប៉ុន្តែគេមិនមែនចេះតែគិតនេះ គិតនោះផ្តេសផ្តាស ដែលធ្វើឱ្យខ្លួនពួកគេកាន់តែមានភាពស្មុគស្មាញទេជាងនេះទៅទៀត ខួរក្បាលមិនមែនជាធុងសម្រាម ដែលអាចយករឿងណាមកដាក់បាននោះទេហើយបើអ្នកអាចកាត់បន្ថយការគិតច្រើនរបស់អ្នកបានកម្រិតណា នោះអ្នកក៏នឹងមានក្តីសុខច្រើនកម្រិតនឹងដូចគ្នា។

៤.​ព្យាយាមញញឹមឱ្យបានច្រើន

រូបតំណាង
រូបតំណាង

ពិតណាស់ស្នាមញញឹមអាចធ្វើឱ្យជីវិតរបស់យើងរាល់គ្នាស្រស់ស្រាយបានទោះស្ថិតនៅក្នុងស្ថានភាពណាមួយក៏ដោយ ដូច្នេះចូររៀនញញឹមឱ្យបានច្រើនរឿងល្អៗនឹងចូលមកក្នុងជីវិត ដែលអាចធ្វើឱ្យជីវិតអ្នកមានក្តីសុខច្រើនជាងមុនខ្លះមិនមែនមានបញ្ហាហើយ ត្រូវធ្វើមុខស្អុយនោះទេ ដោះស្រាយអ្វី ក៏មិនចេញដែរ។

៥.គិតរឿងល្អៗឱ្យបានច្រើន

រូបតំណាង
រូបតំណាង

កាត់បន្ថយការគិតរឿងអាក្រក់ៗជំនួសដោយការគិតរឿងល្អៗវិញ នោះជីវិតអ្នកនឹងរស្មីខ្លះ កុំអង្គុយតែគិតរឿងអាក្រក់ពេកត្រូវចេះរកវិធីឱ្យខ្លួនឯងដើរទៅមុខបានខ្លះ អញ្ចឹងហើយ គឺមានតែគិតរឿងល្អៗទេទើបធ្វើឱ្យអ្នកមានកម្លាំងចិត្តនឹងបន្តដំណើរទៅមុខទៀត។ លើសពីនេះ ជីវិតមួយនេះប្រសិនបើអ្នកមានកម្លាំងចិត្តនឹងបន្តទៅមុខ មិនយូរមិនឆាប់អ្នកនឹងរកឃើញក្តីសុខពិតប្រាកដឱ្យខ្លួនឯង៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...