គន្លឹះធ្វើឱ្យខ្លួនអ្នកមានភាពទាក់ទាញ និងក្លាយជានារីស្រស់ស្អាតទាំងក្នុងនិងក្រៅ - TrueID

គន្លឹះធ្វើឱ្យខ្លួនអ្នកមានភាពទាក់ទាញ និងក្លាយជានារីស្រស់ស្អាតទាំងក្នុងនិងក្រៅ

December 15, 2021

យល់ដឹង​៖មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរគឺរមែងតែងចង់ឱ្យខ្លួនឯង ក្លាយទៅ ជាមនុស្សស្រីដែលមានភាពទាក់ទាញនិងមានភាពស្រស់ស្អាតទាំងក្នុងនិងក្រៅ  ប៉ុន្តែភាពស្រស់ស្អាតទាំងនោះ វាក៏ជាចំណែកមួយដែលបានមកពីមនុស្សស្រីជាអ្នកបង្កើតវាឡើងមកដោយខ្លួនឯងដែរបែបនេះហើយ បើចង់មានភាពទាក់ទាញ និងមានភាពស្រស់ស្អាតទាំងក្នុងនិងក្រៅ  ស្រីៗត្រូវចេះរកវិធីដោយខ្លួនឯង។

ដូច្នេះហើយដើម្បីធ្វើឱ្យខ្លួនអ្នកមានភាពទាក់ទាញ និងមានភាពស្រស់ស្អាតទាំងក្នុងនិងក្រៅ  ស្រីៗគួរតែជ្រើសរើសតិចនិកមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះយកមកធ្វើជាវិធីសាស្ត្រ ដើម្បីអាចធ្វើឱ្យខ្លួនអ្នកមានភាពទាក់ទាញនិងអាចក្លាយទៅ ជាមនុស្សស្រី ដែលមានភាពស្រស់ស្អាតទាំងក្នុងនិងក្រៅ ។

គន្លឹះធ្វើឱ្យខ្លួនអ្នកមានភាពទាក់ទាញនិងក្លាយជានារីស្រស់ស្អាតទាំងក្នុងនិងក្រៅ៖

១.ដឹងពីរបៀបគ្រប់គ្រងអារម្មណ៍ខ្លួនឯង

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលមានមន្តស្នេហ៍ទាក់ទាញនិងអាចក្លាយទៅជានារីមានភាពស្រស់ស្អាតទាំងក្នុងនិងក្រៅបាន លុះត្រាតែមនុស្សស្រី ដឹងពីរបៀបចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងមិនមែនចេះតែបញ្ចេញអារម្មណ៍ខ្លួនឯង មកខាងក្រៅផ្តេសផ្តាស ដែលអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍មនុស្សជុំវិញខ្លួនទេដូច្នេះហើយ នៅពេលដែលអ្នកចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន អ្នកនឹងអាចក្លាយទៅជាមនុស្សស្រីម្នាក់ដែលមានមន្តស្នេហ៍ដ៏ទាក់ទាញ។

២. មិននិយាយដើមអ្នកដទៃ

រូបតំណាង
រូបតំណាង

ទោះអ្នកជាមនុស្សស្រី ដែលមានភាពស្រស់ស្អាតនៅពីខាងក្រៅស្អាតខ្លាំងប៉ុណ្ណាក៏ដោយបើអ្នកចូលចិត្តនិយាយដើមអ្នកដទៃ ភាពស្រស់ស្អាតទាំងរបស់អ្នក នឹងត្រូវបាត់បង់ ហើយអ្នកមិនត្រឹមតែមិនអាចមានភាពទាក់ទាញបានឡើយ តែអ្នកថែមទាំងធ្វើឱ្យមនុស្សជុំវិញខ្លួនអ្នក មិនចូលចិត្តអ្នកទៀតផង។ ហេតុនេះហើយបើអ្នកមានភាពស្រស់ស្អាតនៅ ពីខាងក្រៅ ស្រាប់ហើយ អ្នកគួរតែធ្វើឱ្យខ្លួនឯងមានភាពស្រស់ស្អាតនៅពីខាងក្នុងផងទៅ  ទើបអ្នកអាចក្លាយទៅជាមនុស្សស្រីដែលមានភាពទាក់ទាញ។

៣. ធ្វើជាខ្លួនឯង

រូបតំណាង
រូបតំណាង

បើចង់ក្លាយទៅជាមនុស្សស្រីមានមន្តស្នេហ៍និងពោរពេញដោយភាពទាក់ទាញដល់មនុស្សគ្រប់គ្នា មនុស្សស្រីត្រូវរៀនធ្វើជាខ្លួនឯងព្រោះការដែលធ្វើជាខ្លួនឯង វានឹងបង្ហាញភាពជាខ្លួនអ្នកផ្ទាល់ ដែលស្រីផ្សេងមិនអាចមានដូច ម្យ៉ាងវិញទៀត អ្នកមិនចាំបាច់ទាមទារចំណាប់អារម្មណ៍ ពីអ្នកអ្នកដទៃទេ គេនឹងមកចាប់អារម្មណ៍លើអ្នកដោយខ្លួនឯងហេតុនេះហើយ ការធ្វើជាខ្លួនឯង វាពិតជាបានជួយធ្វើឱ្យអ្នកមានភាពទាក់ទាញខ្លាំងណាស់។

៤. មានទំនុកចិត្តលើខ្លួនឯង

រូបតំណាង
រូបតំណាង

ទោះមានភាពស្រស់ស្អាតនៅពីខាងក្រៅប៉ុណ្ណាក៏ដោយក៏នៅតែចាញ់ភាពស្រស់ស្អាតដែលមាននៅពីខាងក្នុងរបស់មនុស្សស្រីដែលជាមនុស្សស្រីម្នាក់ ពោរពេញដោយមានទំនុកចិត្តមកលើខ្លួនឯងដែរ ដូច្នេះហើយដើម្បីធ្វើឱ្យខ្លួនអ្នកមានភាពទាក់ទាញ និងក្លាយទៅជាមនុស្សស្រី មានភាពស្រស់ស្អាតទាំងក្នុងនិងក្រៅ  គឺអ្នកត្រូវតែរៀនមានទំនុកចិត្តមកលើខ្លួនឯងជានិច្ច។

៥. មានសុជីវធម៌ល្អ

រូបតំណាង
រូបតំណាង

ការដែលមានសុជីវធម៌ល្អវាបង្ហាញពីភាពស្រស់ស្អាតនៅពីខាងក្នុងរបស់មនុស្សស្រីទោះទៅដល់ទីណាក៏មានតែអ្នកស្រលាញ់រាប់អានច្រើន ម្យ៉ាងវិញទៀត ការមានសុជីវធម៌ល្អវាក៏ជាផ្នែកមួយដែលជួយធ្វើឱ្យមនុស្សស្រី កាន់តែមានភាពទាក់ទាញ ជាពិសេស អាចក្លាយទៅជានារីម្នាក់ ដែលមានភាពស្រស់ស្អាតទាំងក្នុងនិងក្រៅ ៕

ប្រភព៖​ gangbeauty

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...