ស្នេហា៖អ្នករាល់គ្នាប្រហែលជាធ្លាប់បានឃើញតាមរឿងភាគ ឬនៅក្នុងបណ្តាញសង្គមហើយពីពិធីសុំរៀបការហើយការដែលសុំរៀបការ គឺមនុស្សប្រុសតែងតែលុតជង្គង់សុំមនុស្សស្រីរៀបការ តែអ្នករាល់គ្នាមានធ្លាប់ឆ្ងល់ដែរទេ ថាហេតុអ្វីបានជាការសុំរៀបការ ចាំបាច់អីដែលមនុស្សប្រុសត្រូវលុតជង្គង់ចំពោះមនុស្សស្រី?
ដើម្បីស្រាយចម្ងល់មួយនេះអ្នករាល់គ្នាអាចទៅមើលហេតុផលមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបានដែលជាហេតុធ្វើឱ្យមនុស្សប្រុសដើមទ្រូងប្រាំហត្ថ មិនងាយនឹងឱនលំទោនដាក់អ្នកណាម្នាក់តែបែរជាអាចលុតជង្គង់នៅចំពោះមុខមនុស្សស្រីម្នាក់ទៅវិញ។
ធ្លាប់ឆ្ងល់អត់ហេតុអ្វីមនុស្សប្រុសសុំមនុស្សស្រី តែងតែលុតជង្គង់?
១.វាជាក្តីស្រមៃរបស់មនុស្សស្រីគ្រប់រូប
ហេតុផលដែលធ្វើឱ្យមនុស្សប្រុសលុតជង្គង់សុំមនុស្សស្រីរៀបការ គឺមកពីវាជាក្តីស្រមៃមួយរបស់មនុស្សស្រីគ្រប់រូប ដូច្នេះហើយទើបមនុស្សប្រុសចង់បំពេញក្តីស្រមៃរបស់មនុស្សស្រីដែលខ្លួនស្រលាញ់ម្យ៉ាងបើមនុស្សស្រីដែលគេស្រលាញ់សប្បាយចិត្តនឹងអ្វីដែលគេធ្វើគេក៏សប្បាយចិត្តដូចគ្នា ទើបមនុស្សប្រុសហ៊ានធ្វើ ដើម្បីក្តីសុខរបស់មនុស្សដែលគេស្រលាញ់។
២.ដើម្បីបញ្ជាក់ពីភាពក្លាហាន
ការដែលមនុស្សប្រុសលុតជង្គង់សុំមនុស្សស្រីម្នាក់រៀបការវាជាអ្វីដែលមនុស្សប្រុសចង់បង្ហាញពីភាពក្លាហាននិងភាពជឿជាក់ឱ្យមនុស្សស្រីដែលគេស្រលាញ់បានឃើញ ថាគេជាមនុស្សប្រុសម្នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការមើលថែ និងស្រលាញ់អស់មួយជីវិតដោយគ្មានថ្ងៃប្រួលប្រែទៅណា។
៣.ចង់បង្ហាញពីទំហំនៃក្តីស្រលាញ់និងភាពស្មោះត្រង់
មានតែមនុស្សប្រុសដែលស្រលាញ់មនុស្សស្រីម្នាក់ខ្លាំងបំផុតទេទើបធ្វើឱ្យមនុស្សប្រុសម្នាក់នោះហ៊ានសុំមនុស្សស្រីរៀបការដោយលុតជង្គង់គឺដើម្បីបញ្ជាក់ពីទំហំនៃក្តីស្រលាញ់ និងភាពស្មោះត្រង់ដែលមិនអាចយកអ្វីមកប្រៀបផ្ទឹមបានហេតុនេះហើយ ការលុតជង្គង់សុំមនុស្សស្រីដែលគេស្រលាញ់រៀបការ គឺគេចង់បង្ហាញថាគេហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែមនុស្សស្រីដែលគេស្រលាញ់។
៤.ចង់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់ ពិសេសបំផុត
មិនមានមនុស្សស្រីច្រើននោះទេដែលត្រូវបានមនុស្សប្រុសធ្វើពិធីសុំរៀបការដោយមានការលុតជង្គង់នោះ ដូច្នេះហើយទើបមនុស្សប្រុសមានគម្រោងចង់ឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់ទទួលបានអារម្មណ៍ថាខ្លួនពួកគេពិសេសបំផុតហើយក៏ជាមនុស្សស្រីម្នាក់ ដែលមានសំណាងជាងមនុស្សស្រីផ្សេងៗ ព្រោះវាដូចជានៅក្នុងរឿងប្រលោមលោកអញ្ចឹង។
៥.បង្ហាញថាមនុស្សស្រីម្នាក់នោះ ពិតជាសំខាន់ក្នុងជីវិតគេ
ហេតុផលដែលធ្វើឱ្យមនុស្សប្រុសដើមទ្រូងប្រាំងហត្ថបែរជាហ៊ានលុតជង្គង់សុំមនុស្សស្រីម្នាក់រៀបការ គឺគេចង់បង្ហាញឱ្យឃើញថា មនុស្សស្រីម្នាក់នោះគឺពិតជាសំខាន់ក្នុងជីវិតគេណាស់ ទើបគេហ៊ានលះបង់បែបនេះ អញ្ចឹងហើយគ្មានអ្វីដែលគេមិនអាចធ្វើបាននោះទេ បើគ្រាន់តែសុំមនុស្សស្រីដែលគេស្រលាញ់រៀបការដោយធ្វើការលុតជង្គង់នោះ៕